(ខេត្ដរតនគិរី) ៖ ក្រុមក្មេងទំនើង១ក្រុម មានចំនួន១០នាក់ ដែលមានបំពាក់ដាវកាំបិត និងឧបករណ៍ គ្រោះថ្នាក់ផ្សេងៗទៀត ទៅស្នងការដា្ឋននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ។ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានសម្របសម្រួលដល់សមត្ថកិច្ចចុះបង្ក្រាបក្រុមក្មេងទំនើងក្នុងខេត្តរតនគិរី វេលាម៉ោង២២ និង០៣នាទយប់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។ សេចក្តីរាយការបន្តថា កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានល្បាតក្នុងភូមិសាស្ត្រក្រុងបានលុងដោយឃើញមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃ សមត្ថកិច្ចបានសុំឆែកឆេរ ប្រទះឃើញដាវកែច្នៃ២ដើម និងកាំភ្លើងកែច្នៃ១ដើម បានធ្វើការឃាត់ខ្លួនដោយមានការសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ) ហើយឃាត់ខ្លួនចំនួន១០នាក់ ប្រុស១០នាក់។ សមត្ថកិច្ចបានដកហូតសំភារៈមាន៖ ដាវកែច្នៃចំនួន២ដើម កាំភ្លើងកែច្នៃចំនួន១ គ្រាប់កង់និងរំសេវសម្រាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១ ជំពាមកៅស៊ូចំនួន១ កាបូបលុយចំនួន១ ទូរស័ព្ទចំនួន៧គ្រឿង ម៉ូតូចំនួន០៧គ្រឿង ខ្សែក្រវ៉ាត់ចំនួន០៤មួកសុវត្តភាពចំនួន០២ ។ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅ ការិយាល័យជំនាញ ដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្ត […]
Tag: ហិង្សា
បុរសម្នាក់ដកកាំភ្លើងខ្លីពីចង្កេះអាមេបញ្ចូលគ្រាប់ ភ្ជង់គេឯងពេញហាង ធ្វើឲ្យភ្ញៀវផ្សេងទៀតរត់ចែកជើងគ្នា
(ភ្នំពេញ)៖ បុរស២នាក់បានចូលហាងផឹកស៊ី យីហោ វីហ្រេន V-Friend ស្រាប់តែស្រវឹងស្រឿងៗ ដកកាំភ្លើងសំញ៉ែងគេឯងពេញក្នុងហាង ត្រូវបានភ្ញៀវដែលចូលទៅផឹកស៊ីផ្សេងទៀត រាយការណ៍ជូនសមត្ថកិច្ចនគរបាលខណ្ឌចំការមន ចុះទៅឃាត់ខ្លួនយកទៅធ្វើការសួរនាំ កាលពីវេលាម៉ោង១២:៣៥នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំនុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពសន្តិសុខដែលយាមម៉ូតូឡានបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានរួមដំណើរជាមួយបុរសម្នាក់ទៀត ជិះរថយន្តឡិចស៊ីស LEXUS NX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7125 បានចូលក្នុងហាង ទាំងសភាពស្រវឹងស្រារួចទៅហើយ ដើម្បីផឹកស៊ីបន្តទៀត មិនទាន់បានប៉ុន្មានផង ក៏ស្រែកអួតអាងក្ដែងៗថា គ្មានអ្នកខ្លាំងជាងខ្លួន រួចដកកាំភ្លើងខ្លីពីចង្កេះអាមេបញ្ចូលគ្រាប់ រួចភ្ជង់គេឯងពេញហាង ខណៈភ្ញៀងកំពុងតែផឹកស៊ីទទួលទានឆ្ងាញ់ៗបានរត់ចែកជើងគ្នាប្រសាចពេញផ្លូវ ទើបផ្អើលដល់សមត្ថកិច្ច ។ បច្ចុប្បន្នបុរសដែលដកកាំភ្លើងភ្ជង់គេឯងនោះ ត្រូវបានសមត្ថកិច្ចសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនបន្តតាមនិតិវិធីនៃច្បាប់។ ទោះបីជាយ៉ាងណាក៏ដោយ មហាជនបាននៅរងចាំមើលការអនុវត្តច្បាប់និងបានស្នើសុំឱ្យសមត្ថកិច្ចជួយធ្វើការឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ផង ជៀសវាងមានគេកាងឬប្រើវប្បធម៌អន្តរាគមន៍ដោះលែងជនខិលខូចខាងលើនេះ៕