(ខេត្ដកណ្តាល)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹក ថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២អញ្ជើញអមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ។ ពិធីសម្ភោធនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវ មេបញ្ជាការកង រាជអាវុធ ហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល លោក លោកស្រី ប្រធាន មន្ទីរ- អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធាន អង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន ស.ស.យ.ក យុវជនកាក បាទក្រហម និងយុវជនកាយរឹទ្ធ។ នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានថ្លែងថា ពិធីសម្ភោធនេះ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មន្រ្ដីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ដើម្បីធានានិរន្តរភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ:។ […]
Tag: ស្នងការខេត្ដកណ្ដាល
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល និងមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ឋ និងបំពាក់ឋានន្តរស័ក្ដិជាកិច្ចបច្ឆាមរណៈ ជូនសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន
(ខេត្ដកណ្ដាល)៖នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល និងមន្ត្រីក្រោមឱវាទ អមដំណើរឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងេង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ចូលរួមគោរពវិញ្ញាណក្ខន្ឋ និងបំពាក់ឋានន្តរស័ក្ដិជាកិច្ចបច្ឆាមរណៈ ជូនសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល គឺ: ១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន។ សពសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនានៅគេហដ្ឋាននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល […]
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បដិសេធចំពោះគណនីហ្វេសបុក ដែលក្លែងបន្លំប្រើឈ្មោះ «ស្នងការដ្ឋាននគរបាលខត្តកណ្តាល» ក្នុងចេតនាទុច្ចរិត
(ខេត្ដកណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម និងបណ្តាញសារព័ត៌មាន ឲ្យបានជ្រាបថា ថ្មីៗនេះមានជនអនាមិកមួយចំនួនបានបង្កើតគណនីហ្វេសបុកក្លែងបន្លំ ហើយបានដាក់ឈ្មោះគណនីទាំងនោះ ថា «ស្នងការដ្ឋាននគរបាលខត្តកណ្តាល» ដើម្បីចេតនាក្នុងអំពើទុច្ចរិតណាមួយ។ សូមបញ្ជាក់ជូនថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានផេកហ្វេសបុកផ្លូវការតែមួយគត់គឺឈ្មោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល-Commissariat Of Kandal Province រហូតមកដល់ពេលនេះមានអ្នក Like Page 312.434 Likes ។ ក្រៅពីនេះសូមច្រានចោលទាំងស្រុងចំពោះគណនីផ្សេងៗដែលបង្កើតដាក់ឈ្មោះថា ស្នងការដ្ឋានគរបាលខេត្តកណ្តាល ជាគណនីហ្វេសបុកក្លែងបន្លំ។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់អ្នកពាក់ព័ន្ធដែលបានបង្កើតគណនីហ្វេសបុកដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវយកជនដែលពាក់ព័ន្ធមកចាត់ការតាមនីតិវិធីច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕
ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបជូនសាធារណជននិងគណនីហ្វេសប៊ុកឈ្មោះ 《Heng Ravuth》 ដែលបាន ខមិន ក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែសីហា!
ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ Heng Ravuth ដែលបាន ខមិន ក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានខ្លឹមសារថា៖ “ជួយមើលប៉ូលីសគោលដៅមុខមន្ទីរពេទ្យឃុំពញាឮផង គៀបយកលុយឆៅៗ (បើកឡានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាប់ខ្លួនហើយ ប៉ូលីសចោទថាមិនបានពាក់ ប្រកែកយកឈ្នះអោយបង់លុយផាកទាល់តែបាន បង់លុយទាំងឈឺចាប់ផង”។ ក្រោយពីទទួលបានព័ត៌មានខាងលេីភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្នរហ័សខេត្ត លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈ ស្រាវជ្រាវបំភ្លឺករណីខាងលើ។ ជាលទ្ធផល៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានឃាត់រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-0025 បើកបរដោយឈ្មោះ ហេង ប៊ុនទ្រី (ត្រូវជាកូនរបស់ម្ចាស់គណនី Heng Ravuth) ភេទប្រុស ដែលបើកបររថយន្តមានទិសដៅពីត្បូង ទៅជើង(ភ្នំពេញ-ឧដុង្គ) […]