(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចខណ្ឌសែនសុខបានឃាត់ខ្លួនបុរសម្នាក់ស្ដីពី អំពើ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន(ចេញមូលប្បទានបត ចំនួន ០៣សន្លឹក សរុបទឹកប្រាក់ ចំនួន ៨,៥០២ដុល្លាអាមេរិក នៅចំណុចក្រុមហ៊ុន“ដហ្គនស៊ីធី ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ វលា ម៉ោងប្រហែល ១០:០០នាទី ។ បុរសដែរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ នុត ពុំផាណូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ៅការសាងសង់ ស្នាក់នៅ ផ្ទះលេខ២៤៨ ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ការឃាត់បុរសខាងលេីបន្ទាប់ពីទទួលពាក្យបណ្តឹងពីលោក ង៉ែត ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយករដ្ឋបាល […]