(ភ្នំពេញ)៖ បែកធ្លាយលិខិត នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ គោរពជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្លាស់ប្ដូរ និង តែងតាំង កូន និងក្មួយ ទៅជា អភិបាលរងរាជធានីភ្នំពេញ និង អភិបាលរងខេត្តសៀមរាប។ ទី១. ឧត្តមសេនីយ៍ត្រី រ៉ាត់ ដារ៉ារ័ត្ន (កូន) មុខដំណែងបច្ចុប្បន្នជានាយរងលេខាធិការដ្ឋាន សេនាធិ ការចម្រុះ អគ្គបញ្ជាការដ្ឋាន សូមគោរពស្នើសុំផ្លាស់ប្ដូរទៅបំពេញការងារមុខនាទីជាអភិបាល រង រាជធានីភ្នំពេញ។ ទី២. ឧត្ដមសេនីយ៍ត្រី ណុប ឡងឌី (ក្មួយ) មុខដំណែងបច្ចុប្បន្នជានាយករង សាលានាយទាហាន សកម្ម អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សូមគោរពស្នើសុំផ្លាស់ប្ដូរទៅបំពេញ ការងារជា អភិបាលរង ខេត្តសៀមរាប។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរៀបរាប់ក្នុងលិខិតថា ដោយយោងតាមការសិក្សា និងសមត្ថភាព ក្នុងការបំពេញការងារកន្លងមក កូននឹងក្មួយ របស់លោក បានរៀនចប់ ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច […]