(ខេត្ដកណ្ដាល)៖យោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានចេញលិខិតអញ្ជើញម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ទៅអគ្គនាយកដ្ឋានស្ថិតនៅផ្លូវលេខៈ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹកក្រោមអធីបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប។ សូមជម្រាបជូនថា៖លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.បបានចេញលិខិតអញ្ចើញម្ចាស់ដេប៉ូទាំង៤២នាក់នេះធ្វើឡើងដើម្បីឲ្យចូលបំភ្លឺ និងផ្ដល់ព័ត៌មានចាំបាច់មួយចំនួន ក្រោយម្ចាស់ប៉ូប្រេងឥន្ទនៈទាំង៤២នាក់បានប្ដឹងលោក តូច ចៅកុយ ប្រធានសាខា ក.ប.បខេត្តកណ្ដាលទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងសាលាខេត្តកណ្ដាល ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ ដែលប្ដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ បើយោងតាមប្រភពម្ចាស់ដេប៉ូទាំង៤២នាក់បានឲ្យដឹងថា៖ មន្ត្រីក.ប.បបានចុះមកចែកលិខិតអញ្ជើញនេះហាក់បីដូចជាធ្វើឡើងយ៉ាងតក់ក្រហល់ខុសភាពប្រក្រតីពីព្រោះថាទីតាំងម្ចាស់ដេប៉ូមានរហូតដល់៤២កន្លែងស្ថិតនៅភូមិ ឃុំ ស្រុក ផ្សេងៗគ្នា ប៉ុន្តែមន្រ្តីក.ប.បបានចុះចែកត្រឹមតែមួយព្រឹកប៉ុណ្ណោះ ហើយពួកគាត់ចង់ឲ្យមានសមាសភាពមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលូយ និងសាលាខេត្តកណ្ដាល ប្រសិនបើគ្មាននោះទេពួកគាត់ទាំងអស់គ្នានឹងមិនចូលរួមតាមការអញ្ជើញឡើយ។ ប្រភពម្ចាស់ដេប៉ូដដែដែលបានឲ្យដឹងទៀតថា៖គោលបំណងដែលពួកគាត់ទាំងអស់គ្នាបានប្ដឹងប្រធានសាខាក.ប.ប ខេត្តកណ្ដាលនេះ ដោយសារពួកគាត់មិនពេញចិត្តចំពោះការអនុវត្តច្បាប់របស់លោក តូច ចៅកុយ និងពួកគាត់នៅតែទទួចស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជាពិសេសឯកឧត្តម […]
Tag: សសស
សាកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត០២រូប
(ភ្នំពេញ)៖នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន០២រូប ជំនាន់ទី០៧ និងជំនាន់ទី០៨ នៃសាលកវិទ្យាល័យខេមរៈដែលស្ថិតនៅអគារសិក្សាសាលកវិទ្យាល័យផ្ទាល់តែម្ដង។ សូមជម្រាបជូនថា បេក្ខជនបណ្ឌិតចំនួន០២រូបដែលធ្វើការការពារលើប្រធានបទពីរផ្សេងគ្នានោះគឺ ១,បេក្ខជនបណ្ឌិត ជា មុនធី ជំនាន់ទី០៨ ជំនាញ នីតិសាធារណៈ ការពារលើប្រធានបទ« ដំណើរការស្ថាប័នរដ្ឋសភាកម្ពុជាពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៣»ដែលដឹកនាំដោយបណ្ឌិត សឿ សុវណ្ណភាជន៍ និងបណ្ឌិត រស់ រ៉ាវុធ ។ ២,បេក្ខជនបណ្ឌិត ចិន សាធាន ជំនាន់ទី០៧ ជំនាញ នីតិសាស្ត្រ ការពារលើប្រធានបទ« ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ករណីសិក្សា ៖ខេត្តស្វាយរៀង» ដែលដឹកនាំដោយបណ្ឌិត អ៊ុំ សុភក្ដិ និងបណ្ឌិត រស់ រ៉ាវុធ ។ សូមបញ្ជាក់ផងដែរថា យោងតាមលិខិតឧទ្ទេសនាមលេខៈ៤១២០ អយក .ឧសន នៃក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បានធ្វើការឧទ្ទេសនាមចាត់តាំងគណៈកម្មការការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន០៧រូបរួមមាន៖ ១,លោក បណ្ឌិត ឌី ពុទ្ធារ៉ា […]