ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលបានចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូបង្កប់លេងល្បែងស៊ីសងចំនួន៣៤កន្លែងត្រូវបានធ្វើកិច្ចសន្យាម្ចាស់ទីតាំងនិងអ្នកបើក នៅខេត្ដបន្ទាយមានជ័យ

បន្ទាយមានជ័យ៖កម្លាំងនគរបាលបានចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលលួចបង្កប់លេងល្បែងស៊ីសងចំនួន៣៤កន្លែងត្រូវបានធ្វើកិច្ចសន្យាម្ចាស់ទីតាំងអ្នកបើក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដ ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់មកអង្គភាពសារព័ត៌មានយើង ថា៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់ល្បែងស៊ីសងដោយខុសច្បាប់ពង្រឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់និងបទល្មើសចោលួចឆក់ដែលកើតឡើង កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក.ក្រុងទាំង៩ បានស្រាវជ្រាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងឆ្នោតឡូតូដែលបង្កប់លេងល្បែងស៊ីសងដោយខុសច្បាប់ជល់មាន់តាមអនឡាញ និងយូគីរ និងល្បែងស៊ីសងផ្សេងៗ។ លោកបានបញ្ជាក់ថា៖ក្រោយស្រាវជាវនិងចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងឆ្នោតឡូតូដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងចំណោម៩ស្រុក.ក្រុង កមាន៦ស្រុក.ក្រុង មានចំនួន៣៩កន្លែង ៖ ១.ក្រុងប៉ោយប៉ែតមានចំនួន០៦ទីតាំង ២.ក្រុងសិរីសោភ័ណមានចំនួន៩ទីតាំង ៣.ស្រុកមង្គលបូរីចំនួនចំនួន២ទីតាំង ៤.ស្រុកម៉ាឡៃមានចំនួន៦ទីតាំង ៥.ស្រុកព្រៈនេត្រព្រៈមានចំនួន៣ទីតាំង ៦.ស្រុកថ្មពួកមានចំនួន២ទីតាំង។ លោកឧត្តមមសេនីយ៍ត្រី នូ ជីវ័ន្ត បានប្រាប់បន្ដថា៖ក្រោយកម្លាំងជំនាញបានចុះពិនិត្យស្រាវជ្រាវបង្ក្រាបទីតាំងឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់ចំនួន៣៤កន្លែងកម្លាំងជំនាញបានធ្វើការកិច្ចសន្យាម្ចាស់ទីតាំង និងអ្នកបើកល្បែងលេងត្រូវបានធ្វើការអប់រំ ណែនាំអោយបញ្ឈប់សកម្មភាពបើកឆ្នោតឡូតូបង្កប់ល្បែងស៊ីសងដោយខុសច្បាប់បើរកឃើញនៅពេលក្រោយនិងមានវិធានការតាមច្បាប់ដោយមិនលើកលេងឡើយ។ មហាជនរង់ចាំមើលថាក្រោយពីសមត្ថកិច្ចចុះបង្ក្រាបឆ្នោតឡូតូដែលលួចបង្កប់ល្បែងសុីសងរួចមកតើម្ចាស់បនល្បែងនិងហ៊ានលួចបើកលេងសុីសងជល់មាន់តាមអនឡាញ បន្តទៀតឬទេ?៕

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមអនឡាញ ស្ទើរគ្រប់ទីកន្លែងកំពុងរីកដុះដាល អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញជាច្រើនកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ ពិសេសនៅឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ពួកគាត់បានលើកឡើងថា ស្ទើគ្រប់ទីកន្លែង មិនថានៅឃុំគគីរសោមនេះទេគឺនៅស្រុកស្វាយទាបពោពេញទៅដោយល្បែងស៊ីសងជល់មាន់តាមអនឡាញ តាមតារាងបាល់,តាមទៀបកាហ្វេរ កន្លែងលក់បាយ ពួកគាត់ឃើញក្រុមអ្នកញៀនល្បែងចូលលេងល្បែងស៊ីសងជល់មាន់តាមអនឡាញយ៉ាងច្រើនកុះករ ។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាបបាននៅឡើយទេ ហើយបានដាក់តាមប្រព័ន្វតេឡេក្រាមលោកមិនទាន់ចូលមើល។ ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ស្រុកស្វាយទាប និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូគ្មានស្លាកយីហោ មួយកន្លែង ក្នុងទឹកដីភូមិកន្ដើយ សង្កាត់ច្រកម្ទេស ក្រុងបាវិត បើកដំណើរការលេងល្បែងសុីសង សមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្ដស្វាយរៀង៖ ទីតាំងកាសុីណូល្បែងសុីសងជល់មាន់មួយកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យនៅក្នុងកាស៊ីណូគ្មានឈ្មោះដែលស្ថិតនៅភូមិកន្ដើយ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង ។ ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានឡានម៉ូតូ ដែលជាពលរដ្ឋខ្មែរបានបើកចូលលេងទៅយ៉ាងគគ្រឹកគគ្រេងដូចដង្ហែរកឋិន អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាបនោះឡើយ។ ចំណែកជនជាតិវៀតណាមវិញេចេញចូលលេងដោយសេរីដោយមិនមានការត្រួតពិនិត្យនោះឡើយហើយមិនដឹងថាជនជាតិវៀតណាមទាំងនោះមានប៉ាស្ព័រឬអត់ប៉ាស្ព័រយ៉ាងណានោះទេ។ ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះគ្មានយីហោនោះឡើយម្យ៉ាងវិញទៀតនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬមិនដឹងនោះទេ ឬមួយដឹងហើយមិនបង្ក្រាប។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកលឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត តាមទូរសព្ទ តែមិនអាចទំនាក់ទំនងបាន។ មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ក្រុងបាវិត និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ពលរដ្ឋសូមណូមពរទៅដល់ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមចាមមានវិធានការចំពោះបនល្បែងស៊ីសងជល់មាន់ដែលបង្កប់នៅក្នុង (កាស៊ីណូ គ្មានស្លាកយីហោ) ដែលស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕  

ព័ត៌មានសន្តិសុខសង្គម

ហាង KTV យីហោ NOVA មានបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនបង្ក្រាប នៅក្រុងប៉ោយប៉ែត!

ខេត្ដបន្ទាយមានជ័យ៖ទីតាំងហាង KTV យីហោNOVA មានបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យស្ថិត នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃពិសេសនៅពេលយប់ ឃើញមានមនុស្សចូលលេងយ៉ាងច្រើនកុះករផងដែរដោយមនុស្សទាំងនោះខ្លះចូលទៅផឹកសុីច្រៀងលេងកម្សាន្តខ្លះទៀតចូលលេងល្បែងស៊ីសងហ្គេមបាញ់ត្រីទាំងនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬមិនដឹងនោះទេ ឬមួយដឹងហើយមិនបង្ក្រាប។ ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម)នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លោកមិនទាន់ចូលមើល ។ មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ក្រុងប៉ោយប៉ែត និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានសន្តិសុខសង្គម

នុះ ! តេីឲ្យពលរដ្ឋសង្ឃឹមអីបេីមេប៉ុស្តិ៍បារាយណ៌ លោក​ ដុំ សំភាច អង្គុយលេងល្បែងស៊ីសងដែរ

ខេត្ដកំពង់ចាម៖មានការបែកធ្លាយរូបភាពមួយសន្លឹក គឺលោកដុំ សំភាច មេប៉ុស៌្តបាយរាយណ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អង្គុយលេងល្បែងស៊ីសង(ប្រភេទបៀ) យ៉ាងគ្រហើរៗ ខណះខ្លួនឯងជាអ្នកអនុវត្តន៌ច្បាប់ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បែរជាទៅអង្គុយលេងល្បែងស៊ីសងទៅវិញ។ ពាក់ព័ន្ធនិងការបែកធ្លាយរូបភាពលោកដុំ សំភាច អង្គុយលេងល្បែងស៊ី សង យ៉ាងគ្រហើរៗ លោកដុំ សំភាច បានប្រាប់អ្នកសារព័ត៌មានយើងថាលោកយកមកម៉ូតូ មកជួសជុល ហើយក្រុមអ្នកលេងល្បែងស៊ីសង បាន ពឹងពាក់គាត់អោយជួយកាន់តែប៉ុណ្ណោះ។ ដោយឡែកលោកប៉ាកជាតិ អធិការស្រុកស្រីសន្ធរ បានបញ្ជាក់ថា គាត់និងហៅលោកដុំ សំភាច យកមកធ្វើការណែនាំ។ សូមជម្រាបបន្ថែមថា ពាក់ព័ន្ធនិងករណីបែកធ្លាយរូបភាពលោកដុំ សំភាច អង្គុយលេងល្បែងស៊ីសងខាងលើនេះ មហាជនរង់ចាំមើល តើលោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានចំណាត់ការបែបណាចំពោះលោកដុំ សំភាច៕  

ព័ត៌មានសន្តិសុខសង្គម

ទើបតែភ្ញាក់រលឹកដឹងថាមានល្បែងស៊ីសងស្នងការបញ្ជាឲ្យចុះធ្វើកិច្ចសន្យានៅស្រុកស្រីសន្ធរ !

ខេត្ដកំពង់ចាម៖ ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមជម្រាបជូន​បងប្អូន​សាធារណជន​ អ្នកសារព័ត៌មាន​ ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម​ ពាក់ព័ន្ធ​នឹងករណី​លួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេត ក្នុង​ភូមិសាស្ត្រ​ស្រុកស្រីសន្ធរ​។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មាន​ថាមាន​ការលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេតចំនួនបីទីតាំង​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុកស្រីសន្ធរ​ ភ្លាមនោះ​ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ,​​កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ,​ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក សហការ​ជាមួយអជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ចំនួន០៣ទីតាំងគឺ៖ ទីតាំង១ និងទី២ ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ និងទីតាំងទី៣ នៅក្នុងភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ជាលទ្ធផលពេលកម្លាំងជំនាញយេីងបានចុះទៅដល់ទីតាំងទាំងបីខាងលើ​ ហេីយបានជួបជាមួយម្ចាស់ទីតាំង និងតាមការពិនិត្យជាក់ស្តែងឃើញថា មានសកម្មភាពលួចលេងល្បែងជល់មាន់តាមប្រព័ន្ធអុីនធឺណេត ចំនួន០២ទីតាំង ចំណែក០១ទីតាំងទៀតមិនមានការលួចលេងល្បែងស៊ីសងនោះទេ ។ ជាមួយគ្នានោះដែរ​ សមត្ថកិច្ចជំនាញ​បានធ្វើការអប់រំណែនាំចំពោះម្ចាស់ទីតាំងទាំង០៣ខាងលេី និងធ្វេីកិច្ចសន្យាអប់រំបញ្ឈប់ មិនឲ្យមានសកម្មភាពលួចបើកលេងល្បែងសុីសងខុសច្បាប់ បន្តទៀតជាដាច់ខាត ។ សូមបញ្ជាក់ថា​ សមត្ថកិច្ចយេីងខ្ញុំ​ និងអាជ្ញាធរមូលដ្ឋានបន្ដតាមដានរាល់សកម្មភាពល្មើសច្បាប់ខាងលើ ប្រសិនបើមានការប្រព្រឹត្តខុសពីកិច្ចសន្យា​ យេីងនិងចាត់វិធានការតាមច្បាប់ ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការជាមួយសមត្ថកិច្ចយេីង​ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមអនឡាញ  កំពុងលួចបើកលេង ផ្គើននិងបទបញ្ជា របស់សម្តេច តេជោ នៅឃុំសំយោង ស្រុកកំពង់រោទិ៍

ខេត្ដស្វាយរៀង៖ពលរដ្ឋល្អ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ បានរាយការណ៍មកប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បានលួចបើកលេង ជារៀងរាល់ថ្ងៃអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបឡើយ។ ពួកគាត់បានបន្តថា កន្លងមកទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនេះ កន្លងមកធ្លាប់បង្រ្កាបម្តងរួចមកហើយ តែមិនដឹងយ៉ាងម៉េចបានជាលួចបើកលេងបានទៀត ហើយរដ្ឋាភិបាលបានដាក់បទបញ្ជា ជូនអាជ្ញាធរគ្រប់ខេត្តក្រុងអំពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ឥលូវមកលួចបើកលេងយ៉ាងនេះ មិនដឹងថាសមត្ថកិច្ចដឹងដែរទេ? ឬមួយដឹងហើយធ្វើមិនដឹង ។ ពួកគាត់លើកឡើងថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកកំពង់រោទិ៍ភ្លេចបទបញ្ជារបស់សម្ដេច តេជោ និងភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃទេដឹងទើបមិនបង្ក្រាបបែបនេះ។ សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានដាក់បទបញ្ជាឲ្យអភិបាលរាជធានីទាំង២៥ខេត្តក្រុងដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានស្រុកក្រុងខេត្ត ណាមិនបង្ក្រាបឬទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងត្រូវប្រឈមនិងការដកតំណែងទៀតផង  ។ ដូច្នេះជាចុងក្រោយពលរដ្ឋមានចំងល់ថា តើអាជ្ញាធរពាក់ព័ន្ធពិសេសសមត្ថកិច្ច អធិការស្រុកមានវិធានការយ៉ាងណាចំពោះបនល្បែងខាងលើនេះ។ ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកមេឃុំសំយោង ថាលោកបានឱ្យកម្លាំងប៉ុស្តិ៍ចុះទៅធ្វើកិច្ចសន្យាហើយ ។ ចំណែកឯលោកមេប៉ុស្តិ៍សំយោងបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា គេមានអាជ្ញាប័ណ្ណឡូតូហើយលោកក៏ធ្លាប់បានធ្វើកិច្ចសន្យាម្ដងរួចរាល់ហើយដែរ មិនឲ្យមានលេងល្បែងស៊ីសងខុសច្បាប់នោះឡើយ។ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច បង្ក្រាបសង្វៀនជល់មាន់ បានម៉ូតូ៦គ្រឿង និងមាន់ងាប់១ ក្បា លចំណែកអ្នកញៀនល្បែងនាំគ្នារតចែកជើងគ្នា

ខេត្ដកំពត ៖ សមត្ថកិច្ចនគរបាល ស្រុកបន្ទា យមាស បានសហការ ជាមួយប៉ុស្តិ៏រដ្ឋ បាលឃុំ ស្តេចគង់ខាងជើងបានចុះបង្ក្រាប សង្វៀនជល់មាន់ លើដីមួយកន្លែង នៅចំណុចភ្នំកន្លង់ ស្ថិតនៅភូមិកន្លង់ ឃុំ ស្តេ ចគង់ខាង ជើង ស្រុកបន្ទាយមាស ឃាត់បានមាន់ងាប់មួយក្បាល ម៉ូតូចំនួន ៥ គ្រឿង ។ លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាល ស្រុកបន្ទាយមាស បានឲ្យដឹងថា នៅវេលាម៉ោង ១២និង ៥៣ នាទីថ្ងៃត្រង់ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីទទួលបានព័ត៌មាន ការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ១ទីតាំងនៅចំណុចភ្នំកន្លង់ ស្ថិតក្នុងភូមិកន្លង់ ឃុំ សម្តេចគង់ខាងជើង កម្លាំងនគ របាល នៃអធិការដ្ឋាន នគរបាលស្រុកបន្ទា យមាស សហការជាមួយកម្លាំង ប៉ុស្តិ៍នគរ បាលរដ្ឋបាល ឃុំស្ដេចគង់ ខាងជើង បានចុះបង្ក្រាបករណីលួចលេងល្បែង […]

ព័ត៌មានសន្តិសុខសង្គម

ភ័យពេករត់ទាំងព្រលឹងចុងសក់គ្មានសល់ម្នាក់ឡើយបន្សល់ទុកតែវត្ថុតាង

ខេត្តក្រចេះ៖ទីតាំងសង្វៀនជល់មាន់មួយកន្លែងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរីបានចុះឆ្មក់ទៅបង្រ្កាបរឹបអូសបានវត្ថុតាងមួយចំនួនរក្សារទុកនិងមួយចំនួនទៀតដុតកម្ទេចចោល។ ការចុះឆ្មក់បង្ក្រសបនោះ សមត្ថកិច្ចបានធ្វើឡើងនារសៀលថ្ងៃទី១៨ មិថុនា ២០២៣ស្ថិតត្រង់ចំនុចត្រពាំងឬស្សី ភូមិថ្មគ្រែកណ្ដាលឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងការចុះបង្ក្រាបនោះក៏បានដកហូតវត្ថុតាងមួយចំនួនទៅរក្សាទុកជាបណ្តោះអាសន្ន និងមួយចំនួនទៀតត្រូវដុតកម្ទេចចោលនៅនិងកន្លែង ។ ប្រភពពីនគរបាលថា ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងជល់មាន់នោះ ក្រុមអ្នកលេងជល់មាន់និង លេងល្បែងអាប៉ោងភ្នា ល់ដាក់លុយ គ្រាន់តែក្រឡេកឃើញកម្លាំងនគរបាលចុះទៅដល់ទីតាំងភ្លាម ក្រុមអ្នកញៀនល្បែងជល់មាន់ទាំងនោះក៏បានរត់បាតជើងសព្រាតទាំងព្រលឹងចុងសក់ដោយបន្សល់នៅម៉ូតូជាច្រើនគ្រឿង និងវត្ថុតាងជាច្រើនទៀតផងដែរ។ វត្តុតាងដែលកម្លាំងនគរបាលដកហូតរួមមាន ៖ម៉ូតូចំនួន១៤ គ្រឿង កៅអីជ័រចំនួន៤ ចានទ្រនាប់ដាក់ខ្សាច់សម្រាប់បាញ់អាប៉ោងចំនួន០១,ខ្នាយមាន់ដែក១គូ,កញ្ចក់ជ័ររបាំងមាន់ចំនួន៣,មាន់ជល់ចំនួន៣ក្បាល(ងាប់១),តុឈើ ចំនួន១,ស្បៃរបាំងសង្វៀនជល់មាន់ចំនួន១ខ្សែ,កន្ត្រកដាក់មាន់យកមកជល់ចំនួន៣,ឡាំងស្នោសម្រាប់ដាក់ភេសជ្ជះចំនួន១ ។ បច្ចុប្បន្ន សម្ភារ:វត្ថុតាងខាងលើ បានយកមក រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដោយឡែកកៅអីជ័រ,ស្បៃរបាំងដុតបំផ្លាញចោលនៅកន្លែងអស់ហើយ៕  

ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូ​យីហោ ​សុខ គីមម៉េង មានពលរដ្ឋខ្មែរ​ចូល​លលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ

ខេត្ដកំពត៖ កាសុីណូជ្រកក្រោមស្លាកយីហោសុខ គីមម៉េង កំពុងបើកបើកដៃ​អោយពលរដ្ឋខ្មែរ​ចូល​លេង​ល្បែងសុីសងម៉ាសេរីដោយមិនញញើត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋានសោះឡើយ ដែលមានទីតាំង ស្ថិតនៅក្នុង ឃុំគ្រឹល ស្រុកកំពុងត្រាច  ខេត្តកំពត បនល្បែងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា៖ សង្វៀនបញ្ជល់មាន់ បៀ និងបាល់ការ៉ាត់ កំពុងបើកដំណើរការ ។ ប្រភពពីប្រជាពលរដ្ឋលេីកឡេីងថា កាសុីណូយីហោ សុខ គីមម៉េង មួយនេះពួកគាត់ឃេីញមានតែពលរដ្ឋខ្មែរចូលលេងល្បែងរហូតពពាក់ពពួនគ្នាយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញ្ញេីតអ្វីទាំងអស់ហាក់បីដូចប្រទេសមានច្បាប់អញ្ចឹង ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញមិនមានចំណាត់ការនោះទេ បែរជានាំគ្នាសម្ងំស្ងៀមទៅវិញ ។ ពពលរដ្ឋលើកឡើងថា​ ពួកគាត់​មាន​ការ​ព្រួយបារម្មណ៍អំពីសុវត្ថិភាព​និងសន្តិសុខ​នៅ​ក្នុងមូលដ្ឋាន​របស់ពួកគាត់​ រស់នៅខ្លាចកេីតមាននូវអំពេី​ ​លួច​.ឆក់​.ប្លន់.និងការប្រើអំពេីហឹង្សា​ក្នុងគ្រួសារជាដេីម​ ព្រោះល្បែងសុីសង​ជា​ដេីម​ចម​ នៃបទល្មេីស​ ផ្សេងៗ​ ។ ពលរដ្ឋឆ្ងល់ថា ឯណាទៅភូមិឃុំមាន​ សុ​វ​ត្ថិភាព ទាំង៧ចំណុចរាដ្ឋាភិបាលកម្ពុជា ដែលបានអោយមន្ត្រីក្រោមឱវាទអនុវត្តន៍នោះ ។ ​គួររំលឹកថា ស​,​ជ​,​ណ ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បើកម​ជ្ឈ​មណ្ឌល​កំសាន្ត​ ហើយ​ពលរដ្ឋខ្មែរមិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​លេង​ល្បែង​ក្នុងកាស៊ីណូ​នោះ​ឡើយ​។​ តែផ្ទុយទៅវិញកាស៊ីណូដែលមានយីហោ សុខ គីមម៉េង កៀគរបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងក៏ព្រឹកគគ្រេងបែបនេះទៅវិញ ។ ទាក់ទិនករណីពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុង កាស៊ីណូយីហោសុខ គីមម៉េង អង្គភាពផ្សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ណាមួយបាននៅឡើយទេ ។ […]