ព័ត៌មានសន្តិសុខសង្គម

ល្អមែន៖ សមត្ថកិច្ចៈចុះធ្វើកិច្ចសន្យា ម្ចាស់ទីតាំងល្បែង”អនឡាញ”ចំនួន៧កន្លែង នៅក្រុងស្វាយរៀង!

(ស្វាយរៀង)៖ បន្ទាប់ពីបណ្តាញសារព័ត៌មាន ចេញផ្សាយពាក់ព័ន្ធល្បែង”អនឡាញ”នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង.នោះមក។ ភ្លាមៗនោះ ក្រុម​ការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​អធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានធ្វើការឆ្លើយតបថា៖ក្រោយទទួលព័ត៌មានខាងលើភ្លាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក ។ លោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានបញ្ជា​អោយ​លោក​អធិការ​រង​ទទួលការងារយុត្តិធម៌​ សហការ​ជាមួយ​កម្លាំងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ។ ចុះត្រួតពិនិត្យដល់ទីតាំងដែលសារព័ត៌មានបានចុះផ្សាយ។ ក្នុងនោះសមត្ថកិច្ចបញ្ជាក់ថាៈ ម្ចាស់ទីតាំងមានឈ្មោះដូចខាងក្រោម: ១.ឈ្មោះ កែវ រ័ត្ន ភេទស្រី អាយុ ៣៤ឆ្នាំ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ២.ឈ្មោះ សំ សាគុណ ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ៣.ឈ្មោះ ញៀន ខន ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង […]