ព័ត៌មានសន្តិសុខសង្គម

ជនជាតិវៀតណាមម្នាក់លោតពីលើដំបូលអគារបណ្ដាលឲ្យស្លាប់ដោយមិនដឹងមូលហេតុ នៅក្រុងបាវិត

ខេត្ដស្វាយរៀង៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០និង៥៥នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា នៅអគារផ្ទះជួលរបស់ ឈ្មោះ ឡេង លាងសឿន ភេទប្រុស  អាយុ៣៧ឆ្នាំស្ថិតក្នុងភូមិបាវិតកណា្តលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីមនុស្សលោតពីលើដំបូលអគារជាន់ទី៤ បណ្តាលឲ្យស្លាប់  ។ ក្រោយពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ. កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,ស្រាល និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពឈ្មោះ ង្វៀង វ៉ាន់កុងហ៊ាវ (NGUYEN VAN CONG HAU) ភេទប្រុស អាយុ២៩ឆ្នាំជនជាតិវៀតណាមមុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូដាយនើសធីកាន់លិខិតឆ្លងដែនលេខ:C7793531 និង  កាន់អត្តសញ្ញាណប័ណ្ណលេខ : 026094002090 មានទីលំនៅភូមិង៉ុកដុង ឃុំប៊ិនយឿង ស្រុកវិនទុង ខេត្តវិនហ្វុក ប្រទេសវៀតណាម ។ លោកវេជ្ជបណ្ឌិត ភួង […]