ព័ត៌មានសន្តិសុខសង្គម

មានបញ្ហាជំងឺប្រចាំកាយ បែជាមក លោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ តែមិនស្លាប់

(ភ្នំពេញ) ៖ បុរសម្នាក់មានជំងឺប្រចាំកាយ ក៏តូចចិត្តលែងចង់រស់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់

ព័ត៌មានជាតិ

ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ មកលោតសម្លាប់ខ្លួន នៅលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ៖ ស្ត្រីម្នាក់ដាច់ចិត្តមកបញ្ចប់ជីវិត ដោយធ្វើអត្តឃាតដើរមកលោត ពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរងថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ហេតុការណ៍នេះកើតឡើងកាលវេលា ម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចលើស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័។ ស្ត្រីរងគ្រោះមានឈ្មោះ លីន ដា ភេទស្រី អាយុ២០ជាងឆ្នាំ មុរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលខាងក្រោយក្លឹបសុធី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ យោងតាមប្រភពពីបុរសម្នាក់ ដែលឃើញហេតុការណ៍ មុនពេលកើតហេតុ គាត់ឃើញស្ត្រីដើរយំបណ្តើរពីលិចទៅកើត ខណ:មកដល់ចំណុចលើស្ពានខាងលើ ស្រាប់តែឡើងបង្កាន់ដៃស្ពាន ឃើញដូចច្នោះគាត់ ក៏រត់ទៅចាប់ដៃបានម្ខាង តែមិនជាប់បណ្ដាលឲ្យគាត់លោតទំលាក់ខ្លួន មកខាងក្រោមតែសំណាងល្អ មិនស្លាប់បណ្ដាលឲ្យរបួសធ្ងន់ ។ ភ្លាមៗត្រូវសមត្ថកិច្ចទាក់ទង ហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិត៕