ព័ត៌មានសន្តិសុខសង្គម

រឿងលោកសង្ឃ យ៉ាន់ សានី សុំលាចាកសិក្ខាបទមុនថ្ងៃកំណត់គឺដោយសារលោកមានអាពាធ!

(ខេត្តសា្វយរៀង)៖ នៅព្រឹកថ្ងៃអាទិត្យ៣រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយមានជំងឺប្រចាំកាយត្រូវទៅព្យាបាលនៅរាជធានីភ្នំពេញអតីតលោកសង្ឃ យ៉ាន់ សានី បានសុំលាចាកសិក្ខាបទមុនថ្ងៃកំណត់នៃកិច្ចសន្យាដែលថានិងសឹកនៅថ្ងៃសុក្រ៨រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅវត្តពោធិ៍ពិសី ស្ថិតនៅភូមិឃ្លាំង ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្រោយមានពាក់បណ្តឹងពីខាងស្រីមានឈ្មោះ ច ល ដ មានយុ១៧ ឆ្នាំ នៅភូមិឃ្លាំង ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងចូលមកសាលាអនុគុណស្រុកស្វាយជ្រំដើម្បីសុំឲ្យ ព្រះគ្រូអម្ពរសីលគុណ សេក ម៉ៅ អនុគុណស្រុកស្វាយជ្រំ ដើម្បីសុំឲ្យជួយរកយុត្តិធម៌ដល់ខ្លួនកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កន្លងមកដែលបាននិមន្តអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការ បន្ទីពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តបាននិមន្តអត្តតលោកសង្ឃ យ៉ាន់ សានី មកធ្វើការបំភ្លឺនៅនោះដែរតែលោកអាពាធ។ គួរម្លឹកផងដែរថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ អតីតបុគ្គល់សង្ឃ យ៉ាន់ សានី បានចូលខ្លួនមកបំភ្លឺនៅចំពោះព្រះភ័ក្រមន្ត្រីសង្ឃ និងមន្ត្រីរាជការមន្ទីពាក់ព័ន្ធនៅក្នុងខេត្តអន្ទិត យ៉ាន់ សានី បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិដូចពាក្យបណ្តឹងរបស់ប្អូនស្រី ច […]