(ខេត្ដព្រៃវែង)៖កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមរយៈគណនីPage របស់លោកបណ្ឌិត តេង ប៊ុនថុនជាអនុប្រធានក្រុមការងារចុះជួយឃុំមេសរប្រចាន់ និងជាប្រធានក្រុមការងារភូមិមេសរប្រចាន់លើ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំមេសរប្រចាន់ផ្ដូចផ្ដើមបុណ្យផ្ការស្មីសាមគ្គីប្រមូលបច្ច័យបង្ហើយផ្លូវបេតុង៤០០ម៉ែត្រដែលមានប្រវែងសរុប១៣០០ម៉ែត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។ គណនីPage លោកបណ្ឌិត តេង ប៊ុនថុនបានឲ្យដឹងទៀតថា៖ផ្លូវបេតុងដែលបានចាក់រួចរាល់បាន៩០០ម៉ែត្រ ហើយនៅខ្វះតែ៤០០ម៉ែត្រទៀត ចំណែកបុណ្យផ្ការស្មីសាមគ្គីនេះអ្នកផ្ដើមបុណ្យរួមមាន៖ ១,ឯកឧត្តម មៀច សុផាន់ណា និងលោកជំទាវ ២,លោកជំទាវ វី សាឌី និងឯកឧត្តម ៣,ឯកឧត្តម តាន់ សុខវិជ្ជា និងលោកជំទាវ ៤,លោកបណ្ឌិត តេង ប៊ុនថុន និងអ្នកស្រី។ សូមជម្រាបជូនថា៖ការផ្ដូចផ្ដើមធ្វើបុណ្យផ្ការស្មីសាមគ្គីនេះធ្វើឡើងដោយមានការសាមគ្គីរវាងកម្លាំងជាបី៖ទី១,អ្នកភូមិ ចេញកំលាំងពលកម្មក្នុងការកសាង និង ម្ហូបអាហារទទួលទានទាំងអស់គ្នា រួមទាំងកំលាំងកាយ ចិត្តរបស់ ប្រជាជនភូមិ។ ទី២,ក្រុមការងារ ដឹកនាំយុទ្ធសាស្រ្តគៀគងរកជំនួយទាំងស្មារតី កំលាំង និង សំភារៈ ។ល។ និងទី៣, សប្បុរជនជួយចេញជាស៊ីម៉ង់ និង ដែក […]