ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី ឃាត់ខ្លួនបានមេខ្យល់ចំនួន២រូបដែលបម្រុងនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃខុសច្បាប់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុច មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តក្រុមទី៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មេខ្យល់ ២នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយនឹងពលករខ្មែរម្នាក់ ដែលបាននាំឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ដោយយកប្រាក់ថ្លៃធ្វើដំណើរចំនួន ៤ ៥០០បាត (ស្មើជាង ៥៣ម៉ឺនរៀល)។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ២នាក់ និងពលករចំនួន ១នាក់ ចេញពីប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី (គីឡូ ១៣) មកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរកត់ឈ្មោះ និងចុះកំណត់ហេតុប្រចាំថ្ងៃ។ កម្លាំងនគរបាលស្រុកសំពៅលូន បានឱ្យពលករម្នាក់នោះធ្វើកិច្ចសន្យាណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានវិញ។ ចំណែកជនសង័្សយទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Tag: លួចឆ្លងដែន
ឃាត់ខ្លួនពលករ ប្រុសស្រីចំនួន ០៧នាក់លួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់!
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះនៅវេលាម៉ោង០៩នឹងព្រឹក៣៦នាទីដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្ដិ៍ស្ពានម៉ាឡៃនគរបាលការពារព្រំដែនគោកនៃវរៈសេនាតូចលេខ៨១៥ដឹកនាំកម្លាំង សហការជាមួយកម្លាំងយោធា វរ:នាតូចលេខ៥១៣ បានទប់ស្កាត់ ប្រជាពលរដ្ឋចំនួន ០៧នាក់ក្នុងនោះមានកុមារ៣នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៅក្នុងភូមិសាស្ត្រស្រុកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ប្រជាពលរដ្ឋប្រុសស្រីនិងកុមារចំនួន០៧នាក់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕
ឃាត់ខ្លួនប្រជាពលរដ្ឋ ប្រុស ស្រី ចំនួន០៦នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ នៅស្រុកម៉ាឡៃ!
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង០៨នឹង៤០នាទីដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។ កម្លាំងប៉ុស្ដិ៍ចំបក់ចំនួន ០៥នាក់ ដឹងនាំដោយ លលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកនៃវរៈសេនាតូច លេខ៨១៥ សហការជាមួយ កម្លាំងយោធាផ្នែកសឹងរងស្រុកមម៉ាឡៃ និងកម្លាំងយោធាផ្នែកសឹងរងក្រុងប៉ោយប៉ែត បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ០៦នាក់ (ស្រី ០២នាក់) ត្រង់ចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា៖ពួកគាតមានទីលំនៅក្នុងខេត្តកំពង់ចាម បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕