(ខេត្ដស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹកខណៈប្រទះឃើញបុរសម្នាក់ ក្នុងទឹកស្រះកាលពីវេលាម៉ោង៧និង៣៣នាទីកាលពីព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២៣ នៅភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។ មន្ដ្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោម បានឲ្យដឹងថា សព មានឈ្មោះឃុន សាលី (ហៅឌី) ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។ ប្រភព បានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមកម្មពិធីអាពាហ៍ពិពាហ៍ចៅនៅភូមិវាយ ឃុំគគីរសោម ហើយបានលង់ទឹកស្រះខាងកើតផ្ទះរបស់ឈ្មោះឃួន ចន្ធួន ភេទប្រុសអាយុ៥៩ឆ្នាំ ចម្ងាយប្រម៉ាណ២០ម៉ែត្ររហូតដល់ម៉ោង៧និង៣៣នាទីព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២៣ ទើបបងប្អូននិងក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងស្រះទឹកបាត់ទៅហើយ។ ក្រោយមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួមទាំង លោកវេជ្ជបណ្ឌិត ឈ្មោះ សុត សំអូន គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលនិងកម្លាំងជំនាញនគរបាលស្រុកស្វាយទាប បានធ្វើការពិនិត្យសាកសពដោយធ្វើការសន្និដ្ឋានថាពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មអ្វីនោះទេ ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណតើហេតុនិងបានប្រគល់អោយក្រុមគ្រួសារសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
Tag: លង់ទឹក
ក្មេងស្រីម្នាក់ បានស្លាបបាត់ជីវិត ខណៈពេលដែល លិចទូកដចម្លង នៅស្រុកកោះសូទិន
(ខេត្តកំពង់ចាម)៖ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកដ ១កន្លែង បានកើតឡើង នៅចំណុចស្ពានអូងគោ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ទីតាំងនេះ គឺជាព្រំប្រទល់រវាងស្រុកកោះសូទិន ខេត្តកំពង់ចាម និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ) បណ្តាលឲ្យក្មេងស្រីម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេលដែល ទូកកំពុងចម្លងមនុស្សស្រីប្រុសប្រមាណជិត ២០នាក់ និងម៉ូតូ ចំនួន ៦គ្រឿង ។ បេីតាមការបញ្ជាក់ ពីប្រជាពលរដ្ឋ នៅតំបន់នោះបានឲ្យដឹងថា នៅពេលទឹកឡេីងម្តងៗ តែងតែមានទូក ដ ចំលងនៅចំណុចកេីតហេតុនេះ ដោយទូក ដរនោះ គេធ្វេីអំពីឈេី និងក្រងឬស្សីយកទូក ២ភ្ជាប់គ្នា ដេីម្បី ចម្លងមនុស្ស និងម៉ូតូ ជាអកុសល ស្រាប់តែទូកដរបានលិច ទំនងអាចមកពីទូកផ្ទុកមនុស្ស និងម៉ូតូហួសលើសកំណត់ ទើបបណ្តាលឲ្យកេីតហេតុយ៉ាងដូច្នេះ ។ បច្ចុប្បន្ន ក្មេងស្រីវ័យ ១២ឆ្នាំ ដែលបានស្លាប់បាត់បង់ជីវិតនោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកធ្វេីបុណ្យតាមប្រពៃណីហើយ ៕
ក្មេងប្រុស២នាក់ លង់ទឹកស្រះស្លាប់ នៅក្រោយផ្ទះ ខណៈម្តាយឪពុកទៅធ្វើការរោងចក្រ
(ខេត្តស្វាយរៀង)៖ ករណីលង់ទឹកស្លាប់ ក្មេងប្រុស២នាក់ ម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀត អាយុ៧ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ និងគ្នាខណៈឪពុកម្តាយ ទៅធ្វើការរោងចក្រ ផ្ញើជីដូនអោយជួយមើលថែ ប៉ុន្តែជីដូនរវល់ទិញម្ហូប មិនបានមើល ក៏នាំគ្នាចុះលេងទឹកខាងក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់ គួរអោយ សង្វែគ។ ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២២មនៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សពជនក្មេងរងគ្រោះទាំង២នាក់នោះមានឈ្មោះ ទី១.មានឈ្មោះ រឿន ភក្ដ័ត្រា ភេទប្រុស អាយុ៧ឆ្នាំ ឪពុកឈ្មោះ ចាន់ ភក្តី មុខរបរធ្វើការរោងចក្រ និងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ។ ទី២.មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ០៦ឆ្នាំ ឪពុកឈ្មោះ សរ សំណាង មុខរបរធ្វើការរោងចក្រនិ ងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ ដែលមានទីលំនៅរួមគ្នាក្នុងភូមិ ឃុំខាងលើ។ បើយោងតាមសាច់ញាតិ របស់កុមារងគ្រោះបានអោយដឹងថា […]
អាសូណាស់លោកអើយ! ម្ដាយស្រែកទ្រហោយំព្រោះតែបាត់បង់កូនជាទី ស្រឡាញ់ស្មើនឹងកែវភ្នែកទាំងពីរបានលុងទឹកក្នុងរណ្តៅជីកដាក់លូបង្គន់
(ខេត្តកណ្តាល)៖ម្ដាយស្រែកទ្រហោយំព្រោះតែបាត់បង់កូនទាំងទ្វេជាទីស្រឡាញ់ស្មើនឹងកែវភ្នែកទាំងពីរលុងទឹកក្នុងរណ្តៅជីកដាក់លូបង្គន់បានលុងទឹកស្លាប់ទាំង២ហេតុការនេះបានកើតឡើងនៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១៥នឹង៣០នាទី ដែលស្ថិតនៅត្រង់ចំណុចភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កុមារាកុមារី ០២ នាក់វាយឈ្មោះ៖ ១-ឈ្មោះសុីម គុជនីម ភេទស្រី អាយុ៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស. ២-ឈ្មោះសុីម គុជលៀងភេទប្រុសអាយុ៤ឆ្នាំជនជាតិខ្មែរ ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើតមានទីលំនៅភូមិឃុំកើតហេតុ។ បើតាមការអោយដឹងពីឈ្មោះ ឌុច ប៉ុកភេទស្រីអាយុ៥៥ឆ្នាំមានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាលត្រូវជាជីដូនជនរងគ្រោះបានប្រាប់អោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានភ្លៀងធ្លាក់មួយមេយ៉ាងធំកុរារងគ្រោះពីរនាក់បងប្អូនបានទៅលេងទឹកភ្លៀងនៅខាងក្រោយផ្ទះចំណែកខ្លួនជាជីដូនក៏មិនចាប់អារម្មណ៍ នៅរវល់ដងទឹកដាក់ពាងក្រោមពេលភ្លៀងរាំងក៏មិនឃើញចៅទាំងពីខ្លួនក៏បាន ដើររកស្រាប់តែប្រទះឃើញចៅទាំងពីរលុងទឹករណ្តៅដីជីកដាក់លូបង្គុននៅខាងក្រោយផ្ទះ។ បញ្ចាក់:ជនរងគ្រោះទាំងពីរឪពុកម្តាយបានចេញទៅធ្វើការឆ្ងាយពេលយប់បានត្រឡប់មកដល់ផ្ទះវិញដោយទុកអោយជីដូនជាអ្នកមើលថែ។ ក្រោយពីទទួលបានព័ត៍មានភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញបច្ចេកទេសស្រុកកៀនស្វាយ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមគ្រួសារជនរងគ្រោះបានចុះដល់ចំណុចកើតហេតុពិនិត្យសាកសពជនរងគ្រោះឃើញថាកុមារងគ្រោះទាំងពីពិតជាស្លាប់ដោយសារលុងទឹកប្រាកដមែនហើយក្រុមគ្រួសារបានទទួលស្គាល់ហើយក៍ប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
កុមារ៣នាក់ ចុះរាវលៀសក្នុងរណ្តៅដីលង់ទឹកស្លាប់
ខេត្ដកំពត៖ ក្មេងប្រុសស្រីចំនួន ៣នាក់ បានស្លាប់ បន្ទាប់ពីចុះទៅរាវលៀសក្នុងរណ្តៅដីមួយកន្លែង ស្ថិតនៅភូមិដើមចម្រៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ កុមាររងគ្រោះទាំង ៣នាក់ ឈ្មោះ ហង់ ស្រីតី ភេទស្រី អាយុ ១៣ឆ្នាំ, ឈ្មោះ ហង់ ទី ភេទប្រុស អាយុ ៩ឆ្នាំ, ឈ្មោះ សុង រតនា ភេទស្រី អាយុ ១៣ឆ្នាំ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កុមាររងគ្រោះទាំងបីនាក់មានទីលំនៅភូមិជ្រោះអូតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាភូមិស្រុកមួយមានព្រំប្រទល់ជាប់គ្នាជាមួយភូមិឃុំកើតហេតុ។ សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង ៤:៤០នាទី រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នគរបាលមូលដ្ឋានបានទទួលដំណឹងថា មានក្មេងប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅដីមួយកន្លែង បន្ទាប់ពីពួកគេចុះរាវលៀសនៅទីនោះ។ ពេលទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ សហការជាមួយប្រជាពលរដ្ឋ និងសាច់ញាតិកុមាររងគ្រោះចុះរាវរកទើបប្រទះឃើញកុមារាកុមារីទាំងបីនាក់ជាបន្តបបន្ទាប់ តែពួកគេបានស្លាប់ទៅហើយ។ សមត្ថកិច្ចបានបញ្ជាក់ថា តាមរយៈការធ្វើកោសលវិច័យពីមន្ត្រីជំនាញបច្ចេកទេសឃើញថា កុមារទាំងបីនាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ […]