(ខេត្ដកំពង់ស្ពឺ)៖ ប្រជាពលរដ្ឋប្រមាណជាជាង ១០០គ្រួសារ រស់នៅក្នុងភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្តែងការសាទរ និងថ្លែងអំណរគុណលោកចៅក្រម ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនល្មើសឈ្មោះ អឿន ធួន ករណីលួចធ្វើប្លង់ក្លែងក្លាយលួចយកដីរបស់ពួកគាត់។ ប្រជាពលរដ្ឋ ពិតជាកោតសរសើរលោកចៅក្រមស៊ើបសួរ ដែលបានជួយរកយុត្តិធម៍ជូនពួកគាត់ជាជនរងគ្រោះ ទៅតាមផ្លូវច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងយុត្តិធម៌។ សូមជម្រាបជូនថា លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ អឿន ធួន ហៅ ចាន់ នី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមបទចោទ គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ក្នុងការទិញលក់ដីទំហំ ២៧ហិកតា ប្រព្រឹត្តនៅភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ […]