ព័ត៌មានសន្តិសុខសង្គម

សង្សារស្គាល់តាមហ្វេកប៊ុក ណាត់ជួបគ្នាអូសនាងចូលបន្ទប់រំលោភនាងដល់ទៅ៤នាក់

(ខេត្ដបន្ទាយមានជ័យ)៖ នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បានប្តឹងចោទប្រកាន់សង្សារស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៣នាក់ទៀត ណាត់នាងមកជួបមុខបន្ទប់ អូសនាង ធ្វើសកម្មភាពរំលោភបានសម្រេចដល់ទៅ៤នាក់ កម្លាំងនគរបាលឃាត់បាន៣នាក់ រត់គេចខ្លួនម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន១.ឈ្មោះ ហឿម សុជា ភេទប្រុសអាយុ២២ឆ្នាំ(ជាសង្សា) ២.ឈ្មោះ ហួត ភិល ភេទប្រុសអាយុ២១ឆ្នាំ(អ្នកបើកឡានដឹកទឹកកក) ៣.ឈ្មោះ ជុំ សាធា ភេទប្រុសអាយុ១៧ឆ្នាំ(អ្នកបើកបរឡានដឹកទឹកកក)ស្នាក់នៅបន្ទប់ជួលភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះឈ្មោះអក្សរកាត់(រ.ស.វ)អាយុ១៥ឆ្នាំរស់នៅក្រុងសិរីសោភ័ណបានទៅប្តឹងថានាងបានស្គាល់មិត្តប្រុសម្នាក់តាមហ្វេសប៊ុកធ្វើជាសង្សារហើយបានណាត់ឲ្យនាងមកជួបនៅបន្ទប់ជួល ទាំងយប់នៅពេលជួបសង្សាររបស់នាងចាប់អូសដៃចូលក្នុងបន្ទប់បិទទ្វារ ចាប់សម្រាតខោអាវហើយរំលោភបានសម្រេច ហើយដើរចេញពីបន្ទប់មានមិត្តភក្តិប្រុស៣នាក់ទៀតបានចូលចាប់នាងរំលោភម្តងម្នាក់រហូតបានសម្រេចទាំង៤នាក់ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្នុងបន្ទប់ជួលទល់មុខស្ថានីយ៍ទឹកស្អាតស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ដែលធ្វើសកម្មភាពរំលោភសេបសន្នវៈ លើនារីរងគ្រោះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នស្ថិតភូមិគោរដ្ឋាន […]

ព័ត៌មានសន្តិសុខសង្គម

បុរសល្មោកកាមម្នាក់ ដែលគេស្គាល់ថា ជាអ្នកគ្រប់គ្រងទូទៅ នៅខារ៉ាអូខេ(DM) បានចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ជាបុគ្គលិកបានសម្រេច..!

(ភ្នំពេញ)៖ នៅ យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរស ល្មោកកាមម្នាក់ ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេ(DM)បានចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ជាបុគ្គលិកបានសម្រេច ហើយគំរាមមិនឱ្យប្រាប់ម្ដាយ បើហ៊ានប្រាប់នឹងបញ្ឈប់ពីការងារទាំងកូនទាំងម្តាយ។ ករណីចាប់រំលោភបានសម្រេចនេះ កើតឡើងតាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចខារ៉ាអូខេ( DM) តាមបណ្តោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ អ៊ូ ហុង ភេទប្រុស អាយុជាង៦០ឆ្នាំ មុខរបរអ្នកគ្រប់គ្រងទូទៅនៅខារ៉ាអូខេកើតហេតុនេះ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ ១៥ឆ្នាំ ជាបុគ្គលិកផ្នែករត់តុនៅខារ៉ាអូខេនេះ ស្នាក់នៅម្ដុំបុរីកីឡា ក្នុងខណ្ឌ៧មករា និងមានស្រុកកំណើតនៅឯស្រុកស្រែអំបិល ខេត្តកោះកុង។ មុនកើតហេតុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជា២ រសៀល រូបនាងបានមកធ្វើការប្រចាំការវេនថ្ងៃ ហើយពេលមកដល់ហាងខារ៉ាអូខេក៏ឃើញជនសង្ស័យឈ្មោះអ៊ូ ហុង ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងខារ៉ាអូនេះ។ ខណៈនោះជនសង្ស័យមិនបានសួរនាំអីដល់នាងទេ គឺបានស្ទុះមកឱបហើយចាប់រំលោភនាងទាំងកំរោលរហូតបានសម្រេចតែម្តង ហើយជនសង្ស័យបានគំរាមថា បើរូបនាងហ៊ានប្រាប់ដល់ម្ដាយគេនឹងបញ្ឈប់ពីការងារទាំងពីរនាក់ ម្តាយកូន ពេលឮដូច្នេះរូបនាងមិនហ៊ានប្រាប់ម្តាយទេ ខ្លាចអត់ការងារធ្វើទាំងពីរនាក់។ ម្ដាយជនរងគ្រោះបានប្រាប់ឱ្យដឹងថា លុះរំលងបានមួយថ្ងៃ […]

ព័ត៌មានសន្តិសុខសង្គម

ឃាតកម្មរំលោភរួចសម្លាប់សមត្ថកិច្ចចាប់ជនដៃដល់៣នាក់

(ខេត្ដឧត្តរមានជ័យ)៖អំពើឃាតកម្មរំលោភលើក្មេងស្រីរួចសម្លាប់នៅខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនោះត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ជនដៃដល់បាន៣នាក់។ សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសាថា កម្លាំងនគរបាលជំនាញខេត្ត និងនគរបាលក្រុងសំរោង កាលពីនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់ក្មេងស្រីម្នាក់នៅសង្កាត់អូរស្មាច់ ដោយចាប់បានជនដៃដល់៣នាក់។ ជនសង្ស័យឈ្មោះ ភាក់ សីហា អាយុ១៨ឆ្នាំ- ឈ្មោះ ភាជ សុជាតិ អាយុ១៧ឆ្នាំ-និងឈ្មោះ ត្រយ ចិត្រា អាយុ១៥ឆ្នាំ។ពួកគេនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ជនដៃដល់បានឆ្លើយសារភាពថា ពួកគេទាំង៣នាក់ ពិតជាបាន លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវហើយយកទៅរំលោភបូក រួចវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតមែន។ ក្មេងស្រីរងគ្រោះឈ្មោះ ឡុង គឹមឡាយ អាយុ១៧ឆ្នាំ នៅភូមិកើតហេតុ ត្រូវជនដៃដល់រំលោភ និងវាយសម្លាប់កាលពីថ្ងៃទី១៥ ខែមេសា ។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវនគរបាលខេត្តឧត្តរមានជ័យកសាងសំណុំរឿងដើម្បីត្រៀម បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

ព័ត៌មានសន្តិសុខសង្គម

ស្ត្រី​ម្នាក់​ទ្រាំទ្រ​នឹង​ប្តី​ល្មោភកាម​លែង​បាន ដាច់ចិត្ត​ប្តឹង​មក​សមត្ថកិច្ច ចាប់ខ្លួន

(ខេត្តកំពង់ស្ពឺ)៖ ស្ត្រី​ម្នាក់​ទ្រាំទ្រ​នឹង​ប្តី​ល្មោភកាម​លែង​បាន ដាច់ចិត្ត​ប្តឹង​មក​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរា​គម៍​។ ការ​សូម​អន្តរា​គម៍​របស់​ស្ត្រី​ខាងលើ កាលពី​វេលា​ម៉ោង​៩​និង​២១​នាទី​យប់​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ទេព​ភិរម្យ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​ ​បើតាម​សម្តី​ស្ត្រី​ឈ្មោះ ប៊ី ស្រី​និច្ច អាយុ​២៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ បាន​និយាយថា គាត់​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ វ៉ាង ស៊ីន​ចាវ អាយុ​៤៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ប្រទេស​ចិន​។​ ​បានមក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា រយៈពេល​២​ឆ្នាំ​៦​ខែ បំរើការ​ងារ​ឲ្យ​ក្រុមហ៊ុន​ផលិត​ការ​បូ​ប​នៅជាប់​ផ្លូវជាតិ​លេខ​៤ ខេត្តកំពង់ស្ពឺ ហើយ​បាន​ស្រលាញ់គ្នា​ជួយ​គាត់​រហូត​ឈានដល់​សុំ​រៀបចំ​សែនព្រេន​តាម​ប្រពៃណី​ធ្វើជា​ប្តី​ប្រពន្ធ​និង​គ្នា​។​ ​ស្ត្រី​រូបនេះ បាន​បន្តទៀតថា ចាប់តាំងពី​បាន​សែន​ព្រេង​ជា​ប្តី​ប្រពន្ធ​ហើយ បុរស​ជា​ប្តី​បាន​សុំ​គាត់​រួមភេទ​ជា​ញឹកញាប់ រហូតដល់​រូបគាត់​ទ្រាំទ្រ​មិនបាន ដាច់ចិត្ត​ប្តឹង​មក​សមត្ថកិច្ច​តែម្តងទៅ​។​ ​លោក​វរៈសេនីយ៍ឯក ហ៊ុន សុ​ហុន អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ស្ត្រី​ឈ្មោះ ប៊ី ស្រី​និច្ច អាយុ​២៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ លោក​បាន​ឲ្យ​ជំនាញ​ឃាត់​បុស​ជា​ប្តី ជនជាតិ​ចិន​ឈ្មោះ វ៉ាង ស៊ីន​ចាវ កាន់​លិខិតឆ្លងដែន​លេខ EG803624 ផុតកំណត់ 15/07/2029 VISA EB 3EEX1900426565 ផុតកំណត់ […]

ព័ត៌មានសន្តិសុខសង្គម

រំលោភ កូនស្រីបង្កើត ជាច្រើនលើក ត្រូវប៉ូលិសចាប់ញាត់គុកហើយ!

(ខេត្តឧត្តរមានជ័យ)៖ សមត្ថកិច្ច អោយដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ វ៉ៃ សាវ៉េត ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិអូរត្រាច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ត្រូវជាម្ដាយជនរងគ្រោះ) ថាមានកើតករណីរំលោភសេពសន្ធវៈ មកលើកូនរបស់ខ្លួន និងប្រើហិង្សាដោយចេតនា ។ បន្ទាប់ពីទទួលពត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កំលាំងការិយាល័យជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផល ភា ភេទប្រុស អាយុ ៣៣ឆ្នាំ ទៅជាឪពុកបង្កើតជនរងគ្រោះ រស់នៅភូមិកើតកើតហេតុខាងលើ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ធវៈ ទៅលើជនរងគ្រោះ ត្រូវជាកូនស្រីរបស់ខ្លួន ឈ្មោះ ភ.ប.ញ ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ក្នុងអឡុងឆ្នាំ២០២១ និងអំឡុងខែមីនា ឆ្នាំ២០២២ បានសម្រេចជាច្រើនលើក ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ ផល ភា […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីប៉ុនប៉ងរំលោភសេពសន្ថវះ

(ខេត្ដព្រៃវែង)៖ករណី ប៉ុនប៉ងរំលោភសេពសន្ថវះ និង លួច មានស្ថានទម្ងន់ទោស ដោយប្រើហិង្សា មានអាវុធ នៅចំណុចភូមិ ឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ២១ និង ១០នាទី ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២២ ។ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាអោយ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង ទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញសហការជាមួយ កម្លាំង អធិការដ្ឋានចុះស្រាវជ្រាវឈានទៅកំណត់មុខសញ្ញា និង​ឃាត់ខ្លួនមុខសញ្ញាម្នាក់។ ដោយជនសង្ស័យមានឈ្មោះ បាន សារឿនហៅ ង៉ូយ ភេទប្រុស អាយុ ៤២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឥដ្ឋ​ ឃុំឬស្សីស្រុក ស្រុកពាមជរខេត្តព្រៃវែង ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ​ បានឡើងលើផ្ទះ ចូលដល់ក្នុងបន្ទប់ដេករបស់ជនរងគ្រោះខាងលើគោលបំណងរំលោភ តែត្រូវបានជនរងគ្រោះស្គាល់មុខហើយ ស្រែកអោយគេជួយជនសង្ស័យ ក៏យកកូនកាំបិតចាក់លើជនរងគ្រោះធ្វើអោយរបួស […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនឳពុកចុងដែលរំលោភកូនស្រីចុងជាច្រើនដងនិងគម្រាមសម្លាប់នៅស្រុកអូរជ្រៅ!

  (ខេត្តបន្ទាយមានជ័យ) ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនជនសង្ស័យជាឳពុកចុង ដែលបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនសង្ស័យជាឱពុកចុងឈ្មោះ ខាន់ សាវុធ ភេទប្រុសអាយុ ៤០ ឆ្នាំ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ចំណែកកូនស្រីឈ្មោះ ស វ ស អ អាយុ១៥ឆ្នាំ នៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកអធិការនគរបាលស្រុកអូរជ្រៅបានបន្តទៀតថា៖នៅមុនពេលកើតហេតុជនរងគ្រោះនិងម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៅទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ពេលត្រឡប់មកវិញ ក៏យប់ងងឹតហើយនាំគ្នាសុំផ្ទះរបស់ឈ្មោះប៉ុច ភេទប្រុសអាយុប្រហែល ៤០ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុក អូរជ្រៅ ស្នាក់នៅមួយយប់ ។ […]

ព័ត៌មានសន្តិសុខសង្គម

ផ្ទុះ​កក្រើករឿងចាប់រំលោភ​ក្មេងស្រី​អាយុ១៨ឆ្មាំអធិការរងស្រុកស្ទោងទារ១៣០០ដុល្លាចំណែក​ជនរងគ្រោះ​ឈឺចិត្តហើយឈឺកាយទទួលតែ៧០០ដុល្លា ជនរងគ្រោះ​មិនព្រម​ស្រែក អយុត្តិធម៌

(​ខេត្ត​កកំពង់ធំ)៖ ផ្ទុះកក្រើកមេឃ រញ្ជួយដីករណីចាប់ក្មេងស្រីរំលោភ ដោះស្រាយក្រៅប្រព័ន្ធតុលាការ សមត្ថកិច្ច​សម្រេចអ្នកកាត់ក្តីឲ្យជនរងគ្រោះ៧០០ដុល្លា​ចំណែក​អ្នកកាត់ក្តីទាមទារ១៣០០ ដុល្លារ​ អាងថាថ្នាក់លើឲ្យយក ចំណែកជនរងគ្រោះឈឺចិត្តនិងឈឺកាយ ខ្មាស់គេពេញស្រុក ទទួលបានត្រឹមតែ ៧០០ដុល្លារ ជនរងគ្រោះស្រែកអយុត្តិធម៌ណាស់ ស្នើរឱ្យតុលាការខេត្តកំពង់ធំ បើកការស៊ើបអង្កេតជាបន្ទាន់។ យោងតាមការសំណូមពរ របស់ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់​ថាករណី​ចាប់រំលោភ​ក្មេង​ស្រីបាន​កើតឡើងកាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ​២០២១​ សាច់​ញាតិ​ ​ជនរងគ្រោះ​បានមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី៣ខែមករា ឆ្នាំ​២០២២ តែទើបតែហៅមកដោះស្រាយនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២២ តែជនសង្ស័យគេច​ខ្លួនឲ្យតែសាច់ញាតិមកដោះស្រាយ។ ជនសង្ស័យ​ត្រូវ​បាន​ស្គាល់​ឈ្មោះផល ភាពភេទប្រុស​អាអាយ៤០ឆ្នាំ​រស់​នៅ​ភូមិ​លាប ឃុំ​ចំណា​ក្រោម ស្រុកស្ទោង ខេត្ត​កំពង់ធំ ត្រូវ​ជា​ឪពុក​មា របស់​ក្មេងស្រី ដែល​មាន​ផ្ទះជិតគ្នារងគ្រោះ​ឈ្មោះ ទ.អ.ង អាយុ​១៨ឆ្នាំ ត្រូវ​បាន​ចាប់រំលោភ​ចំនួន​៣ដង យប់​ថ្ងៃកើត​ហេតុ​ ដោយ​ជនសង្ស័យ​បានចូលទៅចាប់រំលោភ ក្នុង​បន្ទប់​ក្មេងស្រី​តែម្តង​ រហូត​មក​ដល់​ពេល​នេះ​ក្មេងស្រី​រងគ្រោះ​មាន​ផ្ទៃ​ពោះ​១ខែហើយ។ លោក​សាយ​ គឹមឡម អភិបាល ស្រុកស្ទោង បានឲ្យដឹងថា​ក្នុង​ករណី​ ពុំមាន​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​ស្ទោង​រាយការណ៍​ជូន​គណបញ្ជាការឯកភាពស្រុក​អំពីករណីចាប់រំលោភក្មេងស្រីឲ្យបានដឹងនោះឡើយ។ បងស្រី​ត្រូវ​ជា​សាច់ញាតិ​ក្មេងស្រី​រងគ្រោះឈ្មោះ​ តុលាបានឲ្យ ដឹងថា​ សាច់ញាតិ​ជនសង្ស័យ​ និង​សាច់​ញាតិ​ជន​រង​គ្រោះ​ព្រមព្រៀង​គ្នាចំនួន២០០០ដុល្លា ដើម្បី​បញ្ចប់​រឿង​ តែលុយមិនទាន់បានប្រគល់ទេ ដោយសម្រេចគ្នា មកប្រគល់នៅអធិការ ដើម្បី​សមត្ថកិច្ច​ជួយដឹងលឺ ក្នុង​ពេលនោះ​ […]

ព័ត៌មានសន្តិសុខសង្គម

រំលោភកូនចុងជាង ១០ លើក ទើបធ្លាយអាថ៌កំបាំង ត្រូវសមត្ថកិច្ចចាប់ខ្លួន

(ខេត្តបាត់ដំបង)៖បុរសវ័យ៥០ប្លាយឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត បន្ទាប់ពីបានធ្លាយអាថ៌កំបាំង ក្នុងករណីរំលោភកូនស្រីរបស់ខ្លួនជាច្រើនលើកច្រើនសាររួចមក។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គួរបញ្ជាក់ថា ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ សំ មាន អាយុ៣៩ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះបានអះអាងថា នៅថ្ងៃទី១៥ មករា វេលាម៉ោង ៦ ល្ងាច ដោយឃើញកូនស្រីឈ្មោះ ឌ ស ភ អាយុ១៤ឆ្នាំ មានអការ:ប្លែក ក៏បានហៅមកសួរ ទើបកូនស្រីប្រាប់ថា ប្តីម៉ែឯង (ឪពុកចុង) ចាប់រំលោភជាច្រើនដងមកហើយ ដោយបានគម្រាមសម្លាប់ទៀតផងបើនាងហ៊ាននិយាយប្រាប់ម្តាយ ឬប្រាប់អ្នកជិតខាង។ គ្រាន់តែឮពាក្យនេះភ្លាម ស្រ្តីជាម្តាយបានប្តឹងទៅសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង។ ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុត រឿត អាយុ៥២ឆ្នាំ បានសារភាពថា បានដេកជាមួយកូនស្រីបានសម្រេចចំនួន ១២ លើកមកហើយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញហើយ ដើម្បីចាត់ការបន្ត ៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ចាប់ឃាត់ខ្លួនបាន​ជនសង្ស័យ​ម្នាក់​ហេីយ​ បន្ទាប់ពីរំលោភសម្លាប់​យុវតី​ម្នាក់​ នៅស្រុកចំការលើ

(ខេត្ដកំពង់ចាម)៖បេីតាមព័ត៌មានជាបឋម ករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម​ សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​​ម្នាក់​ កាលពីវេលាម៉ោង២នឹង១៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១​ នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជីនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ គួរ​រំលឹក​ថា​ កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ : ៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់(ជនរងគ្រោះ) ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់ នៅកន្លែងកើតហេតុ នៅចំណុចចំការពោតខាងកើត ចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ បន្ទាប់មកសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការពិនិត្យសាកសពគឺ ពិតជាករណីរំលោភសម្លាប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់ក និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ […]