(ខេត្តកំពង់ចាម)៖ ក្រុមរថយន្តជាច្រើនគ្រឿងខ្លះមានស្លាកលេខ ខ្លះទៀតមិនមានស្លាកលេខ ដឹកដីមិនគ្រប់តាមលក្ខណៈបច្ចេកទេសពីរចំណុចខាងក្រោយ វត្តចុង ភូមិចុង ឃុំសំបូរ ស្រុក បាធាយ ខេត្តកំពង់ចាម យកទៅចាក់ ដីឡូមួយកន្លែង នៅចន្លោះស្ពាន២៦.២៥ ខាងលិចផ្លូវ ភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានយ៉ាងរំភើយ អាជ្ញាធរមានសមត្ថកិច្ចមិនមានចំណាត់ការ ។ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវចេញពីភ្នំពេញ ទៅ កំពង់ចាម តាមផ្លូវជាតិលេខ 6A នឹងតាមផ្លូវចេញពីព្រែកក្តាម បុក ទៅខេត្តកំពង់ចាម មានការរអ៊ូរទាំយ៉ាងខ្លាំង។ ម្យ៉ាងវិញបងប្អូនប្រជាពលរដ្ឋដែលលក់ដូរចំណីអាហារ ម្ហូបអាហារ ហាងបាយ ហាងកាហ្វេ នៅជុំវិញរង្វង់មូលថ្នល់កែង មានការ រអ៊ូ រទាំ យ៉ាងខ្លាំង ចំពោះក្រុមរថយន្តដឹកដីទាំងអស់នេះ សំណួរសួរថា តើអាជ្ញាធរមានសមត្ថកិច្ច ទាំងអស់នៅក្នុងស្រុកបាធាយ កំពុងធ្វើអ្វី?ហេតុអ្វី មិនដាក់កម្លាំងចុះត្រួតពិនិត្យ ឃាត់រថយន្តទាំងអស់នោះ យកមកអប់រំណែនាំ អំពីបញ្ហាការបើកបរលើដងផ្លូវ ដឹកដីពេញរថយន្តមិនគ្របឲ្យបានត្រឹមត្រូវ ហើយ រថយន្តខ្លះ មានស្លាកលេខ រថយន្ត ខ្លះក៏គ្មានស្លាកលេខ។ ពាក់ព័ន្ធនឹងករណីខាងលើនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកផេន […]