ព័ត៌មានសន្តិសុខសង្គម

ពិតជាហ៑ានមែន! លោក ហុក សុខា ដាក់គ្រឿងចក្រជីកដីចំណីព្រែកមកចាក់ចូលដីព្រែកហើយគ្មានច្បាប់ត្រូវបានអាជ្ញាធរស្រុករំដួលចុះផ្អាកសកម្មភាពសម្មភាពដកហូតគ្រឿងចាក់និងឲ្យកាយដីឡើងវិញ នៅឃុំកំពង់អំពិល

ខេត្ដស្វាយរៀង ៖ អាជ្ញាធរស្រុករំដួលដឹកនាំដោយលោកហែម សុីណា បានចុះផ្អាកសកម្មភាពក្រុមរថយន្ដដឹកដីមួយកន្លែងរបស់លោក ហុក សុខា ដែលជាម្ចាស់គ្រឿងចក្រកាយដីចំណីព្រែកដែលជាកម្មសិទ្ធរបស់រដ្ឋមកចាក់ចូលដីព្រែក ហើយគ្មានច្បាប់ ត្រូវបានអាជ្ញាធរស្រុករំដួល ឲ្យកាយដីឡើងវិញ នាថ្ងៃទី១៩ខែមករាឆ្នាំ២០២៣នេះ ចំណុច តាមបណ្ដោយផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ លោកហែម សុីណា អភិបាលស្រុករំដួល បានប្រាប់ឲ្យដឹងថា បានការជីកដីព្រែក និងចាក់ចូលដីព្រែក កាលពីថ្ងៃទី១៨ខែមករា ឆ្នាំ២០២៣ លោក បានចាត់ឱ្យលោកនួន ឧត្ដម អភិបាលរងស្រុក ដឹកនាំមន្ត្រីជំនាញរបស់សាលាស្រុក កម្លាំងសមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យជាក់ស្តែងឃើញថា មានការជីកដីព្រែកនិងចាក់ចូលដីព្រែកមែន ដោយក្រុមម្ចាស់គ្រឿងចក្រ ពុំបានសុំច្បាប់ឲ្យបានត្រឹមត្រូវនោះទេហើយថែមទាំងគ្មានច្បាប់ ហើយក៍ផ្អាកសកម្មភាពកាយដីនេះជាបន្ទាន់ ផងដែរ។ លោកបានបន្ដថា នៅថ្ងែទី១៩ខែមករាឆ្នាំ២០២៣នេះ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុករំដួល ចុះទៅពិនិត្យមើលដោយផ្ទាល់ហើយបានដកហូតគ្រឿងចក្រមករក្សាទុករង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកឯដីចាក់ចូលដីព្រែកកាយដីឡើងវិញហើយរង់ចាំចំណាត់ការរបស់ថ្នាក់លើសិន។ លោកបានបន្ដទៀតថា ចំពោះការចុះផ្អាកសកម្មភាពនិងដករហូតគ្រឿងចក្រនេះព្រោះថាគ្រឿងចក្រគ្មានច្បាប់អនុញ្ញាតហើយចាក់ដីចូលព្រែកមិនគោរពតាមអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឃុំនិងស្រុក ។ លោកបានបញ្ចាក់ថា ការកាយដីចេញវិញនេះមិនមែនបញ្ចប់រឿងនោះទេគឺអាស្រ័យទៅលើថ្នាក់ដឹកនាំលោកជាអ្នកសម្រេច ។ លោកបានបញ្ចាក់ទៀតថា នាពេលចុះផ្អាកនោះ គឺបានដកហូត គ្រឿងចក្រផ្អាកសម្មភាពកាយដីព្រែកនិងចាក់ដី […]

ព័ត៌មានសន្តិសុខសង្គម

រថយន្តធំៗជាច្រើននិងគ្រឿងចក្រ របស់លោក សុវណ្ណ ចំរើន កំពុងសម្រុកជីកព្រែករំលេចកើត បណ្ដាលឲ្យផ្លូវជាច្រើនរងការខូចខាត

(ខេត្តព្រៃវែង)៖ ដីបាតព្រែករំលេចកើត ស្ថិតក្នុងភូមិព្រៃខ្លា ឃុំរាបស្រុកពារាំង ជាដីសាធារណៈរបស់រដ្ឋដែលបម្រើប្រយោជន៍រួម ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយចំនួន បានកំពុងដាក់គ្រឿងចក្រជីកកកាយយកអាចម៍ដីលក់ យ៉ាងអនាធិបតេយ្យ បណ្ដាលឱ្យស្ថានភាពព្រែកក្រហេងក្រហូងធ្វើឲ្យប៉ះពាល់ដល់ទំនប់ទាំងសង់ខាង។ បើតាមប្រភពពីពលរដ្ឋក្នុងតំបន់នោះ បានប្រាប់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងថា រាល់ថ្ងៃពួកគាត់ឃើញ លោក សុវណ្ណ ចំរើន ដែលជាថៅកែគ្រឿងចក្រដ៏ធំ កំពុងសម្រុកដាក់គ្រឿងចក្រ ២ក្រុម ជីកកាយគាស់រំលើងយកអាចម៍ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែន ២តោនកន្លះ ជិត១០គ្រឿង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ក្រុមអ្នកបើករថយន្តរបស់លោក សុវណ្ណ ចំរើន ជាងរៀងរាល់ថ្ងៃបានធ្វើការដឹកជញ្ជូនដោយពុំគ្រប់ស្បៃមុងតាមបច្ចេកទេសត្រឹមត្រូវ ហើយមិនតែប៉ុណ្ណោះទេ ផ្លូវលំក្នុងភូមិព្រៃខ្លា ចាប់មានជម្ហុកធំៗ ក្រហេងក្រហូង ដូចរណ្ដៅបាយខុម ព្រមទាំងមានជម្រៅជ្រៅៗ ពិបាក់ធ្វើដំណើរ និងបង្កជាធូលីដីហុយចូលផ្ទះពលរដ្ឋធ្វើអោយប៉ះពាល់ជាខ្លាំងដល់ការរស់នៅ ព្រមទាំងបង្កជាសំឡេងរំខានគ្មានស្រាកស្រាន។ ករណីនេះដែរ ប្រជាពលរដ្ឋ បានស្នើដល់លោក ហី ធួក អភិបាលស្រុកពារាំង និងឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមមានវិធានការពិនិត្យ បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងលោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់សង្ឈឹមយ៉ាងមុតមាំលើឯកឧត្តមអភិបាលខេត្តនិងមានវិធានការទប់ស្កាត់៕

ព័ត៌មានសន្តិសុខសង្គម

ជីកប្រយ័ត្នផងទានអើយ! ជិតដល់ក្បាលប្រែតហើយ តែ អាជ្ញាធរក្រុងស្វាយរៀង ថាមានច្បាប់ត្រឹមត្រូវ!

(ខេត្តស្វាយរៀង)៖ មានសេចក្តីរាយការណ៍មកថាមានរណ្តៅដីមួយកន្លែងគេកំពុងតែជីកយកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រេង ជីកស្ទើរតែដល់ក្បាលប្រែតទៅហើយ តែគេពុំឃើញមានអាជ្ញាធរពាក់ព័ន្ធចុះទៅទប់ស្កាត់នោះទេ រីឯខាងមន្ទីរ៉ែ និងថាមពលវិញអត់ដឹង អត់ឮ អត់ឃើញតែម្តង ។ រណ្តៅដែលគេកំពុងជីយកអាចម៍ដីលក់ដល់ជិតដល់ក្បាលប្រែតនោះ មានទីតាំងនៅទីតាំងស្ថិតនៅក្នុងភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ ប្រភពបានបញ្ជាក់ប្រាប់ថា នៅមុនមានការជីកដីនោះ គឺពួកថៅកែរណ្តៅដីបានដើរទិញដីចំណីព្រែកបាសាក់ពីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលកន្លងមកក្នុងមួយហិចតា ៦០០០ទៅ៧០០០ដុល្លា ប្រភពបានបញ្ជាក់បន្ថែមថា ដីទាំងនោះមិនមានប្លងកម្មសិទ្ធនោះទេ សម្រាប់អ្នកដែលអះអាងថាធ្លាប់អាស្រ័យផលហើយហ៊ានឈរឈ្មោះលក់គឺក្រុមហ៊ុនទិញយកទាំងអស់ឲ្យតែដីជាប់មាត់ព្រែកបាសាក់នេះ។ ជុំករណីខាងលើនេះផងដែរក្រុមការងារសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ណុប ចំរើន អភិបាលនៃកណៈអភិបាលក្រុងស្វាយរៀង នៅរសៀលម៉ោង១៤និង២០នាទី នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះលោកបានបញ្ជាក់ប្រាប់តាមទូរសព្ទថា ដីនោះក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល ហើយជាដីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវអភិវឌ្ឍនិងមានឡាយសិនមកពី សុី ឌី សុី ទៀតផង។ រឿងរណ្តៅដីខាងលើនេះពលរដ្ឋមានការងឿងឆ្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុនជីរណ្តៅដីជ្រៅម្លេះតើការជីកនេះស្របតាមច្បាប់ដែលបានកំណត់ដែរឬទេ? ហើយបើក្រុមហ៊ុនជីកមិនស្របតាមច្បាប់ទេពួកគាត់សង្ឃឹមលើអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងមិនមើលរំលងរឿងនេះនោះទេ៕

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល និងក្រុមការងារចម្រុះបានចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែង នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចម្រុះរួមមាន មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្តាលស្ទឹង ចុះមកពិនិត្យដល់ទីតាំងជាក់ស្ដែង នៃរណ្តៅដីមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ដើម្បីត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេស ការអនុវត្តតាមវិធានការច្បាប់ និងអាជ្ញាប័ណ្ណជាដើម។ ក្នុងការចុះមកពិនិត្យនេះ ក្រុមការងារចម្រុះបានពិនិត្យឃើញថា ដីរបស់ម្ចាស់អាជីវកម្មគឺបានទិញពីប្រជាពលរដ្ឋ ការជីករណ្ដៅដីនេះ ម្ចាស់អាជីវកម្មបានជីកចំនួន ២រណ្ដៅ ស្របតាមលក្ខណៈបច្ចេកទេស ប៉ុន្តែមួយរណ្ដៅមានច្បាប់អនុញ្ញាត ហើយមួយរណ្តៅទៀត កំពុងតែដាក់ពាក្យស្នើសុំមករដ្ឋបាលខេត្ត។ នាឱកាសនោះដែរ ក្រុមការងារចម្រុះ របស់អាជ្ញាធរខេត្ត បានតម្រូវឱ្យម្ចាស់អាជីវកម្មអាចជីកដីដែលមានអាជ្ញាប័ណ្ណ ដោយឡែកសម្រាប់រណ្ដៅដែលមិនទាន់ទទួលបានអាជ្ញាប័ណ្ណ សូមផ្អាកសិនរង់ចាំដល់អាជ្ញាធរចេញអាជ្ញាប័ណ្ណជូនទើបអាចបន្តជីកបាន។ ក្រុមការងារចម្រុះខេត្តក៏បានបានអប់រំ ផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដល់ម្ចាស់រណ្តៅដី ឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន រាល់ការដឹកជញ្ជូនត្រូវមានការគ្របឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលើសទម្ងន់ និងបើកបរលើសល្បឿនកំណត់ ជាពិសេសត្រូវធ្វើអាជ្ញាប័ណ្ណថ្មីឱ្យបានរួសរាន់ បើសិនជាអាជ្ញាប័ណ្ណចាស់អស់សុពលភាព៕

ព័ត៌មានសន្តិសុខសង្គម

ក្រុមរថយន្ដដឹកអាចម៍ដីរបស់លោក ហ៊ុល សេងហាប់ កំពុងបំផ្លាញផ្លូវនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ

(ខេត្ដបន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ ដោយមានការបារម្មណ៍ខ្លាចខូចផ្លូវប្រជាពលរដ្ឋនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ បានប្រាប់អ្នកសារព័ត៌មានយើងថា សូមឲ្យជួយផ្សព្វផ្សាយករណីរថយន្ត ធុនធំកំពុងដឹកដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងបំផ្លាញផ្លូវធ្វើឲ្យមានការប៉ះពាល់បណ្តាលជ្រុះអាចម៌ដី រាយប៉ាយ ពេញផ្លូវជាតិតែម្ដង ដោយក្រុមរថយន្តដឹកអាចម៍ដីលក់នេះត្រូវបានគេស្គាល់ថាម្ចាស់ឈ្មោះ ហ៊ុល សេងហាប់ ។ ប្រជាពលរដ្ឋ ក៍ដូចជាអ្នកធ្វើដំណើរបានលើកឡើងថាពួកគាត់មានការភ័យខ្លាចរថយន្តដឹកជញ្ជូនដីទាំងនោះបើកបរល្បឿនលឿនធ្វើឲ្យពួកគាត់មានការបារម្ភជាខ្លាំងពីសុវត្ថិភាពពួកគាត់ធ្វើដំណើរលើដងផ្លូវជាតិលេខ៥៨ម្តងៗ។ ម្យ៉ាងវិញទៀតពេលបើក បរ ម៉ូតូ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិលដួល ជាបន្តបន្ទាប់ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច មុខផ្លូវចេញ-ចូល ទៅរណ្តៅ ដីមួយនេះ ។ ពលរដ្ឋបានឲ្យដឹងបន្ដថាក្រុមឈ្មួញរកសុីទិញអាចម៍ដីយកទៅចាក់បំពេញនៅតាមតំបន់មួយចំនួនក្នុងស្រុកអូជ្រៅនិងក្រុងប៉ោយប៉ែត បើមើលពីរណ្តៅដីវិញជ្រៅៗណាស់មិនដឹងគេជីកតាមការកំណត់របស់មន្ទីរ៉ែនិងថាមពលដែរទេទៅថ្ងៃមុខមានផលប៉ះពាល់ច្រើនណាស់រីឯអាជ្ញាធរមិនដែលមកអើតមើលសោះ។ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយពិតនិត្យមើលក្រុមឡានដឹកដីធុនធំទាំងនេះផងទាន បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តម អ៑ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើឯកឧត្តមអភិបាលខេត្តនិងមានវិធានការទប់ស្កាត់និងការពារផ្លូវផង៕