ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារនាទីអតីតវីរយុទ្ធជន ដឹកនាំដោយ លោក ដិប វឌ្ឍនៈ ប្រធាន ផេក នាទីអតីតវីរយុទ្ធជន នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។ ផេក នាទីអតីតវីរយុទ្ធជន មានទីតាំងស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ទើបនឹងទទួលបានអាជ្ញាប័ណ្ណ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងរួមចំណែកការពារសន្តិភាព និងការអភិវឌ្ឍ ពិសេសផ្សព្វផ្សាយពី វីរភាពអតីតយុទ្ធជនក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគាំទ្រអោយ មានការបង្កើតផេក នាទីអតីតវីរយុទ្ធជន នេះឡើងដើម្បីផ្សាយពីស្នាដៃ និងសមិទ្ធិផលនានាដែល បងប្អូនអតីតយុទ្ធជនសម្រេចធ្វើបាន ហើយក៏ជាការដឹងគុណ និងអរគុណចំពោះ អតីតយុទ្ធជន និង និវត្តន៍ជនទាំងអស់ក្នុងស្រុកបាណន់ ក៏ដូចនៅទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាក លំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ […]
Tag: រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ក្រសួងព័ត៌មានបានចេញញត្តិគាំទ្រ សារនយោបាយសម្ដេចប្រធានគណៈបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ សូមគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា-ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងជានាយករដ្ឋមន្រ្តីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ ប្រទានពរជ័យ បវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមបណ្ឌិត ហ៊ុន […]
ឯកឧត្តម ខៀវ កាញារីទ្ធ៖អ្នកសារព័ត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំនិងការដាក់ចំណងជើងឱ្យទាក់ទាញ
(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំ និងការដាក់ចំណងជើងឱ្យល្អខ្លីហើយធ្ងន់ ដើម្បីជាយុទ្ធសាស្ត្រមួយទាក់ទាញអ្នកមើលច្រើន។ នៅក្នុងកម្មពិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ស្តីពីរបៀបចាប់មុំសរសេរដំណឹង ដាក់ចំណងជើង និងជ្រើសរើសសម្រង់ (Quote) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការបើកវគ្គបណ្ដុះ បណ្ដាលខ្លីស្ដីពីរបៀបចាប់មុំសរសេរដំណឹងការដាក់ចំណងជើង និងជ្រើសរើសសម្រង់(Quote)ដល់មន្ត្រីអ្នកសារព័ត៌មាននេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីបន្ថែមចំណេះយល់ដឹងពីការសរសេរព័ត៌មានឱ្យកាន់តែស៊ី ជម្រៅ វិធីសាស្ត្រក្នុងការជ្រើស រើសចំណងជើង ដើម្បីឱ្យមាន ការទាក់ទាញបន្ថែម។ “ថ្ងៃនេះខ្ញុំសប្បាយ ចិត្តដែលយើងបានបើកវគ្គរបៀបនៃការរើសមុំ និងការស្រង់ពាក្យរបៀបសរសេរដើម្បីចាប់មុំ ការចាប់មុំគឺមានសារសំខាន់ណាស់ដោយសារបច្ចុប្បន្ននេះដោយសារតែមានកាសែត facebookច្រើន បណ្ដាញសង្គមច្រើន អញ្ចឹងការសរសេរព័ត៌មានវាមានច្រើនគ្នា ១ ការសរសេរចំណងជើង ២ការរើសមុំ គឺវាជារឿងសំខាន់។ អ្នកសរសេរព័ត៌មានបែបចាប់មុំគឺត្រូវធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍អ្នកមើលឱ្យគាត់ចូលមើល ហើយត្រូវនឹងស្ថាន ការណ៍ជាក់ស្ដែងដោយមិនបំផ្លើសឬបំប៉ោងព័ត៌មាន។ ហើយអ្នកកាសែតដែលសរសេរព័ត៌មានល្អដោយការចាប់មុំគឺជាការទាក់ទាញអ្នក មើលមួយនៅពេលដែលគេចង់ដឹងអ្វីគេនឹងនឹកឃើញដល់យើងភ្លាម។ ហើយអ្នកនោះឯងគឺជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវអាចបន្សាបព័ត៌មានក្លែងក្លាយបាន”។ សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ស្តីពីរបៀបចាប់មុំសរសេរដំណឹង ដាក់ចំណងជើង និងជ្រើសរើសសម្រង់ […]