(ខេត្ដព្រៃវែង)៖ បុរសពីរនាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធម្មក្នុងអណ្តូងបូមទឹកស្រែប្រាំង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ភូមិអង្គារ ដីឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់ជាឪពុកនិងកូន៖ ទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។ ប្រភពព័ត៌មានដដែលបន្តថា ករណីស្លាប់នេះ តាមការបញ្ជាក់ពីសមត្ថកិច្ចដោយសារចុះក្នុងអណ្តូងបូមទឹកប្រាំងវាលទំនប់វង់ ស្ថិតនៅក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង។ ប្រភពព័ត៌មានបានបញ្ជាក់ថា មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចសពជនរងគ្រោះឪពុកកូនក៏ចុះទៅយកសោ ក៏ចៃដន្យជួបគ្រោះថ្នាក់រហូតដាច់ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង ដែលអណ្តូងនេះ មានជម្រៅ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏កម្រៀមក្រុំនេះជាមួយក្រុមគ្រួសារនៃសពផងនិង សូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព៕
Tag: មនុស្សស្លាប់
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន៖មន្ទីរព្យាបាល និងសម្ភព ម្លិះ ដង្កោ ! ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យក្មេងស្លាប់ឬ?
(ភ្នំពេញ) ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទង ក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោកបានបង្ហោះលើ facebook ផ្លូវការរបស់លោក ទាំងចិត្តសោកសង្រែង ដែលទប់ចិត្តមិនបានពី តម្លៃគុណធម៌ ដែលលោកធ្លាប់បានជួយសង្គម លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆនបានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងក្រោម៖ “ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ ។ កុមារនេះជាកូនបុគ្គលិកខ្ញុំ ហើយកុមារនេះលួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ ឆ្នាំដោយជីវភាពគ្រួសារក្រីក្រ ។ ថ្ងៃនេះក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយនេះ ។ ម្នាក់ចំណោម២នាក់រងគ្រោះបានស្លាប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ។ មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ ។ ឳពុកក្មេងនោះជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែងដែលមិនគិតប្រាក់សូម្បីមួយរៀល ។ ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យក្មេងស្លាប់ឬ? ខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា […]
បុរសជនជាតិអាល្លឺម៉ង់ម្នាក់ដេកស្លាប់នៅក្នុងផ្ទះជួល សង្ស័យមកពីជំងឺគាំងបេះដូង
(ខេត្តកែប)៖បុរសចំណាស់ជាជនជាតិបរទេសម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលរបស់ខ្លួន ដោយការស្លាន់បែបនេះ ត្រូវបានសមត្ថកិច្ចអញអាងថា បណ្តាលមកពីជំងឺគាំងបេះដូង។ ហេតុការណ៍ភ្ញាក់ផ្អើលដោយសារមានជនបរទេសដេកស្លាប់ខាងលើ បានកើតឡើងនៅចំណុចផ្ទះជួលរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥និងសូន្យនាទី ទៀបភ្លឺ។ តាមរបាយការណ៍ដែលទទួលបានពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យដែលមកពិនិត្យធ្វើកោសល្យវិច័យសព បានឱ្យដឹងថា ជនបរទេសនេះស្លាប់នេះ មានឈ្មោះ Flora Victor ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C2YX3N4PT ជាភ្ញៀវទេសចរ ស្លាប់ដោយសារជំងឺគាំងបេះដូង បុរសរងគ្រោះស្នាក់នៅផ្ទះជួល ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។ បច្ចុប្បន្នសពជនជាតិបរទេសខាងលើ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ(ជាមិត្តភក្តិ)តាមការណែនាំពីស្ថានទូតអាល្លឺម៉ង់ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្ត៕