ព័ត៌មានសន្តិសុខសង្គម

អុញនោះ!ទឹកដក់កង្វក់ខួបប្រាំងខួបវស្សា លើផ្លូវបេតុង អាជ្ញាធរសង្កាត់អូរជ្រៅ មើលមិនដែលឃើញ

ខេត្ដបន្ទាយមានជ័យ ៖មានសេចក្ដីរាយការណ៍មក ថាមានផ្លូវបេតុង មួយកន្លែងមានទឹកដក់កង្វក់ លើផ្លូវខួបប្រាំងខួបវស្សា ដែលមានទីតាំងស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានសភាព គគ្រិច ស្មោគគ្រោគ ដែលជាទឹក កាកសំណល់ ពីបង្គន់អនាយម័យ ដែលបានបង្ហូរបណ្ដាលឲ្យរងការខូចខាតសោភណ្ឌភាពផ្លូវ ចេញពីផ្ទះប្រជាពលរដ្ឋចំនួន ២គ្រួសារ ពីការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាបន្ទប់ជួល បង្ហូរ ទម្លាក់លើផ្លូវបេតុង ខាងលើនេះ ។ ទឹកកង្វក់ខាងលើ សាយខ្លិនភាយ ធ្វើឱ្យប៉ះពាល់ សុខមាភាព និង ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មានការពិបាកខ្លាំង ដោយរអិល និងមានក្លិនឆ្អេះឆ្អាបស្អុយ ថែមទៀតផង។ ពលរដ្ឋលើកឡើងថា ការបង្ហូរទឹកកង្វក់ មកលើផ្លូវបេតុងនេះគឺ អស់រយៈកាលជាច្រើនខែកន្លងមក ហើយកុំទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធណាចុះមកធ្វើ ការហាមនោះទេដោយបណ្ដែតបណ្ដោយឲ្យបង្ហូរទឹកដាក់លើផ្លូវតាមអំពើចិត្ដ។ ពលរដ្ឋសុំសូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស លោក វ៉ា ជឹមណារ៉េត ដែលជាចៅសង្កាត់ ទើបឡើងថ្មី សូមមេត្តាត្រួតពិនិត្យមើលផង នូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា​ ប្រជាពលរដ្ឋ​ នឹង​រង់ចាំ​មើល​ថា​ តើ​លោក​វ៉ា ជឹមណារ៉េត ជាចៅសង្កាត់ ទើបឡើងថ្មី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមរថយន្ដដឹកដីរបស់លោក ជុំ ខាន់ កំពុងបំផ្លាញផ្លូវបេតុងអាមេ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅស្រុករំដួល!

(ខេត្ដស្វាយរៀង )៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ។ ជាក់ស្ដែងផ្លូវបេតុងអាមេមួយខ្សែត្រូវបានក្រុមរថយន្ដដឹកដីរបស់លោកជុំ ខាន់ កំពុងបំផ្លាញរងការខូចខាតយ៉ាងដំណំ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុងអាមេចូលទៅអធិការដ្ឋាននគរបាលស្រុករំដួល ក្នុងភូមិចក ឃុំ កំពង់ចក ស្រុករំដួល ខេត្ដស្វាយរៀង។ ពលរដ្ឋបានលើកឡើងថា បើក្រឡេកមើលលើផ្លូវជាតិលេខ១៣វិញ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិល ប្រសិនបើថ្ងៃក្ដៅវិញមានសភាពហ៑ុយមើលអ្វីមិនចង់ឃើញ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច ផ្លូវខាងមុខរថយន្ដចូលចាក់បំពេញ ។ លោកមេឃុំកំពង់ចក បានប្រាប់អ្នកសារព័ត៌មានយើងថា លោកបានឲ្យខាងចុះធ្វើកិច្ចសន្យាអស់ហើយឲ្យ ក្រុម ហ៑ុន ឡានដឹកដីធ្វើសងយើងវិញទាំងអស់។ លោកជុំ ខាន់ ម្ចាស់ក្រុមហ៑ុនឡានដឹកដីបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ចំពោះករណីឡានដឹកដីរបស់លោករត់លើផ្លូវនេះបណ្ដាលខូចលោកបានសម្របសំរួលជាអជ្ញាធរអស់ហើយ ហើយលោកនឹងធ្វើសងវិញ ។ ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ ថា អជ្ញាធរភូមិ ឃុំ ស្រុក មិនគួរបណ្ដែតបណ្ដោយឲ្យក្រុមរថយន្ដដឹកធ្ងន់ៗបែបនេះរត់នៅលើផ្លូវនេះទេព្រោះថាផ្លូវបេតុងអាមេមួយខ្សែនេះមានកម្រាស់ស្ដើងហើយដែកទំហំលីតូចដូច្នេះមិនគូរឲ្យរថយន្ដដឹកធ្ងន់តាមនេះឡើយបើនៅតែបណ្ដោយបែបនេះទៀតរងការខូចខាតកាន់តែខ្លាំងជាមិនខាន ព្រោះថាផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ច។ ពលរដ្ឋសង្ឃឹមជឿជាក់យ៉ាងមុតមាំ ទៅលើលោកហែម សុីណា អភិបាលបាលស្រុករំដួល ដែលលោកតែងតែដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានកន្លងមក ថានឹងមានចំណាត់ការចំពោះករណីរថយន្ដដឹកដីបំផ្លាញផ្លូវនេះ ក៍ដូចជាដើម្បីរក្សាបរិស្ថានសោភ័ណភាពទីក្រុងផងដែរ […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមរថយន្ដដឹកអាចម៍ដី កំពុងបំផ្លាញផ្លូវនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ នៅស្រុកំពង់រោទិ៍

(ខេត្ដស្វាយរៀង)៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ។ ដោយមានការបារម្មណ៍ខ្លាចខូចផ្លូវប្រជាពលរដ្ឋនៅក្នុងភូមិអូរ ឃុំថ្មី បានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា សូមឲ្យជួយផ្សព្វផ្សាយករណីរថយន្ត ធុនធំកំពុងដឹកដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងបំផ្លាញផ្លូវធ្វើឲ្យមានការប៉ះពាល់បណ្តាលជ្រុះអាចម៌ដី រាយប៉ាយ ពេញផ្លូវជាតិតែម្ដង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិទៅច្រកចូលព្រៃវល្វិ៍ក្នុងភូមិអូរ ឃុំ ថ្មី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។ ប្រជាពលរដ្ឋ ក៍ដូចជាអ្នកធ្វើដំណើរបានលើកឡើងថាពួកគាត់មានការភ័យខ្លាចរថយន្តដឹកជញ្ជូនដីទាំងនោះបើកបរល្បឿនលឿនវ៉ាជែងគ្នា ធ្វើឲ្យពួកគាត់មានការបារម្ភជាខ្លាំងពីសុវត្ថិភាពពួកគាត់ធ្វើដំណើរលើដងផ្លូវជាតិតែម្ដង។ ម្យ៉ាងវិញទៀតពេលបើក បរ ម៉ូតូ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិលដួល ជាបន្តបន្ទាប់ប្រសិនបើថ្ងៃក្ដៅវិញមានសភាពហ៑ុយមើលអ្វីមិនចង់ឃើញ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច មុខផ្លូវចេញ-ចូល ទៅរណ្តៅ ដីមួយនេះ ក៍ដូចជាផ្លូវខាងមុខរថយន្ដចូលចាក់បំពេញ ។ ពលរដ្ឋបានឲ្យដឹងបន្ដថាក្រុមរថយន្ដអាចម៍ដីយកទៅចាក់បំពេញនៅតាមតំបន់មួយចំនួនក្នុងស្រុកកំពង់រោទិ៍ បើមើលពីរណ្តៅដីវិញជ្រៅៗណាស់មិនដឹងគេជីកតាមការកំណត់របស់មន្ទីរ៉ែនិងថាមពលដែរទេទៅថ្ងៃមុខមានផលប៉ះពាល់ច្រើនណាស់រីឯអាជ្ញាធរមិនដែលមកអើតមើលសោះ។ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយពិតនិត្យមើលក្រុមឡានដឹកដីធុនធំទាំងនេះផងទាន បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើឯកឧត្តមអភិបាលខេត្តនិងមានវិធានការទប់ស្កាត់និងការពារផ្លូវក៍ដូចជាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវផង៕    

ព័ត៌មានសន្តិសុខសង្គម

ផ្លូវកៅស៊ូតភ្ជាប់ពីផ្លូវជាតិលេខ១ ស្រុកស្វាយជ្រំ ឆ្ពោះទៅវត្តតាសួស កំពុងក្លាយទៅជាផ្លូវដីវិញខណៈរថយន្តដឹកដីធុនធំបំផ្លាញ !

(ខេត្ដស្វាយរៀង) ៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែងដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍ សម្រាប់ជាសរសៃឈាមសេដ្ឋកិច្ច ក្នុងការដឹកជញ្ជូនដំណាំកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានបំផ្លាញជាបណ្តើរៗ ។ ជាក់ស្តែង ផ្លូវកៅស៊ូ ១ខ្សែតភ្ជាប់ពីផ្លូវលេខ១ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឆ្ពោះកាន់វត្តសង្ឃសាមីហៅ វត្តតាសួសស្ថិតនៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង កំពុងក្លាយទៅជាផ្លូវដី ដោយសារតែរថយន្តដឹកដីធុនធំជាអ្នកបំផ្លាញ ។ ប្រជាពលរដ្ឋរស់នៅ ឃុំតាសួសបានរៀបរាប់អោយសារព័ត៌មាន យើងឲ្យដឹងថា កំណាត់ផ្លូវកៅស៊ូ ១ខ្សែនេះ កសាងស្ថាបនាដោយមន្ទីសារធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង ។ ដោយកន្លងទៅផ្លូវមួយខ្សែនេះ មានស្ថានភាពល្អស្អាតធម្មតា ទើបមួយរយៈចុងក្រោយនេះប្រមាណ ១ទៅ២ខែប៉ុណ្ណោះ កំពុងប្រែក្លាយទៅជាផ្លូវដី វិញហើយ ដោយសារតែរថយន្តដឹកដីធុនធំជាអ្នកបំផ្លាញ ផ្លូវនេះ ។ ប្រជាពលរដ្ឋលើកឡើងបន្តអោយដឹងថា ផ្លូវកៅស៊ូ ដែលកំពុងរងការខូចខាតខ្លាំងនេះ គឺកើតឡើងដោយសារតែ ក្រុមរថយន្តដឹកដី ខាងលើនេះតែម្តង។ ដោយឡែកចំណុចដែលខូចខាតខ្លាំងជាងគេ គឺនៅចំណុច ចាប់ពីភូមិអង្គាសដីទៅដល់ព្រំប្រទល់ ភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ […]

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋលើកឡើងថា មានអ្នកជីកដីចំណីព្រែក និងដីប្រឡាយ ដែលជាសម្បត្តិរួម យកទៅលក់

(ខេត្តស្វាយរៀង)៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ ដោយមានការបារម្មណ៍ខ្លាចខូចផ្លូវកៅស៊ូ១ខ្សែប្រជាពលរដ្ឋនៅឃុំតាសួសបានឆាតមកអ្នកសារព័ត៌មានថា សូមឲ្យជួយផ្សព្វផ្សាយករណីរថយន្ត ធុនធំកំពុងដឹកដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងបំផ្លាញផ្លូវកៅស៊ូ១ខ្សែភ្ជាប់ពីផ្លូវជាតិលេខ១មកដល់ស្ពានព្រែកតាសួសមានប្រវែងប្រហែលជាង១ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំសួសមួយចំនួនបានប្រាប់អ្នកសារព័ត៌មានយើងថាក្រុមឈ្មួញរកសុីទិញអាច៍ដីយកទៅចាក់បំពេញនៅតាមតំបន់មួយចំនួនក្នុងស្រុកស្វាយជ្រំពេលនេះកំពុងប្រមូលទិញដីដែលមានប្លង់កម្មសិទ្ធជាប់និងដីចំណីព្រែកដើម្បីងាយស្រួលក្នុងការជីកយកទាំងដីចំណីព្រែកដែលជាដីរដ្ឋទើបបងប្អូនដែលតែងតែអាស្រ័យផលនៅទីនោះមានការព្រួយបារម្មណ៍ព្រោះរណ្តៅដីជ្រៅៗណាស់។ លោកពូម្នាក់សូមមិនបញ្ចេញឈ្មោះបានសរសេរមកប្រាប់អង្គភាពសារព័ត៌មានយើងថា «បើមើលពីរណ្តៅដីវិញជ្រៅៗណាស់មិនដឹងគេជីកតាមការកំណត់របស់មន្ទីរ៉ែនិងថាមពលដែរទេទៅថ្ងៃមុខមានផលប៉ះពាល់ច្រើនណាស់រីឯអាជ្ញាធរមិនដែលមកអើតមើលសោះ»! ជុំវិញករណីពលរដ្ឋលើកឡើងនេះដែរលោកហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេដោយទូរសព្ទតែមិនអាចទំនាក់ទំនងបាន អង្គភាពសារព័ត៌មានយើងព្យាយាមបន្ដទំនាក់ទំនងតាមប្រពន្ធ័អេឡិចត្រូនិច តេឡេក្រាម(Telegram)លោកអញ្ចើញចូលមើលហើយតែមិនឆ្លើយតប។ ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយពិតនិត្យមើលក្រុមឡានដឹកដីធុនធំទាំងនេះផងទាន! បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងលោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់សង្ឈឹមយ៉ាងមុតមាំលើឯកឧត្តមអភិបាលខេត្តនិងមានវិធានការទប់ស្កាត់ការពារផ្លូវកៅស៊ូ ១ខ្សែនេះផង៕  

ព័ត៌មានសន្តិសុខសង្គម

ក្រុមរថយន្ដដឹកស្រូវខ្នាតយក្សនឹងរថយន្ដដឹកថ្មបំផ្លាញផ្លូវលំ នៅ ឃុំជ្រុងពពេល ស្រុករំដួល!

(ខេត្ដស្វាយរៀង)៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ដូចជា៖ ស្ពាន, ផ្លូវ, ថ្នល់ ខ្វាត់ខ្វែងដែលជាសសៃឈាមសេដ្ឋកិច្ចក្នុងការដឹកជញ្ជួនដំណាំកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋតែផ្លូវលំមួយខ្សែនេះត្រូវបានបំផ្លាញដោយក្រុមរថយន្ដដឹកស្រូវខ្នាតយក្សនិងរថយន្ដដឹកថ្មជាបណ្ដើរៗតួយ៉ាងផ្លូវលំមួយខ្សែ នៅ ឃុំជ្រុងពពេល នៃស្រុករំដួល។ ជាក់ស្ដែងផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្ដស្វាយរៀង កំពុងក្លាយទៅជាផ្លូវលំបែកភក់ទឹកដក់ ក្រហេងក្រហូង ពិបាកធ្វើដំណើរ ពេលភ្លៀងមានភ្លៀងម្ដងៗ បែកភក់ មានភាពរអិលពិបាកក្នុងការធ្វើដំណើរ ដោយសារតែក្រុមរថយន្ដដឹកស្រូវនិងរថយន្ដដឹកថ្មជាអ្នកបំផ្លាញ។ ប្រជាពលរដ្ឋរស់នៅឃុំជ្រុងពពេល បានឲ្យដឹងថា កន្លងមកផ្លូវលំមួយខ្សែនេះមានស្ថានភាពល្អស្អាតធម្មតាអាចធ្វើដំណើរបានធម្មតា មិនមានស្ថានភាពដូចសព្វថ្ងៃនេះទេ ទើបតែមួយរយៈពេលចុងក្រោយនេះ ផ្លូវលំមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវបែកភក់ ដក់ទឹក មានជង្ហុកតូច ធំ ក្រហេងក្រហូង ជាហូរហែរ ពិបាកក្នុងការធ្វើដំណើរ ដោយតែក្រុមរថយន្ដដឹកស្រូវធុនយក្សនឹងរថយន្ដដឹកថ្ម។ ដោយជួបបញ្ហាបែបនេះពលរដ្ឋសុំសំណូមពរដល់អាជ្ញាធរឃុំ ស្រុកនិងជំនាញខេត្ដស្វាយរៀងមេត្ដាត្រូតពិនិត្យទៅលើផ្លូវលំមួយខ្សែនេះផងដោយសព្វថ្ងៃនេះត្រូវបានក្រុមរថយន្ដដឹកស្រូវខ្នាតយក្សនិងរថយន្ដដឹកថ្មបំផ្លាញបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរម្យ៉ាងវិញទៀតផ្លូវមួយខ្សែនេះមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលផ្សេងៗចេញ ចូលផងដែរ៕ដោយ៖លោកប៉ែន ឡា

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋថាអាជ្ញាធរមិនអើពើ  រថយន្តធុនយក្សបើកកម្ទេចផ្លូវទៅព្រំដែនបុសមន នៅស្រុករំដួល ខេត្តស្វាយរៀង

(ខេត្ដស្វាយរៀង)៖ស្ថានភាពផ្លូវទៅព្រំដែនទ្វេភាគីបុសមនស្ថិតនៅភូមិស្រម៉រ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀងកំពុងរងការខូចខាតយ៉ាងដំណំដោយសាររថយន្តធុនយក្សដឹកបំផ្លាញផ្លូវមិនត្រូវបានអាជ្ញាធរក៏ដូចជាមន្ទីរជំនាញ អើរពើរនោះឡើយពលរដ្ឋស្នើដល់អភិបាលខេត្តស្វាយរៀងសូមជួយអន្តរាគមន៍ជួសជុលផ្លូវមួយខ្សែនេះផងព្រោះពិបាកធ្វើដំណើរខ្លាំងណាស់។ ប្រជាពលរដ្ឋនៅឃុំបុសមនបានថ្លែងឲ្យដឹងថាអាជ្ញាធរឃុំ ស្រុក ហាក់បីដូចពុំបានអើពើរករណីក្រុមឈ្មួញដែលមានរថយន្តយីឌុបធុនយក្សដឹកទំនិញបំផ្លាញផ្លូវធ្វើឲ្យខូចស្រុតផ្លូវក្លាយជារណ្តៅ ជង្ហុក ប្រមាណ ជាង៨,០០០ម៉ែត្រ ។ បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ចាប់ពីផ្លូវជាតិលេខ១៣ ឆ្លងកាត់ភូមិចំនួន៣ ឆ្ពោះទៅច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុសមន ជារាងរាល់ឆ្នាំតែងតែពិបាកក្នុងការធ្វើដំណើដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ទៅសាលារៀន សម្រាប់នៅចុងឆ្នាំនេះរយន្តដឹកទំនិញចេញចូលតាមច្រកទ្វេភាគីបុសមនមានចំនួនច្រើនធ្វើឲ្យសមត្ថកិច្ចនៅច្រកនេះសើមមាត់ សើមករ មិនខ្វល់ពីលំបាកដល់ពលរដ្ឋឡើយ។ តាមប្រភពពីអាជីវករបានបង្ហើបឲ្យដឹងថារាល់ការដឹកទំនិញបាននៅតាមច្រកទ្វេភាគីបុសមននេះ ពួកគេសុទ្ធតែបានបង់លុយទៅឱ្យមេប៉ុស្តិ៍ច្រកទ្វេភាគីបុសមន នឹងគយ ព្រមទាំងសមត្ថកិច្ចមួយចំនួនទៀតទើបអាចដំណើរការរកស៊ីនៅច្រកនេះបាន។ ទាក់ទិនករណីនេះដែរលោកប្រធានក្រុមប្រឹក្សាឃុំបុស្សមន បានឲ្យដឹងថា លោកបានរាយការណ៍ជូនលោកអភិបាលស្រុករំដួលដើម្បីស្នើទៅលោកអភិបាលខេត្តរួចហើយ។ ចំណែកលោកសំ នីតូ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានឲ្យដឹងថា ផ្លូវមួយខ្សែ ខាងលើនេះមានប្រវែងជាង១០គីឡូម៉ែត្រពីផ្លូវជាតិលេខ១៣ឆ្ពោះទៅច្រកទ្វាព្រំដែនបុស្សមន  លោកបានទទួលសំណើរពីអាជ្ញាធរឃុំ ស្រុករួចហើយ មន្ទីរបានឆ្លងលោកអភិបាលខេត្តហើយបានដាក់សំណើរសុំទៅដល់ក្រសួងអភិវឌ្ឍន៍ជនបទ រួចរាល់ហើយដែរ ដោយក្រសួងតម្រូវឲ្យក្នុង១ឆ្នាំផ្លូវក្រាលកៅស៊ូប្រវែង៤,៣០០ម៉ែត្រ ដូច្នេះឆ្នាំ២០២១នេះ គឺធ្វើបានតែ៤,៣០០ម៉ែត្រ ហើយនិងបន្តនៅឆ្នាំ២០២២មានចំនួន៤,៣០០ម៉ែត្រទៀតដោយនៅចុងខែតុលានេះមានភ្លៀងធ្លាក់ខ្លាំង មិនអាចធ្វើបន្តនិងរង់ចាំរាំងភ្លៀងនិងចុះធ្វើបន្តទៀតហើយ។ ចំពោះចំណុចផ្លូវខូចស្រុតជារណ្តៅ នៅត្រង់ចំណុចភូមិស្រម៉ គឺលោកអភិបាលស្រុកនិងមន្ទីរបានយកថ្ម ទៅដាក់ហើយដើម្បីឲ្យរថយន្ត ក៏ដូចប្រជាពលរដ្ឋអាចធ្វើដំណើរបានសូមប្រជាពលរដ្ឋយោគយល់នេះជារដូវភ្លៀង ពេលចាក់ដីហើយមានភ្លៀង ម្យ៉ាងមានរថយន្តដឹកទំនិញធុនធំចរាចរណ៍ទៀតទើបធ្វើឲ្យខូចផ្លូវខ្លាំងបែបនេះ។ ទោះបីយ៉ាងណារថយន្តធុនយក្សនៅតែបន្តបើកបរលើផ្លូវនេះមិនអាចធានាបាននោះទេដូច្នេះផ្លូវនៅតែខូចបើពុំមានការអន្តរាគមន៍ពីអាជ្ញាធរនោះទេច្បាស់ជាពលរដ្ឋនៅតែពិបាកធ្វើដំណើរដដែល៕

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋដែលធ្វើដំណើតាមផ្លូវជាតិលេខ៨អាស្នើឱ្យអាជ្ញាធរនិងមន្ត្រីជំនាញជួសជុលផ្លូវដែលខូចខាតនិងដក់ទឹកនៅស្រុកខ្សាច់កណ្តាល!

(ខេត្ដកណ្ដាល)៖ ពលរដ្ឋទូទៅជាពិសេសអ្នកធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៨អា បាននិងកំពុងរអ៊ូរទាំជាខ្លាំងចំពោះការកកស្ទះចរាចរណ៍ញឹកញាប់ ដោយសារផ្លូវជាតិលេខ៨អា បានរងការខូចខាតធ្ងន់ធ្ងរ ជង្ហក់ដក់ទឹករូងខូងជ្រៅៗ ចំនួន២កន្លែង នៅស្រុកខ្សាច់កណ្ដាល។ ចំណុចដែលខូចខាតធ្ងន់ធ្ងរបង្កការកកស្ទះចរាចរណ៍នោះ៖ ទី១-ត្រង់ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។ ទី២-ត្រង់ចំណុចខាងកើតរង្វង់មូលព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សូមជម្រាបថា៖ ផ្លូវជាតិលេខ៨ លាតសន្ធឹងឆ្លងកាត់ចំនួន០៣ខេត្តពីគល់ស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រហូតដល់ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រួមមានខេត្តកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ! ។ ប៉ុន្តែជាក់ស្ដែង៖ ផ្លូវ១ខ្សែរនេះ បានរងការខូចខាតរូងខូងជ្រៅៗចំនួន២កន្លែងត្រង់ចំណុចខាងលើ ។ ស្របពេលដែលផ្លូវជាតិលេខ៨អា កំពុងជួសជុលចិញ្ចើមផ្លូវទាំងសងខាង ដោយឡែកទីតាំងដែលខូចខាតនេះ គឺខូចទាំងចិញ្ចើមផ្លូវផង.និងកណ្ដាលផ្លូវផង។ ជាការឆ្លើយតបលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានប្រាប់សារព័ត៌មានយើងនៅព្រឹកទី២៤ខែកញ្ញាឆ្នាំ២០២១នេះយ៉ាងខ្លីថា៖ លោកមិនដឹងទេសូមសួរទៅក្រសួងទើបដឹង។ ចំណែកលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងថា៖ ករណីផ្លូវខូចទាំងនេះ រដ្ឋបាលស្រុកបានដាក់ពាក្យស្នើទៅក្រសួងរួចហើយ ដើម្បីសុំជួលជុលចំពោះចំណាត់ការជួសជុលថ្ងៃណាពេលណានោះគឺនៅលើក្រសួងជាអ្នកសម្រេច។ រីឯលោក ប៉ាល់ ចន្ធតារា […]