(ភ្នំពេញ )៖ ជនសង្ស័យ២នាក់ ជិះមួយគ្រឿងមិនស្គាល់ម៉ាក ដកកាំភ្លើងបាញ់ ២គ្រាប់ តែផ្ទុះ១គ្រាប់ ឯ១គ្រាប់ទៀតមិនផ្ទុះធ្លាក់នៅ លើដី ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អេីល ទាំងកណ្ដាលយប់នេះបានកើតឡើងកាលពី វេលាម៉ោង១និង ២០នាទីរំលង អាធ្រាត្រ ចូលថ្ងៃទី១៨ខែកក្តដា ឆ្នាំ២០២២ នៅត្រង់ចំណុច ស្ពានបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ បេីតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុគេមិនបានថាជនសង្ស័យទាំង២នាក់ ជិះម៉ូតូមកពីទិសខាង ណា នោះទេ ជាប្រភេទម៉ូតូ អូតូ តែមិនស្គាល់ម៉ាក ស្រាប់តែមកដល់ចំណុចកើត ហេតុខាងលើ បានដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់ចំនួន២គ្រាប់ តែផ្ទុះ១គ្រាប់ និង១គ្រាប់ ទៀតមិនផ្ទុះធ្លាក់នៅលើដី ។ ប្រភពបន្តថា បន្ទាប់ពីធ្វេីសកម្មភាពបាញ់រួច ក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន បាត់ ស្រមោល ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមក ដល់ពិនិត្យនៅកន្លែងកើតហេតុរួចប្រមូលយក សំបកគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះទៅ រក្សាទុកដេីម្បីធ្វេីការស្រាវជ្រាវស្វែងរកជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។ ពលរដ្ឋ […]
Tag: ផ្ទុះអាវុធ
ផ្ទុះអាវុធមួយគ្រាប់បង្កឱ្យបុរសម្នាក់ស្លាប់ចាប់ជនសង្ស័យបាន២នាក់
(ខេត្តព្រះសីហនុ)៖មានករណីផ្ទុះអាវុធមួយគ្រាប់បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម នៅម្តុំរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែឧសភាមានរណីផ្ទុះអាវុធមួយគ្រាប់បណ្តាលឱ្យបុរសម្នាក់បានស្លាប់។ បន្ទាប់ពីកើតហេតុកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុសហការជាមួយ កម្លាំងនគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងដើម្បីស្រាវជ្រាវ។ក្រោយមកសមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការចាប់ជនសង្ស័យម្នាក់ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ។ចំពោះជនសង្ស័យម្នាក់ទៀត ជាអ្នកបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អំ ឆេកូ បានរត់គេចខ្លួន។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបចាប់ខ្លួនជននេះបាន។ សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នសពជនរងគ្រោះបានពិនិត្យ តាមជំនាញបច្ចេកទេស និងយកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំប្រគល់ជូនគ្រួសារ។ ចំណែកជនសង្ស័យជាឃាតក និងគូកន សមត្ថកិច្ចកំពុងស៊ើបអង្កេតពីមូលហេតុនិងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនបន្ត៕
មេប៉ុស្ដិ៍ព្នៅទី១ នៅខេត្តព្រៃវែង ដែលបាញ់សម្លាប់ប្រពន្ធ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ
(ព្រៃវែង)៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២នេះ ក្រោយធ្វើសកម្មភាពបាញ់ប្រហារប្រពន្ធរបស់ខ្លួនបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។ មន្ដ្រីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវលំមុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ សមត្ថកិច្ចបានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ ម៉ៅ សុវណ្ណហុង អាយុ៥៣ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ រស់នៅភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ចំណែកឯជនរងគ្រោះជាប្រពន្ធ ឈ្មោះ សុខ មួយ អាយុ៥១ឆ្នាំ។ បើតាមសេចក្ដីរាយការណ៍ ខ្មាន់កាំភ្លើង បានប្រើប្រាស់អាវុធខ្លីម៉ាក K54 បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ តែផ្ទុះ២គ្រាប់ ត្រូវចំកណ្ដាល និងក បណ្តាលឲ្យដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មូលហេតុ ដែលឈានទៅដល់ការបាញ់ប្រហារគ្នានេះ ដោយទំនាស់ពាក្យសំដីតាមផ្លូវ ក្រោយពីចេញកម្មវិធីខួបកំណេីតកូនអ្នកភូមិជាមួយគ្នា។ សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ព្រំ […]