(ខេត្តសៀមរាប)៖ លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាស្នាក់ការកណ្តាល(សយក) បានថ្លែង ថាសូមអរគុណសន្តិភាព និងលោកបានបន្តទៀតថា“សមាគមថ្នាលយុវជនកម្ពុជាបើកឱកាសដល់យុវជនទូទាំងក្នុងនិងក្រៅប្រទេសមានឱកាសបានចូលរួមកិច្ចការងារមនុស្សធម៌បម្រើជាតិមាតុភូមិ ”។ ការថ្លែងបែបនេះនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារ”សមាគមថ្នាលយុវជនកម្ពុជា”តាមបណ្តាអនុសាខាស្រុក និងថ្នាក់ដឹកនាំប្រចាំសាខាខេត្តសៀមរាប កាលពីថ្ងៃសៅរ៍១០រោចខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង១១និង០០នាទី លោកម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាស្នាក់ការកណ្តាល”សយក”បានដឹកនាំសហការីរួមមានដូចជា លោកអនុប្រធាន សុទ្ទ សុី លោកអនុប្រធាន សៀក ប៊ុនណារី នឹងលោកស្រី មឿន ប៉ូលីនលេខាស្នាក់ការកណ្តាលរួមទាំងលោកលោកស្រីជាទីប្រឹក្សា លោកលោកស្រីជាលេខាមួយចំនួនទៀតនៃថ្នាក់ដឹកនាំស្នាក់ការកណ្តាល”សយក”បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារ”សមាគមថ្នាលយុវជនកម្ពុជា”តាមបណ្តាអនុសាខាស្រុក និងថ្នាក់ដឹកនាំប្រចាំសាខាខេត្តសៀមរាបបន្ថែមទៀតផងដែរ។ ក្នុងឱកាសនោះផងដែរលោក ម៉ៅ ផល្លា បានថ្លែងថា “សមាគមថ្នាលយុវជនកម្ពុជា”សយក”បានបើកឱកាសដល់យុវជនគ្រប់និន្នាការនៅតាមបណ្តាខេត្តក្រុងស្រុកឃុំភូមិដើម្បីចូលរួមចំណែកធ្វើកិច្ចការងារមនុស្សធម៌ ដើម្បីរួមចំណែកក្នុងការចូលរួមបម្រើប្រជាជាតិមាតុភូមិផងដែរនៅទន្ទឹមនឹងនេៈសមាគមថ្នាលយុវជនកម្ពុជា”សយក”ក៏តែងតែបើកចំហរ និងស្វាគមន៍យុវជនដែលមកពីគ្រប់ទិសទីមានបំណងចង់ចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ជាមួយក្រុមការងារថ្នាលយុវជនកម្ពុជា”សយក”នៅទូទាំងខេត្ត ក្រុង ស្រុក ឃុំជានិច្ច។ ជាកិច្ចបន្តក្នុងកម្មវិធីនោះផងដែរលោក ណយ រ៉ាវី ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា”សយក”ប្រចាំសាខាខេត្តសៀមរាប លោកមានសេចក្តីរីករាយយ៉ាងក្រៃលែង និងរំភើបចិត្តរកអ្វីមកប្រៀបធៀបបានឡើយក្រោយបានឃើញយុវជន យុវនារី បន្តមកចូលរួមជាមួយក្រុមថ្នាលយុវជនកម្ពុជា”សយក”ក្នុងកិច្ចការងារមនុស្សធម៌នេៈ។ នៅទីបញ្ចប់លោក ម៉ៅ ផល្លា សូមដឹកគុណសន្តិភាព និងសូមអរគុណសន្តិភាព ហើយក៏សូមអរគុណផងដែរដល់ក្រុមការងារសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តសៀមរាបដែលបានរៀបចំកម្មវិធីបានយ៉ាងល្អ […]