ព័ត៌មានសន្តិសុខសង្គម

បាក់រណ្តៅដីបូមរករ៉ែមាស បណ្តាលឲ្យស្លាប់មនុស្ស ៤នាក់ នៅស្រុកសណ្ដាន់ 

ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មាន មនុស្ស ៤នាក់ បានស្លាប់ នៅក្នុងហេតុការណ៍បាក់រណ្ដៅដីបូមរករ៉ែមាសមួយកន្លែង នៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ ។ ប្រភពពូសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ៤នាក់ ដែលបាត់បង់ជីវិតរួមមានឈ្មោះ៖ ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ទី២-ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់ ទី៣-ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ទី៤-ឈ្មោះ ពេល វុទ្ធី (តាវ៉ែនតា) […]