(ខេត្ដកណ្តាល)៖ដេប៉ូខ្សាច់ដ៏ធំមួយ ក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ បាននិងកំពុងបំផ្លាញផ្លូវ និង ប៉ះពាល់សុខភាពពលរដ្ឋជាខ្លាំង ខណៈក្រុមឡានដឹកខ្សាច់រាប់រយគ្រឿង ដែលដឹកចេញពីដេប៉ូខ្សាច់នោះ ដូចហែរបុណ្យកឋិន ទាំងថ្ងៃ ទាំងយប់ ពោលគឺ ២៤ម៉ោងលើ២៤ម៉ោង តែម្តង ។ ទីតាំងដេប៉ូខ្សាច់ដ៏ធំនេះ ស្ថិតតាមបណ្តោយផ្លូវ២១ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ប្រជាពលរដ្ឋរស់នៅក្បែរនោះ សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា រាល់ថ្ងៃនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគាត់ពិបាករស់នៅខ្លាំងណាស់ ពេលថ្ងៃហុយខ្លាំង ពេលយប់ថ្លង់សម្លេងឡានបើកបរលឿនៗ ។ ប្រជាពលរដ្ឋ បន្ថែមថា ពួកគេមិនដឹងថាត្រូវធ្វើយ៉ាងណាទៀតទេ បើជម្រាបប្រាប់អាជ្ញាធរ រួចហើយ តែគ្មានប្រសិទ្ធភាពទាល់តែសោះ គឺ នៅដដែលៗធ្វើអោយប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង ហើយមិនដឹងថា ម្ចាស់ដេប៉ូខ្សាច់នេះ មានបុណ្យសក្តិ ខ្សែធំ ប៉ុណ្ណា នោះទេ ។ បើនិយាយរឿងសម្លេងឡានបើកបរវិញ គឺ យប់ឡើងដេកមិនបាននោះទេ សម្លេងថ្លង់ និង អាអ៊ិចកាយខ្សាច់ផង ក្រុមឡានដឹកខ្សាច់ផង ។ ដោយឡែកផ្លូវ ខ្សាច់ […]
Tag: បរិស្ថាន
ក្រុមអាជីវករលក់ដូរ នៅខាងមុខមន្ទីពេទ្យបង្អែកខេត្ដនិងជាប់របងវិទ្យាល័យស្វាយរៀងយកសំរាមចោលគ្មានសណ្ដាប់នឹងប៉ះពាល់ដល់បរិស្ថាន
(ខេត្ដស្វាយរៀង)៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ បានត្អូញត្អែរថា ទីតាំងនៅខាងមុខមន្ទីពេទ្យបង្អែកខេត្ដស្វាយរៀងជាប់របងវិទ្យាល័យស្វាយរៀងពោធិ៍ពេញទៅដោយសំរាមដែលបង្កឡើងដោយក្រុមអាជីវក លក់ដូរ។ ពលរដ្ឋបានលើកឡើងថា នៅខាងមុខមន្ទីពេទ្យបង្អែកខេត្ដស្វាយរៀងក៍ដូចជាវិទ្យាល័យស្វាយរៀងលោកនាយកសាលានឹងលោកប្រធានមន្ទីពេទ្យបានខិតខំរៀបចំបានស្អាតតែបែរជាក្រុមអាជីវករនាំគ្នាមកលក់ដូរបានយកសំរាមមកចោលមានភាពរញ៉េរញ្ញ៉ៃបង្កអោយប៉ះពាល់បរិស្ថាននិងសោភណ័ភាពទីក្រុងផងដែរ។ ប្រជាពលរដ្ឋ បានបន្ដថា ក្រុមអាជីវករ ដាក់លក់ដូរនៅទីនេះ ទោះបីជាអាជ្ញាធរក្រុង ក៏ដូចជាគណៈកម្មការ និងសន្តិសុខសណ្ដាប់ធ្លាប់បានណែនាំ អប់រំ និង មានវិធានការជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែ អ្វីៗហាក់បានតែមួយរយៈពេលខ្លី ប៉ុណ្ណោះ ពោលគឺដូចវែកចកអញ្ចឹង ។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋក៍ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ បានសំណូមពរដល់លោក ណុបចំរើន អភិបាលក្រុងស្វាយរៀង ជួយរកដំណោះស្រាយ ពោលគឺ អាចឱ្យក្រុមអាជីវករ យកសំរាមទៅចោលអោយបានត្រឹមត្រូវឬក៍ឲ្យក្រុមអ្នកលក់ដូរនៅលក់កន្លែងណាមួយ ដែលសមរម្យ ដើម្បីជីវភាព និងសោភណ័ភាពទីក្រុងផងដែរ ៕
បាតព្រែកថ្មីនៅភូមិកំពុងស្វាយ ស្រុកកៀនស្វាយមិនមែនជាឃ្លាំងស្តុកសំរាមទេ សូមលោកប្រធានបរិស្ថានថ្មីចុះមកមើលផង!
(ខេត្ដកណ្ដាល)៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ២១បេត្រើយខាងកើតសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះមន្ទីរបរិស្ថានខេត្តកណ្ដាលដែលពុំមានចំណាត់ការលើបញ្ហាសំរាមដ៏គគ្រិច កកស្ទះ គរដូចជាភ្នំនៅក្នុងបាតព្រែកថ្មី ស្ថិតនៅភូមិកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមប្រភពពីអ្នកធ្វើដំណើរបានឲ្យ បានដឹងថា បញ្ហាសំរាមនៅក្នុងព្រែកថ្មីនេះ បានកើតមានយូរយារណាស់មកហើយតាំងពីជំនាន់ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលចាស់មកម្ល៉េះ ហើយប្រធានមន្ទីរបរិស្ថានទើបឡើងកាន់ដំណែងថ្មីក៏ប្រហែលជាគាត់មិនទាន់ទទួលបានព័ត៌មានពីបញ្ហាសំរាមនេះនៅឡើយ ឬមួយក៏ដឹងហើយតែធ្វើជាមិនដឹង ព្រោះអសមត្ថភាពក្នុងដោះស្រាយ។ ប្រភពដដែលបានបន្តទៀតថា នេះទឹកស្រកផង បើពេលទឹកឡើងវិញបញ្ហាសំរាមក្នុងព្រែកថ្មីមិនដឹងហូររសាត់អណ្ដែតទៅដល់ណាខ្លះទេ និយាយជារួមបញ្ហាសំរាមនេះជាប្រភពមេរោគ បំពុលទឹក បំផ្លិចបំផ្លាញប្លង់តុងសម្រាប់ត្រី និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀតផង។ យ៉ាងណាមិញ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានសំនូមពរឱ្យថ្នាក់ដឹកនាំក្រសួងបរិស្ថានជាពិសេសឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយអន្តរាគមន៍ចំពោះបញ្ហាសំរាមខាងលើនេះដោយសេចក្ដីអនុគ្រោះផងចុះ ព្រោះសំរាមជាប្រភពដែលធ្វើឲ្យកង្វក់ទឹក ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ បំផ្លិចបំផ្លាញសុខភាពសាធារណៈខ្លាំងណាស់។ គួរបញ្ជាក់ថា លោក ពៅ សោមាណាក់ កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១កន្លងថ្មីៗនេះ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលថ្មីក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។ […]