(ខេត្តបន្ទាយមានជ័យ)៖ ដូចឆ្នាំមុនមនុស្សដែរស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ នៅព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានចេញបទបញ្ជាយ៉ាងតឹងរឹងដល់បណ្ដាអធិការក្រុង-ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជូនដំណឹងដល់បងប្អូនប្រជា ពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ឲ្យបានជ្រាប ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេលខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទ ជាដាច់ខាត។ លោកស្នងការបានបញ្ជាក់ឲ្យដឹងបន្តទៀតថា រាល់បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តនូវវិធានការនេះឲ្យបានខ្ជាប់ខ្ជួន ចំពោះអ្នកបំផ្ទុះជាតិផ្ទុះ,ផាវគ្រប់ប្រភេទ ពិសេសអ្នកលក់ជាតិផ្ទុះ,ផាវគ្រប់ប្រភេទ នៅតាមទីផ្សារ និងអ្នកលក់នៅតាមផ្ទះត្រូវបង្ក្រាបឲ្យអស់ បើជនណានៅតែប្រព្រឹត្តត្រូវធ្វើកំណត់ ហេតុបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។ លោកស្នងការនគរបាលខេត្តបន្តទៀតថា ការដាក់បទ បញ្ជាយ៉ាងតឹងរឹងនេះដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណី ចិន វៀតណាមដែលប្រព្រឹត្ត ទៅ នៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ លោក សិទ្ធិ ឡោះ ណែនាំដល់ការិយាល័យជំនាញ […]