ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែងក្រោយសាលាខណ្ឌដង្កោដកហូតបានសាច់ជ្រូកព្រៃ និងសាច់ឈ្លូល

(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃនៃរដ្ឋបាលព្រៃឈើរួមសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅម៉ោង១១ព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ នេះបានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែងស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់អោយដឹងថាមុនឈានដល់ការបង្ក្រាបគឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតកំណត់ច្បាស់ថាទីតាំងនេះពិតជាមានលួចលក់សត្វព្រៃខុសច្បាប់ប្រាកដមែន ទើបកម្លាំង ចុះត្រួតពិនិត្យឆែកឆេររកឃើញសាច់ជ្រូកព្រៃស្រល់ ចំនួន ៥,៥០គីឡូក្រាម សាច់សត្វឈ្លូស ចំនួន ១០គីឡូក្រាម។ ក្រោមពិនិត្យឃើញជាក់ស្តែងសមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ និងបានណែនាំម្ចាស់ទីតាំង រួមទាំងធ្វើការពិន័យទៅតាមច្បាប់៕

ព័ត៌មានសិល្បះនិងកីឡា

ដឹងការពិតហើយក្រោយសមត្ថកិច្ចចុះបង្រ្កាបហាង Mode Storeបិទសំណុំរឿងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖យោងតាមពាក្យសុំថតសំណុំរឿងចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១របស់លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យលោក ប្រាក់ ចាន់តូ ក្រោយសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងរបាយការណ៍សំយោគលេខៈ៣២/២១របក ករណីឈានដល់ការចុះបង្រ្កាបហាង Mode Storeបន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១របស់ប្រជាពលរដ្ឋ រហូតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១លោក ចែ សុង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ និងសហការចូលរួមដោយលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ប្រធានក្រុមប្រតិបត្តិការទី៧ ដែលមានសមាសភាពចូលរួមពីលោកអភិបាលខណ្ឌរង, ចៅសង្កាត់ ,មន្ត្រី ក.ប.ប ,ប្រធានភូមិ ,នាយប៉ុស្ដិ៍ ,ប្រធានប៉ុស្ដិ៍បានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែងហាង Mode Storeស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនសង្ស័យមិនមានប្រភពមាននិងច្បាប់ត្រឹមត្រូវ។ ក្នុងប្រតិបត្តិការនោះលោកស្រី ខេង ពិទូពុធធីតាបានឆ្លើយប្រាប់សម្ថកិច្ចថាខ្លួនជាម្ចាស់អាជីវករលក់ផលិតផលតាមអនឡាយនិងជាម្ចាស់ហាងឈ្មោះ Mode Store ដោយបានបើកតាំងពីឆ្នាំ២០១៨រហូតដល់បច្ចុប្បន្នមានផលិតផលជាច្រើនមុខដូចជា៖ នាឡិកា កាបូប វ៉ែនតា សម្លៀកបំពាក់ ដោយបានអះអាងថាផលិតទំាងនេះខ្លួនបាននាំចូលពីអាមេរិក បារាំង […]

ព័ត៌មានសន្តិសុខសង្គម

មនុស្សប្រុសស្រីជិត១០០នាក់​ ត្រូវកម្លាំងចម្រុះ​ខណ្ឌទួលគោក​ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ​ចុះបង្ក្រាប​ និងឃាត់ខ្លួននៅ​ភោជនីយដ្ឋានDM ដដែលល្មើសវិធានការរដ្ឋបាល

(ភ្នំពេញ)៖ កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌទួកគោល​ បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ​ នាវេលាម៉ោង៩ យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានធ្វេីការឆ្មក់បង្ក្រាបទីតាំងភោនីយដ្ឋានមួយកន្លែងដែលមានយីហោ DM ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក​ ដែលលួចបើក ការ៉ាអូខេ រាំលេងកម្សាន្ត​ ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ​ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦៧នាក់​ ។ សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេតដឹងថា ទីតាំងភោនីយដ្ឋាន យីហោDM លួចបើកបង្កឲ្យមានមនុស្សប្រមូលផ្តុំច្រើន និងមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការហ៊ុំ ព័ទ្ធ ខណះពេលដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹកសុីច្រៀងសប្បាយនៅខាងក្នុងភោនីយដ្ឋាននេះល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមនុស្សប្រុសស្រីចំនួន៦៧នាក់ត្រូវបានកម្លាំងគណះបញ្ជាការឯកភាព ឃាត់ខ្លួន រួចទំនាក់ទំនងក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋាននេះតែម្តង ។ ​យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតចំពោះតែ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលធានាបាននូវវិធានសុវត្តិភាពផ្នែកសុខាភិបាលជាពិសេស ការរក្សាបាននូវគម្លាតសុវត្តិបុគ្គលនិងសង្គម​ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអោយភ្ញៀវចូលទទួលទានបានក្នុងបរិវេណទីតាំង ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជនក្នុងបរិវេណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំងដើម្បីរក្សារអោយបានជាដាច់ខាតនូបគម្លាតសុវត្តិភាព បុគ្គលនិងសង្គម និងដើម្បីធានាអោយមានខ្យល់ចេញចូលគ្រប់គ្រាន់ដោយត្រូវចៀសវាងប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើនដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ១៩។ ​ សូមបញ្ជាក់ថា ភោជនីយដ្ឋាន ដែលត្រូវអនុញ្ញាតក្នុងចំណុច ខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ។ប៉ុន្តែ ភោជនីយ៍ដ្ឋានខាងលើ បានទទួលភ្ញៀវផឹកស៊ី […]

ព័ត៌មានជាតិ

ស្នងការ​នគរបាល​ខេត្តកំពង់ចាម ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍ ១៣១​នាក់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

(​ខេត្ដកំពង់ចាម​)៖ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០២១ នេះ បាន​ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍​ចំនួន ១៣១​នាក់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​ ​តាម​របាយការណ៍​ដែល​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ទទួលបាន​ថ្ងៃនេះ មាន​ដូចខាងក្រោម៖១.​ក្រុង​កំពង់ចាម​ ២​គោលដៅ ទទួលខុសត្រូវ​ដោយ​លោក វ​.​ឯក អុឹង ប៊ុន អធិការ : +​នៅ​ចំណុច​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ដឹកនាំ​ដោយ​លោក វ​.​ទោ ស៊ា​ម យូ​ង​សេង អធិការរង កម្លាំង​កា​រិ​. សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ក្រុង ស្នាក់ការ​បង់ប្រាក់​នៅ​ប៉ុស្តិ៍ ន​.​ប រដ្ឋបាល​សំបួរមាស (​កម្លាំង​រួម ១៣​នាក់​ស្រី ០២​នាក់​)​។​ +​នៅ​ចំណុច​ផ្លូវបំបែក​ខាងត្បូង​ស្តុ​ប​ផ្សា​រញ៉ែ ភូមិ​ទី​៤ សង្កាត់​វាលវង់ ដឹកនាំ​ដោយ​លោក វ​.​ទោ អាត ផាន់​ណា នាយរង​កា​រិ​, កម្លាំង​កា​រិ​. សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ក្រុង ស្នាក់ការ​បង់ប្រាក់​នៅ​អធិការដ្ឋាន ( កម្លាំង​រួម ១៣​នាក់ ស្រី ២​នាក់​)​។​ ២.​ស្រុក​កំពង់សៀម​ ១​គោលដៅ ៖ នៅ​ភូមិ​ត្រកួន […]