ព័ត៌មានសន្តិសុខសង្គម

អុញនោះ! រថយន្ត អស់សាំងតាមផ្លូវ ទើបថាដឹកឈើ

ខេត្ដមណ្ឌលគិរី៖ រថយន្តស៊េរីទំនើបម៉ាក់ឡិចស៊ីសមួយគ្រឿង ដែលផ្ទុកទៅដោយឈើខុសច្បាប់ពេញមួយរថយន្ត ត្រូវសមត្ថកិច្ចស្រុកកែវសីមាបង្ក្រាបបានដោយជោគជ័យ ខណៈដែលរថយន្តនោះអស់សាំងតាមផ្លូវនៅចំនុចក្បែរស្នាក់ការបរិស្ថាន៦៤ ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សេចក្ដីរាយការណ៍ពីអ្នកឃ្លាំមើលបទល្មើលព្រៃឈើនៅស្រុកកែវសីមា បានឲ្យដឹងថា រថយន្តឡិចស៊ីសដឹកឈើខាងលើគឺជាកម្មសិទ្ធិរបស់ឈ្មួញជើងខ្លាំងម្នាក់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលតែងធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ថ្ងៃ ដោយជោគជ័យ ប៉ុន្តែលើកនេះមកត្រូវអស់លក្ខ ព្រោះតែអស់សាំង នៅក្បែរស្នាក់ការបរិស្ថាន៦៤ នាយប់ថ្ងៃទី៣០ខែមេសា នេះ។ យោងតាមប្រភពច្បាស់លាស់ពីស្រុកកែវសីមាបានបញ្ជាក់ថា រថយន្តដឹកដែលត្រូវបង្ក្រាប ជារបស់ឈ្មួយឈើល្បីឈ្មោះម្នាក់ឈ្មោះទូ ហើយរថយន្តនេះត្រូវក្រុមអ្នកកាសែត និងមន្ត្រីអង្គការ ដេញប្រផាត់ប្រភីងចាប់តាំងពីទឹកដីស្រុកកែវសីមា រហូតដល់ទឹកដីខេត្តក្រចេះ ទើបរថយន្តដឹកឈើនោះបកត្រឡប់ក្រោយមកអស់សាំងនៅចំណុចក្បែរស្នាក់ការបរិស្ថាន៦៤ក្នុងស្រុកកែវសីមា ៕  

ព័ត៌មានសន្តិសុខសង្គម

សិប្បកម្មកែច្នៃឈើប្រណីតដុះស្លែជាច្រើនកន្លែងអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធមិនបង្ក្រាបនៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថាមានរោងសិប្បកម្មកែច្នៃឈើប្រណីតដុះស្លែជាច្រើនកន្លែង ដែលមានទីតាំងស្ថិតនៅជិត ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ខ្សែកាប ចូលតាមច្រកក្លោងទ្វារវត្តអន្លង់វែង ដល់ផ្លូវបំបែកជាបួនបត់ខាងឆ្វេងដៃ តាមផ្លូវគ្រួសក្រហម ចម្ងាយពីផ្លូវបំបែកប្រហែលជិត ២០០ ម៉ែត្រ ក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពេលទៅដល់់ជិតទីតាំងនោះ និងបានលាន់ឮសំឡេងម៉ាស៊ីនកាត់ឈូសជ្រៀក យ៉ាងទ្រហឹងអឺងកង ស្ទើរតែបែកកណ្ដាសត្រចៀកអ្នកភូមិអ្នកស្រុក តែមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ ចុះមកធ្វើការទប់ស្កាត់បង្ក្រាបម្ដងណាសោះឡើយ មិនដឹងថាទីតាំងនេះមានច្បាប់ដែរទេ។ ពលរដ្ឋបានឡើងថា ជារៀងរាល់ថ្ងៃគេឃើញរោងសិប្បកម្មកែច្នៃឈើប្រណីតដុះស្លែជាច្រើនកន្លែងនេះ តែងតែធ្វើសកម្មភាពយ៉ាងកក្រើក អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយមានគំនរឈើប្រណីតជាច្រើន ដាក់ពង្រាយពាសពេញយ៉ាងអនាធិបតេយ្យនៅទីនោះ តែគ្មានមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកនិងខេត្ត ណាធ្វើការចុះត្រួតពិនិត្យនោះឡើយ ។ ពលរដ្ឋបានដាក់ការសង្ស័យថា៖ ទីតាំងបទល្មើសបំផ្លាញព្រៃឈើជាច្រើនកន្លែងនេះ សង្ស័យតែម្ចាស់ទីតាំងបានសែនព្រេនរួចរាល់អស់ហើយទេដឹងបានជា អជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងស្រុកមិនធ្វើការចុះត្រួតពិនិត្យបណ្ដែតបណ្ដោយឲ្យបើកយ៉ាងរលូនរាប់ឆ្នាំ ដោយគ្មានការទប់ស្កាត់បង្ក្រាបយ៉ាងដូច្នេះនោះ។ ប្រជាពលរដ្ឋ បានសំណូមពរទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន […]

ព័ត៌មានសន្តិសុខសង្គម

ខាងក្រោយមូលដ្ឋាន សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ជាជម្រកដ៏សុខសាន្ដ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើក្នុងការបើកធ្វើរោងម៉ាស៊ីនរ៉ៃជ្រៀកឈើ !

ខេត្តឧត្តរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថា មានទីតាំងរោងម៉ាស៊ីនរ៉ៃជ្រៀកឈើអត់ច្បាប់យ៉ាងអនាធិបតេយ្យ ខាងក្រោយមូលដ្ឋាន សង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង។ ជាក់ស្តែងជារៀងរាល់ថ្ងៃគេឃើញមានរថយន្ដនិងគោយន្ដកន្ត្រៃជាច្រើនគឿង បានដឹកឈើប្រណិតជាច្រើន ម៉ែត្រគូបក្នុងមួយថ្ងៃៗមកពីគ្រប់ទិសទី ចួលទៅក្នុងកន្លែងរោងម៉ាសុីនរ៉ៃជ្រៀកឈើ ដែលមានទីតាំងស្ថិតនៅចំណុច ខាងក្រោយមូលដ្ឋាន សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីជ្រៀកឈើយកទៅលក់ តាមបណ្ដាខេត្ដនានា។ មហាជនជាច្រើនមានការហួសចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធក្នុងស្រុក ដែលធ្វើការបង្ក្រាបកន្លងមកហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីសោះ និយាយរួមគឺធ្វើការបង្ក្រាបឲ្យតែល្អមើលតែប៉ុណ្ណោះ។ មហាជនក៏បានទទូចអំពាវទៅដល់ ឯកឧត្តមសាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសឯកឧត្តមអភិបាលខេត្ត សូមមានចំណាត់ការចំពោះមន្ដ្រីក្រោមឪវាទ ឲ្យចុះធ្វើការបង្ក្រាបទីតាំងរោងម៉ាស៊ីនរ៉ៃជ្រៀកឈើអត់ច្បាប់ មួយកន្លែងនៅខាងសង្កាត់រដ្ឋព្រៃឈើផង បើសង្ឃឹមទៅលើអាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកអន្លង់វែងនោះ គឺបានត្រឹមតែបង្ក្រាបដូចសម្ដែងល្ខោនតែប៉ុណ្ណោះ។ ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ អង្គភាពយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនិងសមុីភាគីទាំងអស់រៀងរាល់ម៉ោងធ្វើការ ៕  

ព័ត៌មានសន្តិសុខសង្គម

រថយន្ដដឹកដើមឈើបម្រុងឆ្លងដែនទៅប្រទេសវៀតណាមទាំងកណ្តាលអាធ្រាតបែកធ្លាយ ឈ្មួញចតរថយន្ដទុកនៅផ្លូវចូលប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង !

(ខេត្តស្វាយរៀង)៖ ក្រុមឈ្មួញបានដឹកដើមបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែបែកធ្លាយដល់អ្នកសារព័ត៌មានតាមប្រម៉ាញ់រូបភាព បានខកខាន នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឈ្មួញចតរថយន្ដទុកនៅផ្លូវចូល ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង ដែលមានទីតាំងស្ថិតនៅ  ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយនៅពេលរសៀលនេះរថយន្ដដឹកដើមឈើបានចតនៅក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងវិញម្ដង រថយន្ដទាំងនោះពាក់ស្លាកលេខកំពង់ចាម 3A.6030 និងកំពង់ចាម3A.8949 ។ ករណីរថយន្ដដឹកដើមឈើ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២ ។ បើតាមអ្នកបើកបររថយន្តដឹកដើមឈើបានប្រាប់អ្នកសារព័ត៌មានយើងថា ដើមឈើដែលដឹកនេះ មកពីខេត្តកំពង់ចាម ជាប្រភេទដើមឈើចំរុះ  ក្នុងការដឹកដើមឈើឆ្លងដែន មេរបស់គាត់បាន ការចំណាយរត់ឲ្យគ្រប់អស់ហើយ ដើម្បីឆ្លងព្រំដែនចូលប្រទេសវៀតណាម។ ប្រភពបន្តឲ្យដឹងថា ការរកស៊ីដឹកដើមឈើឆ្លងព្រំដែនទៅលក់ឲ្យឈ្មួញវៀតណាមនេះ  មានដើមម្ជូរអំពឹល ដើមធ្នង់ ដើមចាន់ ដើមចាន់គីរី ដើមរាំងភ្នំ និយាយរួមគឺដើមឈើ ធំៗ  ហើយនៅពេលដឹកមកដល់ខេត្តស្វាយរៀងគឺមានអ្នករត់ការឲ្យក្នុង១ជើងៗហើយ ដឹកដល់ដៃឈ្មួញវៀតណាម។ ប្រភពបន្តទៀតថាចំពោះលោក ដឹកចេញតាមប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង ចំពោះអ្នកផ្សេងលោកមិនបានដឹងថាដឹកចេញតាមច្រករបៀងណានោះទេ ។ ទាក់ទិនករណីនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចរកការសុំបំភ្លឺ ពីសមត្ថកិច្ចដែលឈជើងតាមច្រករបៀងឬ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំយ៉ោង បាននៅឡើយទេ ដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីសមុីភាគីឬអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ […]

ព័ត៌មានសន្តិសុខសង្គម

ដើមធ្នង់ដ៏ធំមួយដើមនៅស្រុកបន្ទាយស្រី ត្រូវគេលួចកាត់

(ខេត្តសៀមរាប)៖ ដើមឈើប្រណិតប្រភេទធ្នង់ ដ៏ធំមួយដើម ត្រូវបានគេលួចកាប់កាលពីវេលាយប់ថ្ងៃទី២៧ឈានចូលទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោក ម៉ុង ប៊ុនលីម បានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី២៨ នេះថា  ដើមឈើធ្នង់១ដើម មុខកាត់គល់ទំហំ១,២០ម៉ែត្រ និងប្រវែង៦ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ត្រូវបានជនសង្ស័យលួចកាប់នៅពេលយប់។ លោកថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះកម្លាំងសមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើអាជ្ញាធរ ជាតិអប្សរា និងអាជ្ញាធរដែនដី បានចុះទៅពិនិត្យមើលនៅទីតាំងកើតហេតុ។ លោកម៉ុង ប៊ុនលីម លើកឡើងថា ”ដើម(ធ្នង់)ហ្នឹងនៅ ក្នុងដីអាស្រ័យផលរបស់ពលរដ្ឋដែលស្ថិតក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ឥលូវដោយសារវានៅសើមយើងយកអត់ទាន់រួច ក៏ផ្ញើទុកនៅកន្លែងហ្នឹងជាមួយអ្នកជិតខាងសិនរង់ចាំដល់ស្ងួតដីចាំយក”។ បើតាមលោកនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា ដើមឈើដែលគេកាប់នេះ ជនសង្ស័យនៅមិនទាន់បានយកចេញមួយផ្នែកណានៅឡើយទេ ។ តែយ៉ាងណាកម្លាំងសមត្ថកិច្ចក៏នឹងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យមកផ្តន្ទាទោសឲ្យខានតែបាន៕

ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកឈើប្រណិតដុះស្លែមួយគ្រឿងត្រូវសមត្ថកិច្ចបង្ក្រាបបាន

(ខេត្ដកំពង់ធំ)៖ កាលពី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២​ សមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើប្រណិតមួយគ្រឿង​ បន្ទាប់ពី​បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃមករហូតឈានការចាប់ឃាត់រថយន្តខាងលើនេះបាន​ ។ ប្រតិបត្តិការណ៍បង្ក្រាបរថយន្តដឹកឈើប្រណិតនេះ ធ្វេីឡេីងនៅក្នុងភូមិរូង ឃុំទំពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ រថយន្តដឹកឈើលេខ១ដែលសមត្ថកិច្ចឃាត់ចាប់ខាងលេីនេះម៉ាក Toyota Syna ស៊េរីឆ្នាំ ២០០៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4594 បានកែច្នៃរថយន្តដឹកឈើអារជ្រុងប្រភេទលេខ១(សុក្រម) មានចំនួន ២០ដុំ។ ការដឹកជញ្ជូនឈើលេខ១នេះ យោងតាមច្បាប់រដ្ឋបាលព្រៃឈើ យោងតាមច្បាប់រដ្ឋបាលព្រៃ ក្នុងមាត្រា ៩៦-ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពីពីរ (២) ទៅ បី(៣) ផង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ។ សមត្ថកិច្ចជំនាញបានបង្ហើបថា ម្ចាស់រថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនដងជាច្រើនសារ(ដុះស្លែរ) ហើយជនល្មើសនេះមានរហ័សនាមថាជើងខ្លាំង សណ្តាន់ សៀមរាប ចំណែកអត្តសញ្ញាណជនល្មើសពុំទាន់ដឹងនៅឡើយ។ ខណះពេលសមត្ថកិច្ចជំនាញបានបង្ក្រាបជនល្មើសរត់គេចខ្លួនតែម្តង ។ ក្រោយឃាត់បានរថយន្ត និងវត្ថុតាងជាឈើប្រភេទលេខ១(សុក្រម) បានយករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

យាយ មុំ សម្រុកដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យឆ្លងពីខេត្ដមួយ ទៅខេត្តមួយទៀត គ្មានមន្ត្រីជំនាញពាក់ព័ន្ធណាធ្វើការបង្ក្រាប

(ខេត្ដឧត្ដរមានជ័យ)៖ រថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ចំនួនពីរគ្រឿង ដែលត្រូវបានគេស្គាល់ថាជារថយន្តរបស់ឈ្មោះយាយ មុំ ដែលរស់នៅខេត្តបាត់ដំបង ដោយរថយន្តទីមួយម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-1666 និងរថយន្តទីពីរម៉ាកកូរ៉េ ពណ៌ស លាយបៃតង ពាក់ស្លាកលេខភ្នំពេញ3C-0199 ដឹកឈើក្រាក់ពេញៗគ្របតង់ជិត ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសឈើក្រាក់វែងៗដាក់ខ្ពស់ផុតទ្រុងគ្របតង់ជិត ដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅ ខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបងបាទដោយរលូនមិនទាក់ក្រសែភ្នែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវនោះឡើយ។ ប្រភពបានបង្ហើបឱ្យដឹងថា៖ រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលស្ត្រីមេឈ្មួញជើងខ្លាំងល្បីល្បាញខាងដឹកជញ្ជូនឈើមិនសំចៃ ឈ្មោះយាយ មុំ រូបនេះ តែងតែដើរប្រមូលគៀងគរឲ្យប្រជាពលរដ្ឋក្រីក្រក្នុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រហូតដល់់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឲ្យចូលទៅអាកាត់ព្រៃឈើដែលមិនទាន់គ្រប់អាយុពីគ្រប់ទិសទី ផ្ដួលរំលំទុកឲ្យក្រៀមស្ងួតក្លាយជាឈើក្រាក់ ទុកលក់ឲ្យខ្លួនដើម្បីដឹកយកទៅលក់បន្ត។ យោងតាមប្រភពសមត្ថកិច្ចនៅតាមដងផ្លូវបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាក្រុមរថយន្តដឹកឈើរបស់យាយ មុំ នេះគ្រាន់តែតែដឹកឈើបម្រុងថាទៅខេត្តណានោះមានគេរត់ការផ្លូវរួចជាស្រេចទៅហើយដូច្នេះសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវមិនហ៊ានប៉ះពាល់នោះទេ។ ក្រុមសមត្ថកិច្ចមួយចំនួននៅតាមដងផ្លូវ ជាពិសេសបងប្អូនប្រជាពលរដ្ឋ សូមសុំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មេត្តាជួយទប់ស្កាត់ រាល់ឈ្មួញឈើល្មើសច្បាប់តាមដងផ្លូវ សូមមេត្តាមានវិធានការត្រួតពិនិត្យផងទាន ជាពិសេសអស់លោកផ្នែករដ្ឋបាលព្រៃឈើរមេត្តាត្រួតពិនិត្យទៅលើការដឹកជញ្ជួនឈើខុសច្បាប់របស់មេឈ្មួញឈ្មោះយាយ មុំ ឈ្មួញដទៃទៀត ដែលគេស្គាល់ថាមេឈ្មួញជើងខ្លាំងមិនចេះខ្លាចញញើតសមត្ថកិច្ចនោះផង […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប និងរក្សាទុកឈើខុសច្បាប់ បានប្រមាណជា៤០ម៉ែត្រគូប.ខណៈ.ដែលឈ្មួញប្រើរូបភាពលាក់ទុកតាមផ្ទះពលរដ្ឋ.!

(ខេត្ដព្រះវិហារ)៖ ឈើអាប្រភេទឈើផ្ចឹកប្រមាណ៤០ម៉ែត្រគូប ដែលឈ្មួញប្រើរូបភាពលាក់ទុកតាមផ្ទះប្រជាពលរដ្ឋ សម្រាប់នាំចេញទៅលក់តាមខេត្តនានា ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបរយៈពេល២ថ្ងៃជាប់ៗគ្នា។ លោក វុធ សាវី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន ភី សី អិន ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះថា រយៈពេល២ថ្ងៃជាប់ៗគ្នា លោកបានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការសម្របសម្រួល កម្លាំងចម្រុះចុះបង្ក្រាបទីតាំងស្តុកឈើ ដែលឈ្មួញបានប្រើរូបភាពយកឈើទៅផ្ញើរតាមផ្ទះប្រជាពលរដ្ឋជាច្រើននៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ដើម្បីបន្លំភ្នែកសមត្ថកិច្ចរួចឈ្មួញយកគោយន្តដើរប្រមូលឈើនោះតាមផ្ទះ ប្រជាពលរដ្ឋដើម្បីដឹកយកទៅលក់នៅខេត្តស្ទឹងត្រែង។ បន្ថែមពីនេះ លោក វុធ សាវី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ បានរឹបអូសឈើផ្ចិកប្រមាណ៤០ម៉ែត្រគូប។ បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

ដឹកឈេីខុសច្បាប់តាមរថយន្ត សាំយ៉ុង​​ ត្រូវកំលាំងនគរបាលសេដ្ឋកិច្ចបង្រ្កាប

(ខេត្ដកំពង់ស្ពឺ)៖ ក្រោមបញ្ជាដឹកនាំ​ផ្ទាល់​ពីលោកឧត្ដម​សេ​នីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដ​កំពង់ស្ពឺ​ នៅវេលាម៉ោង ២:០០នាទី នាយប់ថៃ្ងទី០១​ខែឧសភា​ ឆ្នាំ​២០២២​ នៅចំណុចភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់​ កំលាំងនគរបាល​ប្រឆាំង​ប​ទល្មេីស​សេដ្ឋកិច្ច​ សហការជាមួយកម្លាំងនគរបា​ល​នៃអធិការដ្ឋានស្រុកឱរ៉ាល់​ បានធ្វើ​ការស្រាវជ្រាវ​និ​ង​​ឃាត់រថយន្តម៉ាកសាំយ៉ុង ពណ៍​ស ស្លាកលេខ ភ្នំពេញ 2H-6592 ០១គ្រឿង​ដឹកឈេីអារប្រភេទចំ​រុះ​ ពិនិត្យ​គ្មានលិខិត​អនុញ្ញាតិ​ដឹកជញ្ជូនអនុផលព្រៃឈេី​។ វត្ថុតាងពិនិត្យជាក់ស្ដែងរកឃេីញមាន​ឈើ​អា​រប្រភេទចំរុះប្រមាណ ៤០សន្លឹក​ រីឯអ្នក​បេីកបរពេលសមត្ថកិច្ចប្រតិបត្ដិការបានរត់គេចខ្លួន​ កំពុង​បន្ដស្រាវ​ជ្រាវ​។ ​ ​ បច្ចុប្បន្ន​ដោយបានគោលការណ៍ដឹកនាំពីជំនាញ​សមត្ថកិច្ច​បានបញ្ជូន​រថយន្ត​ រួមជាមួយវត្តុតាងខា​ង​លើ​យកមករក្សាទុកបណ្ដោះអាសន្ននៅស្នងការដ្ឋា​ននគរបាលខេត្ដកំពង់ស្ពឺ​ ដើម្បីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈេី​បន្តនីតិវិធី៕ ​ 

ព័ត៌មានសន្តិសុខសង្គម

លោក ព្រុំធី និងលោក ម៉េត កំពុងតែល្បីរឿងកាប់បំផ្លាញ់ព្រៃឡង់ អាជ្ញាធរពាក់ព័ន្ធនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប!

(ខេត្ដព្រះវិហារ)៖ កក្រើកទៀតហើយ!ការកាប់បំផ្លាញព្រៃឡង់និងដឹកជញ្ជូនឈើខុសច្បាប់នៅចំណុចស្រុកជាយសែន និង ស្រុករវៀង ឆ្ពោះលក់នៅខេត្តកំពង់ធំចែកចាយតាមដេប៉ូធំៗ ស្ថិតនៅភូមិតាឡែក ឃុំម្រាក់ ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ មានមេឈ្មួញតូចធំជាច្រើន ពិសេសលោក ព្រុំ ធី (ហៅធីពុករលួយ) ដើអួតអាងថាគេមិនខ្លាចញញើនិងសម្ថកិច្ចឡើយ ដោយបានបង់លុយអោយគេអស់ហើយ ។ ចំណែកឯលោក ម៉េត បានដើអួតថាលោកមានខ្សែរធំនៅក្នុងខេត្តព្រះវិហារពីក្រោយខ្នងធំណាស់លោកមិនចេះខ្លាចញញើតឡើយ ចំពោះលោកបញ្ញា វិញក៍ក៍មិនអត់ដែរដឹកឈើខុសច្បាប់រៀងរាល់យប់ ហើយអាជ្ញាធរនឹងសម្ថកិច្ចពាក់ពន្ធ័មួយចំនួនវិញហាក់បីដូចជាខ្លាចអំណាចក្រុមឈ្មួញឈើទាំងអស់នេះណាស់ ។ ប្រភពបានបង្ហើបឲ្យដឹងថាក្រុមឈ្មួញទាំងអស់បានរត់គ្រប់ច្រកល្ហកអស់ដើម្បីឲ្យអាជ្ញាធរនឹងសម្ថកិច្ចពាក់ពន្ធ័បើកភ្លើងខៀវឲ្យ។ មហាជនមានងឿងឆ្ងល់ថាទំនងជាអាជ្ញាធរនឹងសម្ថកិច្ចពាក់ពន្ធ័ ត្រូវថ្នាំសណ្តំ របស់ក្រុមឈ្មួញឈើទាំងអស់នេះហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញទាំងនេះដឹកឈើបានដោយសេីមិនទាក់ក្រសែភ្នែកអាជ្ញាធរនឹងសម្ថកិច្ចពាក់ពន្ធ័ ជាពិសេសខាងអស់លោកមេព្រៃតែម្តង។ ប្រភពបានអោយដឹងថា លោក ព្រុំធី (ហៅធីពុករលួយ) ដឹកឈើរៀងរាល់យប់ក្នុងមួយយប់២ទៅ៣ជើង ចំណែកឯលោក ម៉េតនិង លោក បញ្ញា វិញដឹកប្រភេទឡានសាំយ៉ុងកែឆ្នៃដឹកយកទៅលក់ចែកចាយអោយ ដេប៉ូចែលីន នៅភូមិតាឡែក និង ដេប៉ូលោកហ៊ុីង នៅភូមិឡែកដូចគ្នាម្ចាស់ដេប៉ូទាំងពីរនេះសុទ្ធតែជើងខ្លាំងប្រចាំភូមិតាឡែក ឃុំម្រាក់ ស្រុកប្រាសាទបាល័ង្ល ខេត្ដកំពង់ធំ តែម្តង។ មហាជនរង់ចាំមើលថា តើលោក រីឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជាយសែន និង លោកស៊ុំស៊ីវត្ថា នាយផ្នែកព្រៃឈើរវៀងមានវិធានការយ៉ាងណាចំពោះមេឈ្មួញដុះស្លែទាំង៣នាក់និងបើដឹកជារៀងរាល់យប់នៅពីមុខផ្នែករដ្ឋបាលព្រៃឈើរៀងរាល់យប់បែបនេះ? […]