(ខេត្ដកំពង់ធំ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ជាប្រធានក្រុមការងារទទួលខុសត្រូវ នៅឃុំផាត់សណ្តាយ និងសហការរីបានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ។ ការចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅត្រង់ចំណុចចាប់ពី បឹងម៉ា ដល់បឹងកំភ្លាញធំ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល និងក្រុមការងារបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដែលប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទមានលក្ខណៈទ្រង់ទ្រាយធំ និងហួសដែនកំណត់កំពុងតែបំផ្លាញ់នូវធនធានធម្មជាតិកើតឡើងវិញនៅបឹងទន្លេសាប លទ្ធផលមានដូចជា៖ បង្កសំណុំរឿងបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន៥របាំងប្រវែង១៥០០ម៉ែត្រ ឡុកចំនួន១០គ្រឿង លបលូចំនួន១៥មាត់ បង្គោលចំនួន៨០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១៥គីឡុក្រាម ចូលទន្លេវិញ ។ ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ ដែលនេសាទនៅរដូវត្រីពងដែលមានលក្ខណៈទ្រង់ទ្រាយធំ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះក្រុមការងារនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ អ្វីដែលព្រួយបារម្ភ ការបំផ្លាញនៅធនធានធម្មជាតិ យើងទាំងអស់គ្នាចូលរួមទប់ស្កាត់ និងការពារ ថែរក្សាឲ្យបានជានិរន្តរ៍៕
Tag: បទល្មើសនេសាទ
កម្លាំងសមត្ថកិច្ច បន្តឃាត់ ខ្លួនអ្នកតខ្សែភ្លើងលួចឆក់ត្រីជាបន្តបន្ទាប់មកធ្វើការណែនាំអប់រំនៅឃុំថ្នាធ្នង់ ស្រុករំដួល!
(ខេត្តស្វាយរៀង)៖ ដោយមានការចង្អុលបង្ហាញពីចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកមាស ធួក អធិការនគរបាលស្រុករំដួល នៅថ្ងៃសៅរ៍ ១០ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្នាធ្នង់សហការជាមួយ ក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់លើការងារបង្រ្កាបបទល្មើសនេសាទ ក្រុមប្រឹក្សាឃុំ បានធ្វើការ ចុះបង្រ្កាបករណីឆក់ត្រីតាមបឹងប្រឡាយ និងព្រែកសាធារណៈក្នុងភូមិសាស្ត្រឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ ជាលទ្ធផល ដកហូតឧបករណ៍ឆក់ត្រីគ្រឿង និងធ្វើកិច្ចសន្យា អប់រំណែនាំអ្នកឆក់ត្រីចំនួន៣ នាក់ អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ លោកវរសេនីយ៍ឯកមាស ធួក បានឲ្យដឹងថា ករណីឆក់ត្រី ក៏ដូចជាអ្នកលួចតខ្សែភ្លើងឆក់ត្រី ជាអំពើខុសច្បាប់ និងអាចគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ។ អាជ្ញាធរក៏ដូចជាសមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រសិនបើឃើញករណីមានអ្នកលួចឆក់ត្រីឬបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានឃុំថ្នាធ្នង់សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការរាយការណ៍បញ្ជាការឯកភាពឃុំ និងនគរបាលប៉ុស្ដិ៍នរដ្ឋបាលឃុំ ដើម្បីបង្ក្រាបអោយបាននូវបទល្មើសទាំងនោះទាន់ពេលវេលា ៕
ទូកអូសលៀសជាច្រើនគ្រឿង កំពុងធ្វើសកម្មភាព នៅបឹងទន្លេសាបក្នុងដែននេសាទឃុំផាត់សណ្ដាយ ក្រោមច្បាប់បើកឱ្យរក យកលុយ មកបង់ផាកពិន័យ
(ខេត្ដកំពង់ធំ)៖ ទូកអូសលៀសប្រមាណ ៣០ ទៅ ៤០ គ្រឿង កំពុងតែធ្វើសកម្មភាព ពេញផ្ទៃទឹក យ៉ាងអាណាធិប្បតេយ្យ នៅបឹងទន្លេសាបចំណុចទ្វារបឹង រហូតដល់ចំណុចបាទាល់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមិនខ្វល់ ពីផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ ជីវចំរុះនោះឡើយ ជា ពិសេស កំណើត ត្រីពងកូន ក្នុងដីល្បាប់បាតបឹងទន្លេសាប ចំនែកមន្ត្រីជំនាញមិនអើរពើនោះទេ ដែលធ្វើឲ្យមានមតិមហាជនយល់ច្រឡំថា ជាការត្រូវរ៉ូវគ្នា។ ម្ចាស់ទូកអូសលៀសម្នាក់ ក្នុងចំនោមច្រើននាក់បានបង្ហើបប្រាប់ឲ្យដឹងថា ការរកធ្វើមុខរបរអូសលៀសនេះ គឺបានបង់ឲ្យជំនាញក្នុង១ក្បាលទូក(១លានរៀល) គឺរត់ការគ្រប់ជំនាញតែម្ដងហើយការធ្វើនេះគឺ គ្រប់រដូវ មិនថា រដូវបិទ ឬ បើកនោះទេ។ ឯម្ចាស់ទូកលៀសខ្លះទៀតក៏មានមតិថា កន្លងមកថ្មីៗនេះ កម្លាំងរដ្ឋបាលជលផលកំពង់ធំ ដឹកនាំដោយលោក ចាយ គង់ម៉េង នាយរង រងខណ្ឌ ទើបតែធ្វើការបង្រ្កាបបាន ទូកអូសលៀសជាច្រើនគ្រឿង ហើយពិន័យជាប្រាក់ចាប់ពី ១លាន២០ម៉ឺនរៀល ទៅ ១លាន ៦០ម៉ឺនរៀល ក្នុងទូក ១គ្រឿង ហើយទូកនីមួយៗ […]
ប្រធានមនន្ទីរកសិកម្ម ៖ជនណានៅតែបន្តល្មើសច្បាប់ការលួចប្រមូលផលនេសាទ ក្នុងរដូវហាមឃាត់ ចាប់បញ្ជូនទៅតុលាការជាធរមាន
(ខេត្ដកំពង់ធំ) ៖ លោក ប៉ែន វណ្ណារិទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់នាថ្ងៃទី០៤ ខែកញ្ញា នេះថា ថ្មីនេះយើងឃើញមានបទល្មើសការលួចប្រមូលផលនេសាទជាហូរហែ ដោយកម្លាំងជំនាញយើងមានកំរិត ដូច្នេះយើងសូមអំពាវនាដូច្នេះថា ប្រសិនជាមានជនខិលខូចនៅតែបន្តលួចប្រមូលផលនេសាទទៀត យើងនឹងចាត់ការនូវវិធានក្តៅហើយ ចាប់បញ្ជូនតុលាការជាធរមាន។ ជាស្តែងថ្មីនេះ កម្លាំងជំនាញបានចុះព្រឹត្តបត្តិការណ៍បង្រ្កាប និងធ្វើការអបរំ ផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជានេសាទយើងចំពោះរដូវបិតការនេសាទ និងវាបង្កអោយប៉ះពាល់អ្វីខ្លះដល់មនុស្ស និងសត្វ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រកាសបិទរដូវនេសាទនៅតាមទីតាំងទៅតាមពេលវេលាដែលកំណត់ និងការនេសាទត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ឧបករណ៍សម្រាប់តែការនេសាទលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដើម្បីចូលរួមចំណែកថែរក្សានិងការពារធនធានជលផលឱ្យបានគង់វង្ស។ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបន្តថាទៀតថា នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់តែឧបករណ៍នេសាទលក្ខណៈគ្រួសារប៉ុណ្ណោះ ឯចំពោះឧបករណ៍ដូចជា អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម និងឈ្នក់ មិនអនុញ្ញាតឲ្យប្រើឡើយក្នុងរដូវបិទនេសាទនេះ។ ដោយឡែកសម្រាប់ឧបករណ៍មងអាចធ្វើការនេសាទបានតែប្រវែង១០០ម៉ែត្រប៉ុណ្ណោះ។ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានលើកឡើងថា «រដ្ឋបាលជលផល សង្ឃឹមថា សាធារណជននិងអ្នកនេសាទទាំងអស់នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដើម្បីចូលរួមចំណែកថែរក្សានិងការពារធនធានជលផលឲ្យបានគង់វង្ស សម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយៗទៀត»។ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានបញ្ជាក់ថា យោងលិខិតបញ្ជាបេសកម្ម លេខ១៣១៤ មកសិ.ខលបប ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ […]