ព័ត៌មានសន្តិសុខសង្គម

ក្រោយមានការផ្សាយព័ត៌មានក្លែងក្លាយបង្ខូចកេរ្តិ៍ឈ្មោះ លោក តេង ប៊ុនថុន ឆ្លើយតបថា…

(ភ្នំពេញ)៖ក្រោយមានការផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះកិត្តិយសលោក តេង ប៊ុនថុន តាមរយៈPage  ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួនដែលធ្វើឲ្យមហាជនមានការយល់ច្រឡំនិងញុះញង់ឲ្យមានការខឹងសម្បារដល់សមត្ថកិច្ចដែលជាអ្នកអនុវត្តន៍ច្បាប់ស្របតាមនីតិវិធី ករណីសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងហាង Mode Store កាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ មានម្ចាស់ហាងឈ្មោះ ខេង ពិទូពុធធីតា ។ សូមជម្រាបជូនថា៖ ក្រោយពីមានសារព័ត៌មានក្លែងក្លាយផ្សព្វផ្សាយក្នុងPage«Home Today និង Page Rorneat »ជាPageដែលបានផ្សាយព័ត៌មានក្លែងក្លាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ លោក តេង ប៊ុនថុន បានឆ្លើយតបថា៖ «អរគុណ! ដែលប្អូនបង្ហោះរូបបងអោយបងបានល្បី ! ការបង្ហោះរបស់ប្អូនគ្រាន់តែមានចរិតខឹងសម្បារ ការជេរប្រមាថ និង ញុះញង់ ដើម្បីអោយមហាជនមានការយល់ច្រឡំតែប៉ុណ្ណោះ ។ ប៉ុន្តែការពិតនៅតែជាកាពិតដដែលទេប្អូន ! 🙏នាក់ដឹកនាំលោកមិនត្រចៀកសដូចដែលប្អូនគិតទេ 🙏។ 👉ការអនុវត្តច្បាប់គឺបែបនេះហើយ…តែងតែមានការប៉ះពាល់ ឈឺចាប់បន្តិចហើយ ក្រែងបានរាងចាលខ្លះ និង កុំធ្វើខុសទៀត ។ ការផ្សាយរបស់ប្អូន មានចរិកជេរប្រមាថមកលើបង 😓 បងមិនខឹងច្រឡោតតាមដែរប្អូនចង់បានទេ (តែអនុវត្តច្បាប់កុំអោយអនាធិបតេយ្យពេក)។ បងសូមប្រាប់ទៅប្អូន ថា ការញុះញង់របស់ប្អូននិងបក្ខពួកគ្រាន់តែ ៖ ១-ចង់ទប់ស្កាត់សមត្ថកិច្ចកុំអោយបន្តចុះបង្ក្រាបបក្ខពួកប្អូនព្រោះប្អូនកំពុង រកស៊ីរបរខុសច្បាប់ និង […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះចុះបង្រ្កាបឃ្លាំងស្តុកទុកគ្រឿងសម្អាង៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា

(ភ្នំពេញ)៖បើយោងតាមកំណត់ហេតុដែលសមត្ថកិច្ចសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នចុះថ្ងៃទី២១ ខែមករាឆ្នាំ២០២២នេះ សមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដឹកនាំកម្លំាងចម្រុះ ដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ ដោយមានការសម្របសម្រួលដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងភ្នំពេញ បានធ្វើការចុះត្រួតពិនិតទីតាំង ឃ្លាំងស្តុ្កកទុកនិងចែកចាយនូវផលិផលគ្រឿងសម្អាង០៣ល្វែងស្ថិតនៅផ្ទះលេខៈ ១៥V ១៧V និង១៩V ផ្លូវ៥៤ ភូមិ៤ សង្កាត់ច្រាំងជំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលសង្ស័យថាជាទីតាំងរបស់ក្រុមហ៊ុនគ្រីស្ទីណា។ ក្នុងកំណត់ហេតុដដែលបានឲ្យដឹងថា៖ ក្រោយបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យរួចសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសម្រេចផ្អាកដំណើរទីតាំងនាំចូល ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងជាបណ្ដោះអាសន្ន ប៉ុន្តែមិនមានកំណត់មូហេតុបទល្មើសច្បាស់លាស់ឡើយ និងតម្រូវឲ្យម្ចាស់ទីតាំងបំភ្លឺមុខសមត្ថកិច្ចនៃគ.ប.ផ.ក។ យោងតាមប្រភពអ្នកជិតខាងបានឲ្យដឹងថាទីតាំង០៣ល្វែងខាងលើជារបស់ក្រុមហ៊ុនគ្រីស្ទីណា ទោះបីយ៉ាងណាមហាជនសង្កេតឃើញថានៅក្នុងកំណត់ហេតុផ្អាកសម្រេចបិទបណ្ដោះអាសន្នរបស់សមត្ថកិច្ចពិតជាចម្លែកព្រោះថាមិនបានកំណត់បទល្មើសច្បាស់លាស់ស្រាបតែសម្រេចបិទ០៣ល្វែងតែម្ដងដោយពុំឃើញមានវត្តមានម្ចាស់ទីតាំងឬអ្នកគ្រប់គ្រងផ្តិតស្នាមមេដៃចូលរួមសហកាឡើយហើយ ហើយចំពោះទីតាំងស្តុកទុកផលិតផលចំនួន០៣ល្វែងខាងលើបែរជាសមត្ថកិច្ចតម្រូវឲ្យម្ចាស់ទីតាំងជាអ្នកមើលថែរក្សាផលិតផលទាំងអស់មិនឲ្យមានការខូចខាតឬបាត់បង់ទៅវិញដោយមិនដឹងថានរណាជាអ្នកទទួុលខុសត្រូវ?បើពុំមានកំណត់ឈ្មោះ ភេទ អាយុស្នាមមេដៃអ្នកទទួុលខុសត្រូូវផងមហាជនហាក់បីមានការនឿយឆ្ងល់យ៉ាងខ្លាំងថាការអនុវត្តច្បាប់របស់សមត្ថកិច្ចដូចជាខុសច្បាប់និងខុសនីតិវិធីដែលហេតុធ្វើឲ្យម្ចាស់ទីតាំងអាចប្ដឹងមោឃៈភាពនីតិវិធីរបស់សមត្ថកិច្ចទាំងមូល៕