នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជាទឺក ម៉េហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានទទួលស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបាន ជម្រាបពីលទ្ធផលល្អដែល សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុង ញូវយ៉ក ជាពិសេសនាជំនួបទ្វេភាគីជាមួយ លោកជំទាវ វ៉ិចតូរីយ៉ានូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការ បរទេសស្តីទីសហរដ្ឋអាមេរិក។ ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋ អាមេរិក ដែលបានផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ ប្រាក់ជំនួយដែលត្រូវបានផ្ដល់ជូនឡើងវិញនេះ នឹងត្រូវ យកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្តល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និង ផ្នែកឯកជន […]