ព័ត៌មានជាតិ

លោកអ្នកដែលប្រើកម្មវិធី Microsoft Azure គួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់

(នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា)៖ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញ ភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Azure ដែលអាចឱ្យជនខិលខូចចូលទៅក្នុងគណនីរបស់អ្នកប្រើប្រាស់បាន។ លោក Ariel Zelivansky ដែលជាអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Palo Alto បានបញ្ជាក់ថា ក្រុមការងាររបស់ពួកគាត់អាចចូលទៅក្នុងផ្នែកមួយចំនួនរបស់គណនីអ្នកប្រើប្រាស់ រាប់បញ្ចូលទាំងកន្លែងផ្ទុកកម្មវិធីដែលគេហៅថា containers នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។ ការជ្រៀតចូលនេះអាចឱ្យជនខិលខូចលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ទោះបីជាពុំទាន់មានការជ្រៀតចូលតាមរយៈភាពចន្លោះប្រហោងនេះក្ដី ក្រុមហ៊ុន Microsoft បានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរលេខសម្ងាត់ដើម្បីការពារគណនីរបស់ពួកគេ។ គួររំឭកផងដែរថា កាលពីចុងខែសីហា អ្នកស្រាវជ្រាវក៏បានរកឃើញពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Azure ដែលអាចឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរទិន្នន័យរបស់អ្នកដទៃបាន៕

ព័ត៌មានបច្ចេកវិទ្យា

ប្រយ័ត្ន! ល្បិចផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់

(នាយកដ្ឋានព័ត៌មានវិទ្)យា៖ កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំ ស្តីអំពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។ ថ្មីៗនេះ ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារយើងខ្ញុំ សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការអូសទាញជនរងគ្រោះឲ្យយល់ព្រមខ្ចីប្រាក់អនឡាញ ជាសង្ខេបដូចខាងក្រោម៖ ១- ជនខិលខូចបានបង្កើតទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ ២- ជនខិលខូចធ្វើការផ្សព្វផ្សាយទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះ ៣- ជនរងគ្រោះអាចធ្វើការស្នើសុំកម្ចីពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ ៤- ជនខិលខូចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែងជនរងគ្រោះករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់ ៥- ករណីមួយចំនួន ជនខិលខូចបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរផងដែរ។ ជាថ្មីម្តងទៀតក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងប្រភេទបទល្មើសខាងលើ និងត្រូវប្រុងប្រយ័ត្នក្នុងការរក្សាការពារព័ត៌មានបុគ្គល តួរយ៉ាងដូចជាអត្តសញ្ញាណប័ណ្ណ ប័ណ្ណធនាគារ លេខទូរស័ព្ទ […]