ព័ត៌មានសន្តិសុខសង្គម

ធុំក្លិនមិនល្អ ចេញពីការិយាល័យ អត្តសញ្ញាណប័ណ្ណនៃស្នងការរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ មន្ត្រីនគរបាលសុំមិនបញ្ចេញអត្តសញ្ញាណ បានទម្លាយក្តីឈឺចាប់ ដោយអត់ទ្រាំនឹងសំពាធការងារ លែងបាន សុំអង្គភាពសារព័ត៌មានយើង ជួយផ្សព្វផ្សាយ ក្រែងថ្នាក់លើបានជ្រាប ជួយពិនិត្យ និងមានចំណាត់ការផងជុំវិញភាពមិនប្រក្រតី ក្នុងការិយាល័យអត្តសញ្ញាណប័ណ្ណ នៃស្នងការរាជធានីភ្នំពេញ។ ខាងក្រោមជាខ្លឹមសារទាំងស្រុង៖ យើងខ្ញុំជាមន្ត្រីនៅការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសតិអារម្មណ៍ចំពោះបញ្ហា មន្ត្រីដែលលើសអាយុក្នុងលក្ខន្តិកៈដោយឡែករបស់នគរបាលជាតិដែលមិនចូលនិវត្តន៍ចំនួន ៤នាក់រួមមាន៖ ១ វរសេនីយ៍ទោ មុំ រុន អត្តលេខ 09797 ថ្ងៃខែឆ្នាំកំណើត 01/01/1959 អាយុ 62ឆ្នាំ លើសអាយុ 7ឆ្នាំ។ ២ វរសេនីយ៍ត្រី សំរឹទ្ធិ សុផល អត្តលេខ 09796 ថ្ងៃខែឆ្នាំកំណើត 01/07/1962 អាយុ 59ឆ្នាំ លើសអាយុ 4ឆ្នាំ។ ៣ វរសេនីយ៍ត្រី ហាក់ សុភាណា អត្តលេខ 27446 ថ្ងៃខែឆ្នាំកំណើត 15/05/1965 អាយុ 56ឆ្នាំ លើសអាយុ 1ឆ្នាំ។ ៤ អនុសេនីយ៍ឯក ឱម […]