(ខេត្ដព្រះសីហនុ)៖មនុស្ស៤នាក់បានបាត់បង់ជីវិតនិងម្នាក់ទៀតស្ថិតក្នុងការសង្រ្គោះបន្ទាន់ ក្រោយពីពួកគេបានជិះក្នុងជណ្តើរយន្ត ហើយបានដាច់ជណ្ដើរយន្តពីលើអគារខុន ជាន់ទី១៥ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ឧសភានេះ ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ នៅព្រឹកថ្ងៃសុក្រនេះថា មនុស្ស៥នាក់ បានស្លាប់និងរបួស ក្នុងនោះមាន៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួស២នាក់ ត្រូវបានបញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យ បន្ទាប់មកក៍ស្លាប់ម្នាក់ទៀត ពោលគឺស្លាប់សរុប ៤នាក់ និងរបួសម្នាក់ ។ លោកស្នការ កាលពីវេលាម៉ោង០៧:៣០ នាទីព្រឹក កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ទទួលបានព័ត៌មានថា មានកម្មករខ្មែរចំនួន០៥នាក់ ជិះជណ្តើររ៉កយោងឡើង លើអាគារកំពុងសាងសង់ នៅចំណុចផ្លូវ សេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ ពេលនោះបានដាច់ធ្លាក់ពីជាន់ ទី១៥ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុចំនួន០៣នាក់ ទី១ ឈ្មោះ វល្លិ៍ ភេទប្រុស អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លាប់) […]