ខេត្ដបន្ទាយមានជ័យ៖ មានសេចក្ដីរាយការណ៍មកថានៅ ច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ បទល្មើស ចេញចូលទំនិញគ្រប់ប្រភេទយ៉ាងសេរីខណៈពេលដែល លោក វរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មិនមានចំណាត់ការឬមួយលោកមិនទាន់ដឹងទើបមិនទាន់មានចំណាត់ការ។ ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូនតាមរថយន្តតូចៗ, រ៉ឺម៉កសណ្តោង, រ៉ឺម៉កម៉ូតូកង់បី និងគោយន្តកែច្នៃជាដើម ដោយក្នុងមួយថ្ងៃៗជាច្រើនគ្រឿងឆ្ពោះទៅកាន់ គោលដៅផ្សេងៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។ ប្រភពពីរនាក់ដឹកទំនិញបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ទំនិញទាំងនេះ ភាគច្រើនចេញពីច្រករបៀង អូរបីជាន់ ក្នុងស្រុកអូរជ្រៅ និងច្រកមួយចំនួនទៀត តាមបន្ទាត់ពព្រំដែន ហើយយានយន្តដឹកទំនិញទទាំងនេះឆ្លងកាត់បារាសត្រួតពិនិត្យ របស់ក្រុមយោធាតាមចំណុច ភភូមិសាស្ត្រច្រកអូបីជាន់ ចូលទៅតំតំបន់ ស ដើម្បីដឹកទំនិញ ដែលខាងឈ្មួញថៃ ដឹកជញ្ជូនមកឲ្យផងដែរ។ ដោយមើលឃើញសកម្មភាពដឹកទំនិញ យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថាទំនងជាមានការបើកដៃពីសំណាក់លោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មើលទៅបានជាបណ្ដែតបណ្ដោយឲ្យទំនិញទាំងអស់នេះចេញតាមច្រករបៀងបានហើយមិនដឹងថាទំនិញទាំងអស់នេះខូចគុណភាពឬយ៉ាងណានោះទេយកមកលក់នៅលើទីផ្សារដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវបើនៅតែបណ្ដោយបែបនេះ ប្រជាពលរដ្ឋនិងប្រឈមមុខកើតជំងឺផ្សេងៗជាពុំខាន ។ មហាជនសូមសំណូមពរឲ្យ មន្ត្រីជំនាញ ចុះពិនិត្យមើល និងទប់ស្កាត់ រាល់បទល្មើសឆ្លងដែន តាមច្រករបៀងព្រំដែនកម្ពុជា-ថៃ ផង. […]