ខេត្ដស្វាយរៀង៖ ពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាពាក់ព័ន្ធគម្រោងស្ដារប្រឡាយរបស់រដ្ឋ មួយកន្លែង ដើម្បីយកអាចម៍ដីទៅចាក់ធ្វើផ្លូវជួនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ តែបែរជាយកអាចម៍ដីនេះទៅលក់ឲ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយទៅវិញ។ ការផ្ទុះតវ៉ាពីប្រជាពលរដ្ឋនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២៤ស្ថិតនៅភូមិរោទិ៍ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ពលរដ្ឋបានឲ្យដឹងថា ពួកគាត់នាំគ្នាតវ៉ានៅរសៀលថ្ងៃនេះដោយសារអាជ្ញាធរមិនគោរពតាមការសន្យា ក្នុងការយកអាចម៍ដីប្រឡាយរបស់រដ្ឋ ធ្វើផ្លូវលើខ្នងប្រឡាយ៥ម៉ែត្រ ដែលមានប្រវែងប្រមាណជាង៥គីឡូម៉ែត្រ ហើយបណ្ដោយឱ្យក្រុមហ៊ុនជីកយកអាចម៍ដីប្រឡាយរដ្ឋទៅចាក់ឲ្យក្រុមហ៑ុនឯកជនទៅវិញ។ ពលរដ្ឋបានលើកឡើងថា ពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានអាជ្ញាធរថ្នាក់ឃុំ ស្រុក ខេត្ត បានគិតគូរដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបរបរកសិកម្មផ្សេងៗក៏ដូចជាមានការអភិវឌ្ឍផ្លូវ ប្រឡាយទឹក ស្ពាន ជាដើម ដើម្បីឲ្យងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ។ តែផ្ទុយទៅវិញការស្ដារប្រឡាយរបស់រដ្ឋមួយខ្សែក្នុងភូមិរោទិ៍ ឃុំខ្សែត្រនេះ ដើម្បីយកអាចម៍ដីធ្វើផ្លូវជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរនោះ តែមិនដូច្នោះទេ បែរជាអាជ្ញាធរ បណ្ដោយឲ្យក្រុមរថយន្តដឹកដី ជីកយកអាចម៍ដីទៅលក់ឲ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយ ដោយមិនខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ ពលរដ្ឋនាំគ្នាមានការងឿយឆ្ងល់ថា រឿងនេះតើអាជ្ញាធរ ភូមិ ឃុំ ស្រុក បានដឹងដែរឬទេ? ឬមួយដឹងហើយធ្វើជាមិនដឹងមិនលឺ បណ្ដោយឲ្យក្រុមហ៊ុនដឹកអាចម៍នេះកាយយកដីទៅលក់តាមតែអំពើចិត្តបែបនេះ!។ ជុំវិញករណីនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មានយើងប្រចាំខេត្តស្វាយរៀង មិនអាចទំនាក់ទំនងទៅលោកមេឃុំខ្សែត្របានទេ នៅរសៀលថ្ងៃទី២៧ខែមករា ឆ្នាំ២០២៤ នេះ។ ចំណែកឯលោក ឃុត គីម អភិលរងស្រុកកំពង់រោទិ៍ទទួលបន្ទុកកិច្ចការងារនេះ បានឲ្យដឹងថា […]
Tag: ទំនាស់ដីធ្លី
ផ្អើលប្រជាពលរដ្ឋជាច្រើននាក់ផ្ទុះការតវ៉ាពាក់ពន្ធ័នឹងករណីរឿងដីធ្លីនៅឃុំស្វាយចេក ស្រុករំដួល
(ខេត្ដស្វាយរៀង៖) ប្រជាពលរដ្ឋមកពីភូមិច្រកស្គរនិងភូមិកណ្ដាល ឃុំស្វាយចេក ជាច្រើននាក់បានផ្ទុះការតវ៉ាពាក់ពន្ធ័នឹងករណីរឿងដីធ្លីនៅសាលាឃុំស្វាយចេក ស្ថិតនៅឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃសៅរ៍ ១ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានរៀបរាប់ឲ្យសារព័ត៌មានយើងដឹងថា មានក្រុមឈ្មួញមកទិញដីរបស់ពួកគាត់ក្នុងមួយហិកតាតម្លៃ១៥០០០ដុល្លា នៅក្បែរដីព្រែកទន្លេវ៉ៃគោ(អាងទឹកទន្លេវ៉ៃគោ)មានប្រជាពលរដ្ឋខ្លះបានលក់ទៅឲ្យក្រុមឈ្មួញនិងប្រជាពលរដ្ឋខ្លះទៀតមិនព្រមលក់ ។ ប្រជាពលរដ្ឋបានរៀបរាប់ បន្ដថាក្រុមដើរគៀងគរប្រពលរដ្ឋឲ្យលក់ដីឲ្យក្រុមហ៑ុនរបស់ខ្លួនដែលមានឈ្មោះវុធនិងខេមរា ហើយក៍បានដើរគំរាមប្រជាពលរដ្ឋថាប្រសិន បើក្រុមហ៑ុនត្រូវការដីហើយបើមិនលក់គឺក្រុមហ៑ុនវាស់យកតែម្ដងដោយគ្មានសំណងអ្វីទាំងអស់ ហើយ ដីណាដែលមិនលក់នោះខាងក្រុមហ៑ុនបិតផ្លូវតែម្ដងហើយមិនឲ្យធ្វើអ្វីនោះទេ ម្យ៉ាងវិញទៀតនោះការវាស់ដីគឺទឹកឡើងដល់ត្រឹមណាគឺវាស់ត្រឹមមាត់ទឹកបន្ដទៅទៀតចំនួន១០០ម៉ែតយកតែម្ដងធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋជាច្រើនគ្រួសារដែលពួកកាន់កាប់យួរណាស់ហើយព្រមទាំងមានបង្កាន់ដៃរៀងៗខ្លួនទៀតទើបប្រជាពលរដ្ឋក្ដៅក្រហាយមិនសប្បាយចិត្ត ផ្ទុះការតវ៉ានៅសាលាឃុំបែបនេះគឺដើម្បីឲ្យអាជ្ញាធរមេត្តាជួយដោះស្រាយរឿងពាក់ព័ន្ធករណីរឿងដីធ្លីនេះ។ ជុំវិញករណីប្រជាពលរដ្ឋលើកឡើងនេះដែរលោកមេឃុំស្វាយចេកបានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកមិនស្គាល់ក្រុមហ៊ុនឈ្មោះថាអ្វីនោះទេគ្រាន់តែដឹងថាគេបរៀបចំរោងចក្រតំឡើងសូឡា មួយវិញទៀតមិនដូចអ្វីដែលពលរដ្ឋលើកឡើងនោះទេគ្មានអ្នកណាយកដីរបស់ពួកគាត់នោះទេ ដោយគេកំណត់១០០ម៉ែតយក តែដីចំណីអាងទឹកទន្លេវ៉ៃគោដោយពលរដ្ឋ មួយចំនួនមិនបានលក់ដូរនឹងគេទើបផ្ទុះរឿងបែបនេះទៅ ហើយប្រជាពលរដ្ឋនិយាយពន្លើសដើម្បីឲ្យសារព័ត៌មានបានចុះល្បី។ លោកបានបន្ដថាចំពោះករណីឈ្មោះវុធនិងខេមរាលោកបានអះអាងថា មិនបានដើរគំរាមប្រជាពលរដ្ឋដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេនៅក្នុងការរៀបចំដីឱ្យក្រុមហ៊ុននោះគឺលោកបានហៅប្រជាពលរដ្ឋមកប្រជុំហើយ។ ចំពោះលោកមុី ណារ៉េត អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុករំដួល បានប្រាប់ មកអង្គភាពសារព័ត៌មានយើងថាចំពោះដីអាងទឹកទន្លេវ៉ៃគោមានទីតាំងខាងលើនេះលោកបានចុះវាស់មិនប៉ះពាល់ដល់ដីប្រជាពលរដ្ឋនោះទេ ហើយអ្វីដែលថាយកដីទៅមុខចំនួន ១០០ ម៉ែត្រនោះគឺជារឿងរបស់ក្រុមហ៊ុនលោកមិនបានដឹងនោះទេ។ ចំណែកឯលោក សុខា រ៉ាម អភិបាលស្រុករំដួល បានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកមិនទាន់ដឹងនោះទេដោយលោកជាប់ប្រជុំនៅភ្នំពេញបើតាមករណីនឹងលោកមេឃុំបានរាយការណ៍មកថាក្រុមហ៑ុនគ្រាន់តែគ្រោងទេអ្នកណាលក់ក៍លក់ទៅអ្នកណាមិនចង់លក់ក៍ហីទៅ ប្រជាពលរដ្ឋពួកគាត់ចង់ឲ្យទិញដល់មាត់ទឹក ដីរបស់គាត់ធ្លាប់អាស្រ័យផលតែខាងក្រុមហ៊ុនគេមិនទិញនោះទេដោយចេញពីមាត់ទឹក ១០០ ម៉ែត្រទើបក្រុមហ៊ុនទិញ ប្រជាពលរដ្ឋគាត់ចង់លក់ជារឿងរបស់ពួកគាត់ […]
ពលរដ្ឋម្នាក់ប្ដឹងមេភូមិរំលេចឃុំព្រះស្រែស្រុកឧដុង្គខេត្តកំពង់ស្ពឺ ទៅសម្ដេច ស ខេង ឲ្យជួយរកយុត្តិធម៌
(ខេត្ដកំពង់ស្ពឺ)៖ ពលរដ្ឋរងគ្រោះម្នាក់បានសម្រេចចិត្តដាក់ពាក្យប្ដឹងលោក សួន ហឿន មេភូមិរំលេច ចូលក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឿងជេរប្រមាថ និងប្រើអំណាចឱ្យឈ្មួញរកស៊ីដីយកគ្រឿងចក្រទៅឈូសឆាយរំលោភបំពានព្រំដី។ បើយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានឈ្មួញទិញដី ជាម្ចាស់តាំងក្បាលដីលេខ ៣១៣ បានប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ូទ័រ (អាអ៊ិច) កាយ និងឈូសឆាយព្រៃលើព្រំប្រទល់របស់ជនរងគ្រោះ ដោយមិនបានប្រាប់ជនរងគ្រោះឱ្យទៅចូលរួមពិនិត្យនោះទេ។ ជាមួយគ្នានោះ ម្ចាស់ទីតាំងក្បាលដីលេខ ៣១៣ បានថែមទាំងឱ្យគ្រឿងចក្រឈូសឆាយចូលក្នុងដីរបស់ជនរងគ្រោះថែមទៀតផង។ ក្រោយពីជនរងគ្រោះទៅមើលទីតាំងដីរបស់ខ្លួនរួចទើបឃើញថាការឈូសឆាយនោះ បានធ្វើឱ្យបាត់អត្ដសញ្ញាណព្រំដីដើមរវាងដីរបស់ជនរងគ្រោះ និងក្បាលដីលេខ ៣១៣ អស់រលីងទៅហើយ ទើបកាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបាន ទៅប្រាប់លោក សួន ហឿន មេភូមិរំលេចពីដំណើរដើមទងដែលមានភាគីម្ចាស់ក្បាលដីលេខ ៣១៣ ចូលឈូសឆាយព្រៃព្រំដី ប៉ះពាល់ដល់ដីរបស់ខ្លួន។ នៅពេលជនរងគ្រោះ រៀបរាប់រឿងមានគេឈូសឆាយប៉ះពាល់ព្រំដីរបស់ខ្លួន ស្រាប់តែលោកមេភូមិឈ្មោះ សួន ហឿន បានប្រើពាក្យសម្ដីគំរោះគំរើយថា៖ អញ! ដឹងរឿងគេឈូសព្រំដី ហែងទាំងអស់! បើហែងដឹងថា គេឈូស […]
អាជ្ញាធរ និងប្រធានសហគមន៍ ដាក់ដេញថ្លៃលក់ដែននេសាទ ត្រូវបានពលរដ្ឋលើកគ្នាទៅសាលាឃុំព្រៃកន្លោង ដើម្បីជំទាស់
(ខេត្តព្រៃវែង )៖បែកធ្លាយ! ប្រជាពលរដ្ឋជាច្រើននាក់ តំណាងឲ្យប្រជាពលរដ្ឋ១០៨គ្រួសារ នៅឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានលើកគ្នាទៅសាលាឃុំ សុំជំទាស់មិនឲ្យអាជ្ញាធរ និងប្រធានសហគមន៍ទំនប់ក្រចាប់ខាងលិច ដាក់ដេញថ្លៃនេសាទ ត្រពាំងក្រចាប់ខាងលិចនោះទេ ដែលការដេញថ្លៃនេះ បានរៀបចំធ្វើឡើងនៅសាលាឃុំព្រៃកន្លោង កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។ តំណាងពលរដ្ឋទាំងនោះបានលើកឡើងថា ដីស្រែរបស់ពួកគាត់សរុបចំនួន១០៨គ្រួសារ ស្មើនឹង១២៨ក្បាលដី ដែលស្ថិតនៅជុំវិញត្រពាំងក្រចាប់នោះ កំពុងមានបញ្ហា ដោយអជ្ញាធរចេញប្លង់ដីមិនរួច ហើយមានខាងមន្ទីរធនធានទឹក ប្តឹងជំទាស់មិនឲ្យមន្ត្រីសុរិយោដីចេញប្លង់ឲ្យពលរដ្ឋ ដោយអះអាងថា ជាប់ពាក់ពន្ធ័នឹងដីត្រពាំង ហើយបញ្ហានេះ ពួកគាត់បានដាក់ពាក្យស្នើសុំទៅដល់សម្តេចក្រឡាហោម ស ខេង រួចហើយសុំអោយស្ដេចជួយដោះស្រាយ។ ពលរដ្ឋដែលបានទៅដល់សាលាឃុំបញ្ជាក់ថា មកដល់ពេលនេះ បញ្ហាដីធ្លីរបស់ពួកគាត់ មិនទាន់មានដំណោះស្រាយផង ប្លង់ដីត្រពាំងមិនដឹងត្រឹមណា បើដាក់ដេញថ្លៃនេសាទ ហើយអ្នកដេញបានគេវាតទី រំលោភលើដីពលរដ្ឋដែលត្រូវទឹកជនលិច បានអ្នកណាចេញមុខមកទទួលខុសត្រូវ ដើម្បីទប់ស្កាត់បញ្ហានេះ ទើបពលរដ្ឋលើកគ្នាមកសុំជំទាស់មិនឲ្យដាក់ដេញថ្លៃនេសាទ ដោយទាមទារឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដោះស្រាយចេញប្លង់ដីស្រែប្រជាពលរដ្ឋ និងប្លង់ត្រពាំងឲ្យបានសិន ចាំដាក់ដេញថ្លៃនេសាទត្រពាំងក្រចាប់នេះចុះ។ លោក ជ័យ ហ៊ល ប្រធានសហគមន៍ថែទាំទំនប់ក្រចាប់លិច បានឲ្យដឹងថា ការដាក់ដេញថ្លៃត្រពាំងក្រចាប់លិចនេះ គឺដេញរាល់២ឆ្នាំម្តង […]
ចៅហ្វាយស្រុកបាទីបានប្រាប់ទៅមេឃុំត្នោតឲ្យសរសេរលិខិតជូនដំណឹងពលរដ្ឋដកបង្គោលថ្មដាំលើដីរដ្ឋចេញដោយខ្លួនឯង
(ខេត្តតាកែវ )៖ វត្តមានបង្គោលថ្មរាប់សិបដើមនៅដាំលើដីលិចទឹកដែលជាដីរបស់រដ្ឋនៅភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី លោក ភួន ឈីម អភិបាលស្រុកបាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានប្រាប់ឲ្យដឹងថា លោកបានប្រាប់ទៅលោកមេឃុំត្នោតឲ្យចាត់វិធានការណ៍ដកបង្គោលថ្មដែលបានដាំវាទីយកធ្វើជាកម្មសិទ្ធឯកជននោះហើយ។ លោកអភិបាលស្រុកបាទីបានបញ្ជាក់ថា លោកបានបញ្ជាទៅលោក អ៊ុក សំបូរ មេឃុំត្នោត ត្រូវចេញសេចក្តីជូនដំណឹងទៅពលរដ្ឋដែលអាស្រ័យផលដីលិចទឹករបស់រដ្ឋ ធ្វើយ៉ាងណាដកបង្គោលថ្មដែលបានដាំវាទីយកដីរដ្ឋនោះចេញដោយខ្លួនឯងឲ្យបានឆាប់បំផុត ពុំនោះទេរដ្ឋបាលស្រុកបាទីនិងទៅដកយកបង្គោលថ្មដែលបានដាំនោះយកមកទុកនៅសាលាស្រុកទាំងអស់។ ហើយរឿងនេះ បើមានអ្នកមានលុយឬអ្នកជាប់ពាក់ព័ន្ធនៅពីក្រោយខ្នងក្នុងការគៀងគបំផុសបំផុលដើម្បីទិញដីរដ្ឋពីប្រជាជននៅចំនុចខាងលើនេះ និងត្រូវប្រឈមមុខចំពោះមុខច្បាប់។ សូមបញ្ជាក់ថា ដីលិចទឹករបស់រដ្ឋស្ថិតនៅភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី នេះ មានសារសំខាន់ណាស់ ព្រោះបើរដូវវស្សាគឺជាផ្លូវទឹកដ៏សំខាន់ក្នុងការជំលៀសទឹកជំនន់ជនលិច រដូវប្រាំង គឺពលរដ្ឋព្រួសស្រូវឬថែរក្សាស្មៅដើម្បីច្រូតកាត់ជាចំណីសត្វចិញ្ចឹម ពុំមានជាកម្មសិទ្ធរបស់អ្នកណាឡើយ ដឹងតែម្យ៉ាងថាជាដីរដ្ឋ។ ទើបតែមួយរយៈកន្លងមកនេះស្រាប់តែពួកគាត់បានឃើញលោកមេភូមិអញ្ចេកនាំក្រុមអ្នកមានលុយមកបោះបង្គោលថ្មរាប់ពាន់បង្គោលព័ទ្ធយករាប់សិបហិចតាដោយគ្មានមូលហេតុ ហើយពួកគាត់បានត្រឹមតែឈមើលគេដាំបង្គោលយកដីរដ្ឋតែប៉ុណ្នោះ៕
ទំនាស់រុំារ៉ៃរហូតដល់មានសាលដីកាស្ថាពរសាលាឧទ្ធរណ៍ត្រូវបានដោះស្រាយបញ្ចប់
(ខេត្ដព្រះសីហនុ)៖ រសៀលថ្ងៃអង្គា ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តសាលដីកាលេខ ៥៦ ”ដ” ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ របស់សាលាឧទ្ធរណ៍ លើទីតាំងដីស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និង លោក លោកស្រីជាក្រុមគ្រួសាររបស់លោក ឥន្ទ សុពុម ។ យោងតាមរបាយការណ៍របស់មន្រ្តីជំនាញ ទីតាំងដីខាងលើ គឺបានចុះបញ្ជីសារពើភ័ណ្ឌជាទ្រព្យសម្បត្តិ របស់សាខាពន្ធដារក្រុងព្រះសីហនុ (បច្ចុប្បន្នសាខាពន្ធដារខេត្តព្រះសីហនុ) តាំងពីឆ្នាំ១៩៩២ ។ ដែលលោក ឥន្ទ សុពុម ជាមន្រ្តីពន្ធដារសាខាស្រុកស្ទឹងហាវ បានស្នើសុំធ្វើផ្ទះសម្រាប់ស្នាក់នៅជាបណ្តោះអាសន្ន និងបានសន្យាថានៅពេលសាខាពន្ធដារត្រូវការសាងសង់ស្នាក់ការ គាត់នឹងព្រមចាកចេញដោយមិនប្រកែក ។ ជាក់ស្តែងនៅពេលសាខាពន្ធដារត្រូវការសាងសង់ស្នាក់ការសាខាស្រុកស្ទឹងហាវ គឺលោក […]