ព័ត៌មានជាតិ

ប្រតិភូលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ រងផលប៉ះពាល់ទឹកជំនន់

(ខេត្តបន្ទាយមានជ័យ)៖ គិតត្រឹមថ្ងៃទី១១ខែតុលាឆ្នាំ២០២១ នេះ ទាំង ៩ស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់សរុប ៤៨ខ្សែប្រវែង ៤៣៧,០០០ម៉ែត្រ បើធៀបទៅនឹងឆ្នាំ២០២០ ផ្លូវជនបទរងផលប៉ះពាល់ទឹកជំនន់សរុបទូទាំងខេត្តចំនួន ៦៨ ខ្សែប្រវែង ៧៦៤,០០០ម៉ែត្រ នេះបើតាមរបាយការណ៍សង្ខេបរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២១។ នាឱកាស ប្រតិភូរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានលេខាធិការដ្ឋាន ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការអនុប្រធានលេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពីសំណាក់លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងការអញ្ជើញចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ជនបទដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ។ លោក ជា យុទ្ធារុណ បានបញ្ជាក់បន្ថែមថា តាមការចុះពិនិត្យជាក់ស្ដែងពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងចក្រផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងឆ្នាំ២០២១ នេះ បានធ្វើឲ្យខូចខាតរួមមានផ្លូវលិចទឹកប្រវែង ១១៧,៩៤០ម៉ែត្រ ទឹកហូរច្រោះជើងទេ ឬតួផ្លូវប្រវែង ៦៦,១១៦ម៉ែត្រ ហូដាច់តួផ្លូវ មិនអាចធ្វើដំណើរបានចំនួន ១៦ខ្សែប្រវែង […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ធ្វើការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

(ខេត្ដបន្ទាយមានជ័យ)៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាកការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំង ២០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រេាះដោយជំនន់ទឹកភ្លៀង រស់នៅតាមបណ្តោយមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដែលសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតនិងប្រជាការពារភូមិ។ គួរបញ្ជាក់ផងដែលថាខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលរងគ្រោះដោយសារទឹកជំនន់ច្រើនដោយសារមានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់ នឹងទឹកដែលហូរមកពីប្រទេសថៃផងនោះ បណ្តាលអោយមានទឹកជំនន់កើតមានឡើងជាបន្តបន្ទាប់ ។ នាពេលនោះផងដែល លោក វរសេនីយ៍ទោ មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត បានផ្តាំផ្ញើរដល់បងប្អូនដែលរស់នៅតាមមាត់អូរព្រំដែនទាំងអស់អោយយកចិត្តទុកដាក់អោយបានខ្ពស់ព្រោះនេះជារដូវវស្សា ងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀងណាស់ ត្រូវតែប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ និងសត្វធាតុផ្សេង ៕