(ខេត្ដព្រះវិហារ)៖ អង្គភាពទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣, លេខ៩, លេខ១២៨, និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈដំណើរអញ្ជើញចុះសាកសួរសុខទុក្ខ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងពិធីអបអរសាទរបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក៏ដូចជានាយ- ពលទាហាន សូមសំដែង នូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមាជាទីបំផុត ចំពោះដំណើរសួរសុខទុក្ខ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ តែងបានយកចិត្តទុកដាក់ រួមសុខរួមទុក្ខ […]