(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីយោធា២នាក់ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងរំលោភសេចក្តីទុកចិត្ត។ យោងតាមតាមដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររបស់លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាន នៅថ្ងៃនេះ បាន បញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ ដែលត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់ខ្លួន និងត្រូវឃុំខ្លួនដាក់ពន្ធនាគារនេះ រួមមាន៖ ទី១៖ ឈ្មោះ ហៃ ច័ន្នភារិទ្ធ អាយុ៤៥ឆ្នាំ មានមុខរបរជាមន្រ្តីយោធា ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ មានស្រុកកំណើតភូមិទ្រា ឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៤ ផ្លូវលេខ៦៤០ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មន្រ្តីយោធារូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង » ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បទល្មើស៦២៨ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។ ទី២៖ ឈ្មោះ […]
Tag: តុលាការ
នៅទីបំផុត តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន លោកស៊ឹង ប៊ុណ្ណា ដាក់ពន្ធនាគារ ករណីប្រើប្រាស់អាវុធខុសច្បាប់
(ខេត្តសៀមរាប)៖ នៅទីបំផុតក្រោយពីបានសាកសួរចប់ តុលាការខេត្តសៀមរាបបានសម្រេចឃុំខ្លួន លោកស៊ឹង ប៊ុណ្ណា ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២២នេះ ពីបទប្រើប្រាស់អាវុធខុសច្បាប់។ លោក ស៊ឹង ប៊ុណ្ណា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន ក្រោមបញ្ជាផ្ទាល់របស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។ លោក ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ មន្ត្រីបានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួន លោក ស៊ឹង ប៊ុណ្ណា សមត្ថកិច្ចបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លី ១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន០៦គ្រាប់ និងបង់មួយទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន០៧គ្រាប់ និងសំបកគ្រាប់ដែលបាញ់រួចចំនួន០៣គ្រាប់។ បើតាមមន្ត្រីបញ្ចាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា គាត់ពិតជាបានបាញ់ចំនួន០៤គ្រាប់ពិតប្រាកដមែន ដោយមូលហេតុខឹងនឹងប្រពន្ធរបស់គាត់ត្រលប់មកផ្ទះវិញយឺត។ […]
លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Deising& Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់
(ភ្នំពេញ)៖លោក ណៃ វ៉ាន់នាត ថៅកែម៉ៅការសំណង់ ភេទប្រុស មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ ១២c ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតុលាការភ្នំពេញសម្រេចបន្តបើកការស៊ើបសួរក្នុងសំណុំរឿងចេញមូលទានបត្រ័គ្មានសាច់ប្រាក់(សែកស្អុយ)ចំនួន៣៣,៨៣៥$ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ តាមមាត្រា២៣១នៃច្បាប់ស្ដីពីឧបករណ៍អាចជូញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនស៊ើបសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សូមជម្រាបជូនថា៖ កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ លោក ណៃ វ៉ាន់ បានចុះកិច្ចសន្យាម៉ៅការសាងសង់លំនៅដ្ឋានមួយកន្លែងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំហំ៨.៤m×១៤m ក្នុងតម្លៃ៧៥,០០០$ដែលមានរយៈពេល៥ខែកន្លះ។ ប៉ុន្តែលោក ណៃ វ៉ាន់នាត មិនបានអនុកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យាឡើយ ក្រោយពិភាក្សាកាត់កងគ្នារួច លោក ណៃ វ៉ាន់នាត បានធ្វើការបង្វិលប្រាក់ចំនួន៣៣,៨៣៥$ តាមទៅឲ្យដើមបណ្ដឹង(ម្ចាស់ផ្ទះ)វិញតាមរយៈការចេញមូលប្បទានបត្រ័១ស្លឹកឲ្យទៅភាគីដើមបណ្ដឹង។ស្រាប់តែនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដើមបណ្ដឹងបានយកមូលប្បទានប័ត្រ(សែក)ទៅបើកនៅធានាគារប៉ុន្តែត្រូវបានធាគារបញ្ជាក់ថាមូលប្បទានប័ត្រ(សែក)គ្មានសាច់ប្រាក់ឡើយ ។ ប្រភបដើមបណ្ដឹងបញ្ជាក់ទៀត ខ្លនបានហៅទូរសព្ទ័ឲ្យឈ្មោះ ណៃ វ៉ាន់នាត ដើម្បីដោះស្រាយទូទាត់សងប្រាក់ប៉ុន្តែលោក ណៃ វ៉ាន់នាត គេចវេសមិនព្រមចូលខ្លួនដោះស្រាយឡើយ ក្រោយឃើញរោគសញ្ញានៃការឆបោក ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្តឹងទៅស្ថាប័នតុលាការដើម្បីទៀមទារយុត្តិធម៌តែម្ដង។ករណីខាងលើជនរងគ្រោះសង្ឃឹមយ៉ាងមុតមាំថា តុលាការនឹងជួយស្វែងរកយុត្តិធម៌ ដោយអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុតនឹងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាច្បាប់ជាធរមាន។ […]
ចៅក្រម ទិត ដាលីន សម្រេចមិនឃុំខ្លួនស្ត្រីដែលកាប់ប៉ងសម្លាប់ប្ដីនៅខណ្ឌសែនសុខ តាមសំណើររបស់តំណាងអយ្យការ
(ភ្នំពេញ)៖ ទីបំផុត! ស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម ដែលយកកាំបិតប៉័ងតោកាប់ចិញ្ច្រាំប្តីឱ្យរងរបួសធ្ងន់នៅខណ្ឌសែនសុខ ត្រូវបានលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងជាបណ្ដោះអាសន្នហើយកាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។ ការដោះលែងត្រូវបាន សមត្ថកិច្ចបញ្ជាក់ថា ធ្វើឡើងតាមសំណើររបស់តំណាងអយ្យការ បន្ទាប់ពីលោកព្រះរាជអាជ្ញារង ហេង ផេង បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ស្ត្រីត្រូវចោទខាងលើពីបទ ហិង្សាដោយដោយសហព័ទ្ធ ឬអនីតសង្វាសជន ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ០៣ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២២ យោងតាមមាត្រា ២២២នៃក្រមព្រហ្មទណ្ឌរួចបញ្ជូនទៅជូនចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តដោយមិនសុំឱ្យឃុំខ្លួនស្ត្រីដៃដល់ជាបណ្ដោះអាសន្ន។ ពាក់ព័ន្ធសំណុំរឿងនេះ លោកព្រះរាជអាជ្ញារង ហេង ផេង បានប្រាប់អ្នកកាសែតថា ស្ត្រីជាប់ចោទទើបតែវះកាត់ មានម្ដាយចាស់ជរា និងមានកូនតូចផង ហើយអ្នកទាំងពីរនៅមិនទាន់ចប់គ្នានោះទេ។ បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាប្ដី បានបញ្ជាក់ថា ស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម បានធ្វើសកម្មភាពលបកាប់ប៉ុនប៉ងសម្លាប់ជនរងគ្រោះចោលកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ […]
ចៅក្រម ទិត្យ សុធីបូរ៉ាឆាត សម្រេចប្ដូរបទចោទប្រកាន់ចោរប្លន់៣នាក់ ពីធ្ងន់មកស្រាល ដើម្បីឆាប់បានចេញពីគុក
(ភ្នំពេញ)៖ លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះបានសម្រេចកែប្រែបទចោទប្រកាន់លើក្រុមចោរប្លន់ចំនួន ៣នាក់ពីធ្ងន់មកស្រាលដើម្បីឆាប់បានចេញពីគុក។ លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត បានប្តូរបទចោទប្រកាន់លើក្រុមលោកចោរទី១ឈ្មោះ ហេង សុខលី ហៅតឿ, ទី២ឈ្មោះ យ៉េង ឌីណា និងទី៣ឈ្មោះ សុខ ដា ពីបទ លួចមានស្ថានទម្ងន់ យោងមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ជាបទល្មើសឧក្រិដ្ឋត្រូវជាប់គុកពី៣ឆ្នាំ ទៅ១០ឆ្នាំ ទៅជាបទលួចធម្មតា តាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ ជាបទល្មើសមជ្ឈិមដោយអនុវត្តទោសត្រឹមតែ ១៨ខែតែប៉ុណ្ណោះ។ ការសម្រេចប្រកដដោយឆន្ទានោះសិទ្ធិរបស់លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត ត្រូវបានមហាជនចូលរួមអបអរសាទរជាខ្លាំងដោយសារលោកចៅក្រមមានព្រហ្មវិហារធម៌ចំពោះក្រុមលោកចោរ ដើម្បីផ្ដល់ឱកាសដល់ក្រមលោកចោរឆាប់បានវិលទៅរស់នៅក្នុងសហគមន៍ ឬអាចនឹងប្រកបមុខរបររបស់ពួកគាត់យ៉ាងរលូន និងឆាប់រហ័សវិញ។ សូមជម្រាបជូនថា សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនក្រុមលោកចោរដែលមានសំណាងទាំង ៣នាក់ខាងលើ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ១៩៧០ […]
បែកធ្លាយ! ឧកញ៉ាម្នាក់កំពុងរត់ការឲ្យតុលាការខេត្តកំពង់ស្ពឺដោះលែងឈ្មោះ អឿន ធួន ដែលល្បីខាងឆបោករឿងដីធ្លី
(កំពង់ស្ពឺ)៖ ប្រភពច្បាស់ការពីតុលាការខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មានឧកញ៉ាធំម្នាក់កំពុងអន្តរាគមន៍ ឲ្យចៅក្រមស៊ើបសួរដោះលែងជនត្រូវចោទឈ្មោះ អឿន ធួន នៅរសៀលថ្ងៃនេះ ជាបន្ទាន់។ ប្រភពដដែលបញ្ជាក់ថា ឧកញ៉ារូបនោះថែមទាំងប្រើឈ្មោះថ្នាក់ដឹកនាំទៅអន្តរាគមន៍នៅស្ថាប័នតុលាការខេត្តកំពង់ស្ពឺ ដើម្បីឲ្យដោះ ជនឆបោកឈ្មោះ អឿន ធួន ថែមទៀតផង។ ការលួកដៃក្នុងនីតិវិធីរបស់តុលាការ ពីសំណាក់ឧកញ៉ាធំនោះ បានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនឆបោកឈ្មោះ អឿន ធួន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោកចៅក្រម នួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមបទចោទ គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ក្នុងការទិញលក់ដីទំហំ ២៧ហិកតា ប្រព្រឹត្តនៅភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២១ យោងតាមមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ។ ការចាប់ខ្លួនជនត្រូវចោទឈ្មោះ អឿន ធួន បានធ្វើឡើងបន្ទាប់ពីជនត្រូវចោទ មិនព្រមចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរតាមនីតិវិធី និងព្យាយាមគេចខ្លួនពីសំណាញ់ច្បាប់។ ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់កំពុងរងចាំមើលថា តើតុលាការខេត្តកំពង់ស្ពឺ ហ៊ានចេញដីកាឃុំខ្លួនជនល្មើសឈ្មោះ អឿន ធួន ដែរឬទេ? ឬក៏ត្រូវដោះលែងជនល្មើសរូបនេះតាមការបញ្ជារបស់លោកឧកញ៉ាធំ […]
គ្រឿងញៀនជាងកន្លះគីឡូ! តុលាការដាក់គុកជនល្មើសជាម្ចាស់ថ្នាំត្រឹម ២ឆ្នាំ ចំណែកអ្នកពាក់ព័ន្ធពីដាក់ ៣ ទៅ៥ឆ្នាំ
(ភ្នំពេញ)៖ ទំនងជាសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន ពុំសាទរឡើយ ទើបសំណុំរឿងដ៏ក្តៅគគុកមួយនេះត្រូវបានគេលួចបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យជួយផ្សព្វផ្សាយ បញ្ជូនសារជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជ្រាប។ តើសំណុំរឿងនេះអាចនឹងមានភាពមិនប្រក្រតីដែរឬទេ? នេះជាសំនួរដែលអ្នកសារព័ត៌មានទទួលបានពីមន្ត្រីជំនាញខាងបង្ក្រាបគ្រឿងញៀន។ តើមានរឿងអ្វីទៅដែលធ្វើឱ្យសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការរាជធានីភ្នំពេញ មិនអស់ចិត្ត និងនាំគ្នាងឿងឆ្ងល់? នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោកស្រី សាយ ស្រីលក្ខណ៍ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោកព្រះរាជអាជ្ញារង ហេង ផេង ជាតំណាងអយ្យការ បានបើកសវនាការកាត់ទោសជនជាប់ចោទចំនួន ៤នាក់ ពាក់ព័ន្ធសំណុំរឿង ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ចំនួនជាងកន្លះគីឡូក្រាម។ អ្វីដែលសមត្ថកិច្ច ខកចិត្តគឺនៅថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២១ នៅពេលប្រាសសាលក្រម តុលាការបានផ្តន្ទាទោសម្ចាស់គ្រឿងញៀនជាងកន្លះគីឡូក្រាមដាក់គុកត្រឹមតែ ២ឆ្នាំ ចំណែកអ្នករត់តាក់ស៊ីដែលទទួលបញ្ញើយកកម្រៃបែរជាត្រូវជាប់គុក ៣ឆ្នាំ ហើយដែលគេប្រើឱ្យទៅទទួលគ្រឿងញៀនពីតាក់ស៊ី និងអ្នកចែកចាយបន្តម្នាក់ទៀតត្រូវជាប់គុក ៥ឆ្នាំ។ ជនជាប់ចោទក្នុងសំណុំរឿងធំ ដែលសមត្ថកិច្ច បើកប្រតិបត្តិការបង្ក្រាបផ្អើល ៣រាជធានីខេត្ត (រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តតាកែវ) មួយនេះមានជនជាប់ចោទចំនួន ៥នាក់ ប៉ុន្តែមានម្នាក់រត់គេចខ្លួនបាត់។ […]
ចៅក្រម អ៊ុក រ៉េតគន្ធា ដោះលែងឈ្មោះ គង់ ប៊ុនណាត ឲ្យមានសេរីភាពវិញ ក្រោយធ្លាយរឿងមានអ្នកធំអន្តរាគមន៍
(ភ្នំពេញ)៖ ក្រោយពីធ្លាយរឿងមានអ្នកធំអន្តរាគមន៍ឲ្យដោះលែង ឥឡូវនេះជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត ដែលពូកែខាងឆបោកលុយអ្នកចូលហ៊ុនរកស៊ីជាមួយគ្នា ត្រូវបានតុលាការដោះលែងវិញហើយ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។ ការដោះលែង ត្រូវសមត្ថកិច្ចបង្ហើបថា ក្រោយពីមានមន្ត្រីជាន់ខ្ពស់នៃសាលាដំបូងរាជធានីភ្នំពេញ អន្តរាគមន៍ ជួយជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត។ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត បន្ទាប់ពីកម្លាំងនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ គង់ ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់ រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ច បន្ថែមថា ការឃាត់ និងបញ្ជូនខ្លួន ជនត្រូវចោទទៅកាន់តុលាការ ធ្វើឡើងតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ពីបទ […]
បែកធ្លាយ! មានអ្នករត់ការឲ្យតុលាការខេត្តកណ្ដាលដោះលែងឈ្មោះ មឿន សាម៉ុន ឲ្យនៅក្រៅឃុំ
(កណ្ដាល)៖ ប្រភពច្បាស់ការពីសាលាដំបូងខេត្តកណ្ដាល បានបង្ហើបថា មានអ្នកមានអំណាចម្នាក់កំពុងរត់ការឲ្យតុលាការដោះលែងជនជាប់ចោទឈ្មោះ មឿន សាម៉ុន ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ សូមជម្រាបថា ជនជាប់ចោទឈ្មោះ មឿន សាម៉ុន ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចចេញដីកាបង្គាប់ឲ្យឃុំលេខ៣០១៥ ដកឃខ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រោមបទពីបទរំលោភលើទំនុកចិត្ត យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។ ប្រភពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ មឿន សាម៉ុន បានទិញរថយន្តចំនួន ៤គ្រឿងពីក្រុមហ៊ុនមួយ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ មានតម្លៃសរុបជិត ៣០ម៉ឺនដុល្លារដោយមានកាតព្វកិច្ចបង់ប្រាក់ជូនក្រុមហ៊ុនជាដំណាក់កាល ឲ្យបានគ្រប់ចំនួនអស់ទើប ក្រុមហ៊ុន កាត់ឈ្មោះផ្ទេរកម្មសិទ្ធិលើប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ជូន ឈ្មោះ មឿន សាម៉ុន នោះទើបឈ្មោះ មឿន សាម៉ុន មានសិទ្ធិចាត់ចែងលើរថយន្តទាំងនេះបាន។ ប៉ុន្តែឈ្មោះ មឿន សាម៉ុន បង់ប្រាក់ថ្លៃរថយន្តបាន ២ខែ […]