ព័ត៌មានសន្តិសុខសង្គម

គម្រោងដាក់ដេញថ្លៃក្នុងតម្លៃទាប តើការសាងសង់កែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានគុណភាព ត្រឹមត្រូវតាមស្តង់ដា តាមបច្ចេកទេសដែរឬទេ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ?

ខេត្តស្វាយរៀង៖ គម្រោងដាក់ដេញថ្លៃកែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានប្រវែង២៧២ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោងនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ឃើញមានក្រុមហ៊ុនចំនួន ៩ ក្រុមហ៊ុន បានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ គឺមានចម្រូងចម្រាស់ ដែលអ្នកដាក់ដេញថ្លៃគេហៅថា «បែកគម្រោង» ដេញបញ្ចុះតម្លៃទាប ដោយគម្រោងប៉ាន់ស្មាន៖១៥៧,៩២៤,២០០រៀល ហើយតម្លៃដែលដេញថ្លៃបានក្នុងតម្លៃទាបជាងគេអាចទទួលយកបានគឺ ៖ ៥៥,៥០០,០០០.រៀល របស់ក្រុមហ៑ុន សូ ចាន់រ៉ា ជាអ្នកទទួលការសាងសង់ ។ អ្នកជំនាញបច្ចេកទេសលើកឡើងថា គ្មានទំនុកចិត្ត លើគុណភាព សូមឲ្យម្ចាស់គម្រោង សង្កាត់ ចុះត្រួតពិនិត្យ គុណភាពសំណង់ឲ្យបានម៉ត់ចត់ នៅពេលក្រុមហ៊ុនទទួលការ ចាប់ដំណើរការសាងសង់ ដើម្បីធានា ការសាងសង់ឲ្យមានគុណភាព ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស និងកិច្ចសន្យានៃគម្រោង។ ការដាក់ដេញថ្លៃនេះធ្វើឡើងនៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងសាលាសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ បើតាមអ្នកចូលដេញថ្លៃម្នាក់បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ៖ ការដេញថ្លៃបែបប្រកាប់ប្រចាក់គ្នានេះ កើតឡើងដោយសារ មានក្រុមហ៊ុនតាមទាមទាថ្លៃទឹកតែច្រើនហើយថ្លៃ ។ ប្រភពបានបញ្ជាក់ទៀតថា ក្នុងនោះក៏មានអ្នកមកដើរសម្របសម្រួល […]