ព័ត៌មានជាតិ

ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៏ឃុំត្រូវបានធ្វើឡើងនៅសាលាឃុំស្វាយចេក ស្រុករំដួល

ខេត្ដស្វាយរៀង៖  ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៏ឃុំត្រូវបានធ្វើឡើងនៅសាលាឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង នៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល ។ ពិធីនេះមានការអញ្ជើញចូលរួមពី៖មន្ត្រីបច្ចេកទេសខេត្តស្វាយរៀង ប្រចាំស្រុករំដួល,មន្ត្រីលទ្ធកម្មគាំទ្រឃុំ លោកមេឃុំទាំងបីឃុំ ,ស្មៀនឃុំទាំងបីឃុំ និងក្រុមការងារដាក់សំណើរក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំជាច្រើននាក់ផងដែរ។ ការបើកសំណើរដាក់ឲ្យដេញថ្លៃមានចំនួន៣គម្រោង ១៖ឃុំស្វាយចេក ជួសជុលផ្លូវដីក្រាលថ្មបំបែកប្រវែង២.៦៣គ.ម ទទឹងផ្លូវដី៥ ម៉ែត្រ កម្រាស់ថ្មបំបែក០.១៥ម៉ែត្រ ដាក់លូ៧កន្លែង មានមុខកាត់០.៦០ម៉ែត្រប្រវែង៦ម៉ែត្រនិងដាក់ស្លាកសញ្ញាគម្រោង មានតម្លៃប៉ាន់ស្មាន ២១៤,០២១,០០០រៀល ដោយមានក្រុមហ៑ុនចំនួន៧ដែលបានចូលរួមដាក់សំណើរដេញថ្លៃក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានដែលមានតម្លៃទាបជាងគេដែលអាចទទួលយកបានគឺក្រុមហ៊ុនមានឈ្មោះសូរ សាវឿន តម្លៃ៥៥,២៣០,៧០០រៀល ។ ២. ឃុំធ្មា ជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង២.៥៣គ.ម ទទឹងផ្លូវដី៥ ម៉ែត្រ  ទទឹងក្រាលថ្មបំបែក៤ម៉ែត្រ កម្រាស់ថ្មបំបែក០.១៥ម៉ែត្រ ដាក់លូកាត់ផ្លូវចំនួន៥កន្លែងមានមុខកាត់០.៦០ម៉ែត្រប្រវែង៦ម៉ែត្រនិងដាក់ស្លាកសញ្ញាគម្រោង មានតម្លៃប៉ាន់ស្មាន ២១៨,៧១៥,០០០រៀល ដោយមានក្រុមហ៑ុនចំនួន៥ដែលបានចូលរួមដាក់សំណើរដេញថ្លៃក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានដែលមានតម្លៃទាបជាងគេដែលអាចទទួលយកបានគឺក្រុមហ៊ុនមានឈ្មោះសូ ចាន់រ៉ា  តម្លៃ ៦១,២២៥,៤០០រៀល ។ ៣.ឃុំជ្រុងពពេល  ជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង១.២៣គ.ម ទទឹងផ្លូវដី៥ ម៉ែត្រ  ទទឹងក្រាលថ្មបំបែក៤ម៉ែត្រ កម្រាស់ថ្មបំបែក០.១៥ម៉ែត្រ ដាក់លូកាត់ផ្លូវចំនួន២កន្លែងមានមុខកាត់ ១ម៉ែត្រប្រវែង៦ម៉ែត្រ […]

ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលសង្កាត់គយត្របែក៖ អ្នកទទួលការគម្រោងកែលម្អផ្លូវដីក្រាលបេតុងអាមេ អនុវត្ត បានត្រឹមត្រូវតាមល័ក្ខខណ្ឌ នៃកិច្ចសន្យា និងលក្ខណៈបច្ចេកទេស !

ខេត្ដស្វាយរៀង៖ក្រោយពីអង្គភាពសារព័ត៌មានយើងចុះផ្សាយពាក់ព័ន្ធនិងការដេញថ្លៃគម្រោងកែលម្អផ្លូវដីក្រាលបេតុងអាមេ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង មានចំណងជើងថា(គម្រោងដាក់ដេញថ្លៃក្នុងតម្លៃទាប តើការសាងសង់កែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានគុណភាព ត្រឹមត្រូវតាមស្តង់ដា តាមបច្ចេកទេសដែរឬទេ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ? កាលពីថ្ងៃទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ រដ្ឋបាលសង្កាត់គយត្របែកបំភ្លឺថា៖ រដ្ឋបាលសង្កាត់គយត្របែក មានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា រដ្ឋបាលសង្កាត់ បានរៀបចំដេញថ្លៃគម្រោងកែលម្អផ្លូវដីក្រាលបេតុងអាមេប្រវែង ២៧២ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ប្រើប្រាស់មូលនិធិសង្កាត់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣. បានរៀបចំតាមនីតិវិធី ដំណើរការទៅដោយរលូនពុំមានបញ្ហាអ្វីឡើយ និងបានប្រកាសក្រុមហ៊ុនដែលដេញថ្លៃជោគជ័យជាអ្នកទទួលការ ជាសាធារណៈ។ អ្នកដេញថ្លៃឈ្នះនឹងត្រូវចុះកិច្ចសន្យាជាមួយសង្កាត់ ដែលត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាម គំនូសប្លង់ សេចក្តីលម្អិតបច្ចេកទេស និងល័ក្ខខណ្ឌ នៃកិច្ចសន្យា ហើយក្នុងការអនុវត្តការសាងសង់កន្លងមក និង នៅពេលខាងមុខនេះ សង្កាត់មានគណៈកម្មការលទ្ធកម្ម គណៈកម្មការគ្រប់គ្រងគម្រោង តំណាងម្ចាស់គម្រោង ចុះពិនិត្យផ្ទាល់ជាប្រចាំនៅការដ្ឋាន និងមានមន្ត្រីជំនួយបច្ចេកទេស តែងតែពិនិត្យ ណែនាំអ្នកទទួលការ ឱ្យអនុវត្ត បានត្រឹមត្រូវតាមល័ក្ខខណ្ឌ នៃកិច្ចសន្យា និងលក្ខណៈបច្ចេកទេស។ ដូចច្នេះ […]