(ភ្នំពេញ)៖យោងតាមដីកាសម្រេចលេខៈ៣៩៨(ឋ)ដ.រចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវគំរោងលំនៅដ្ឋានមាស((Gold Villa)ចំនួន០៤ទីតាំងស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានម្ចាស់គំរោងឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ភេទស្រី (កូនបង្កើត) ដែលមានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីកុំឲ្យមានការលក់ ផ្ទេរកម្មសិទ្ធិ ឲ្យទៅជនទី០៣ ឬធ្វើការកែឆ្នៃ ដែលនាំឲ្យបាត់បង់ស្ថានភាពក្នុងគោលបំណងការពារប្រយោជន៍ស្របច្បាប់និងជៀសវាងកាតខាតបង់ប្រយោជន៍របស់ម្ចាស់បំណុល ហើយត្រូវរងចាំសេចក្ដីសម្រេចរបស់តុលាការសិន។ សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ភេទស្រី ត្រូវជាកូនបង្កើត ជាម្ចាស់គំរោង បានចុះកិច្ចសន្យាម៉ៅការសាងសង់ផ្ទះល្វែងចំនួន០៣ល្វែងជាមួយម្ចាស់បំណុល មានទីតាំងស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ លុះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះ សេង ណារី ភេទស្រី […]
Tag: ដីការតុលាការ
នោះ!ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កោះហៅ កូនស្រីលោកឧកញ៉ា លី ប៉ោយូ ឈ្មោះ ស៊ូ ស៊ី ទៅសាកសួរករណីបណ្តឹងរបស់ឈ្មោះ កុយ សុវណ្ណី
ខេត្ដស្វាយរៀង៖ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានចេញដីកាលេខ១០៩ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កោះអញ្ជើញឈ្មោះ ស៊ូ ស៊ី កូនស្រីលោកឧកញ៉ា លី ប៉ោយូ ដែលគេស្គាល់ថា ជាម្ចាស់ចំណតរថយន្តតាក់ស៊ី និងជាម្ចាស់កាស៊ីណូពិភពថ្មីនៅក្រុងបាវិត មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅកាន់អយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿង ឈ្មោះ កុយ សុវណ្ណី បានប្តឹងចោទថា បានប្រព្រឹត្តអំពើលួច និងប្រើអំណាចកៀបសង្កត់។ តាមពាក្យបណ្តឹងចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ របស់ឈ្មោះ កុយ សុវណ្ណី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គឺបានចូលដល់សាលាដំបូងខេត្តនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ និងមានចុះលេខចូល ១២៨៣ ដែលខ្លឹមសារនៃពាក្យបណ្តឹងបានប្តឹងពីឈ្មោះ ស៊ូ ស៊ី […]
អាវុធហត្ថខេត្ដបាត់ដំបង ចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
(ខេត្ដបាត់ដំបង)៖នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៣ ត.ព្រ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ របស់លោក អ៉ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ គឹម សេងលី ហៅ កុយ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ ទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិវត្ដគរ សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ បច្ចុប្បន្ន ជនត្រូវចោទ កំពុងអនុវត្តន៍បន្តតាមនីតិវិធី៕
ជុងមិនអាចភ្លេចកុក មុខសញ្ញាប្លន់ម្នាក់ ត្រូវតុលាការចេញដីកា បង្គាប់អោយចាប់ខ្លួន
(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ហើយបានព្យាយាមគេចខ្លួន អស់រយ:ពេល ១៤ ឆ្នាំ ត្រូវបានតុលាការចេញដីកា បង្គាប់អោយចាប់ខ្លួនយកមកផ្តន្ទាទោស ខណ:ដែលមុខសញ្ញារូបនេះ បានបង្ហាញខ្លួននៅលើទឹកដីនៃស្រុកកំណើត។ ការអនុវត្តដីកា ចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេវេលាម៉ោង៣ និង៤០នាទី រសៀល នៅចំណុចក្រុមទី៣ ភូមិរុន ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផងដែរ។ ក្នុងខណៈពេលដែលមុខសញ្ញាបានបង្ហាញខ្លួន គឺលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ អនុវត្តដីកាឱ្យចាប់ខ្លួនលេខ៤១៤ច ប.ខ ចុះថ្ងៃទី០៤ ឧសភាឆ្នាំ ២០០៧របស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់អោយចាប់ខ្លួនឈ្មោះ ពៅ កុសល់ ភេទប្រុស បច្ចប្បន្នអាយុ៤៣ឆ្នាំ ទីលំនៅមុនចាប់ខ្លួន ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទប្លន់ […]
បញ្ជូនខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ទៅឲ្យតុលាការដាក់គុក ខណៈកំពុងមានអ្នកអន្តរាគមន៍ឲ្យលែង
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ បានបញ្ជូនខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការចាត់ការតាមច្បាប់។ ប្រភពពីសមត្ថកិច្ច បានបង្ហើបថា ខណៈតុលាការកំពុងសាកសួរលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ក៏មានការអន្តរាគមន៍ ពីមន្ត្រីធំម្នាក់ពាក់ផ្កាយរហូតទៅ៤ បញ្ជាឲ្យតុលាការដោះលែងជននេះឲ្យមានសេរីភាពពីសំណាញ់ច្បាប់វិញ។ ជុំវិញករណីនេះ ប្រភពពីជនរងគ្រោះ បានទទូចស្នើសុំឲ្យតុលាការអនុវត្តទៅតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ម្ចាស់លុយដែលបានខាតបង់អស់ជាច្រើន។ ម្យ៉ាងទៀត បើលោកផ្កាយ៤ (សូមលាក់ឈ្មោះសិន) ចង់ឲ្យតុលាការជនលោក កែវ មុនីរតន៍ សូមលោកផ្កាយ៤យកលុយមកសងជនរងគ្រោះជនួសឈ្មោះ កែវ មុនីរតន៍ ទៅ កុំប្រើអំណាចឥទ្ធិពលលើស្ថាប័នតុលាការ ព្រោះវាជារឿងមិនត្រឹមត្រូវនោះទេ និងធ្វើឲ្យពលរដ្ឋរងគ្រោះព្រោះជនឈ្មោះ កែវ មុនីរតន៍ កាន់តែច្រើន ឬមួយលោកផ្កាយ៤ មានផលប្រយោជន៍អ្វីពីជនឈ្មោះ កែវ មុនីរតន៍ ទើបហ៊ានយកអំណាចបុណ្យស័ក្តិទៅកាងជនល្មើសបែបនេះ? សូមជម្រាបជូនថា លោក […]
នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន
(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគករបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៦០ (ច១) ដ.ច.ន ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ចេញដោយលោក យ៉ាន សុភាព ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទៈ ឆបោក ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៧។ លោកនាយការិយាល័យបន្តថាឱ្យដឹងថាប្រតិបត្តិការឃាត់ខ្លួនបានធ្វើកាលពីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩នឹង៣០នាទី នៅចំណុចមុខហាងកាហ្វេស្តារបាក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក អេង សោភា បានបន្តថាជនសង្ស័យឈ្មោះ អួង សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១B ផ្លូវ៣១BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារៈចាប់យក (គ្មាន)។ […]
ចាប់ខ្លួន លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី តាមដីការឿងចេញសែកស្អុយ
(ភ្នំពេញ)៖ ទីបំផុត! លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ដែលតែងតែជាប់ខ្នោះញឹកញាប់នោះ ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការរាជធានីភ្នំពេញ ចាប់ដាក់ខ្នោះជាលើកទី៣ ពាក់ព័ន្ធករណីចេញសែកស្អុយ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ជនត្រូវចោទឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យបើការស៊ើបសួរ និងសម្រេចចោទប្រកាន់បញ្ជូនរឿងឲ្យស៊ើបសួរ តាមដីកាលេខ១២៥៥ អ.យ.ឋ ចុះថ្ងៃទី១៣ […]