(ខេត្តកណ្តាល)៖ ល្បីយូរហើយ! ករណីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរ និងស្តុបផ្លូវ៦០ម៉ែត្រ ស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ក្នុងខណ្ឌដង្កោ ជាប់ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនមានវិធានការនិងអនុវត្តច្បាប់ជាមួយក្រុមរថយន្តដឹកខ្សាច់និងទំនិញជាច្រើនគ្រឿងដែលបើកឆ្លងកាត់តែមិនចូលថ្លឹងឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសនិងលក្ខខណ្ឌ រួមជាមួយច្បាប់ស្ដីពីផ្លូវគោក និងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក។ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អផ្ដល់ព័ត៌មានមកកាន់អង្គភាពព័ត៌មានយើង ថាមានភាពមិនប្រក្រតីនិងសង្ស័យមានការឃុបឃិតគ្នារវាងមេស្ថានីយ៍ជអញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រនិងមន្ត្រីប្រចាំការជាមួយក្រុមរថយន្តដឹកខ្សាច់និងទំនិញតាមផ្លូវថា មានរថយន្តដឹកខ្សាច់និងទំនិញជាច្រើនគ្រឿងដែលដឹកជញ្ជូនខ្សាច់រៀងរាល់យប់ ពេលឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមិនចូលថ្លឹងឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេគឺទៅហួស មកហួស ហើយចាំបង់ក្បាលឡានឲ្យមេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រនិងមន្ត្រីប្រចាំការគឺជាការស្រេចតែម្ដង បើទោះបីជាដឹកមួយយប់ៗប៉ុន្មានសិបគ្រឿងក៏ដោយ ពីព្រោះគេយកលេសថា ដឹកទៅចាក់បំពេញនៅព្រលានយន្តហោះថ្មីលើផ្ទៃដី២៦០០ហិកតា ប៉ុន្តែតាមការពិតកន្ទេលធំបន្លំដេកទេ ព្រោះមានរថយន្តយីឌុបដឹកខ្សាច់ជាច្រើនគ្រឿង បានដឹកទៅចាក់បំពេញដីឯកជននៅក្នុងដែនអាណាចក្រខណ្ឌដង្កោនិងខណ្ឌមានជ័យ។ ជាមួយគ្នានោះ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បណ្ដាញព័ត៌មានបានចុះទៅដល់ស្ថានីយ៍ជញ្ជីងថ្លឹងខាងលើ និងបានឃើញផ្ទាល់ចក្ខុថា ពិតជាមានរថយន្តប្រភេទយីឌុបដឹកខ្សាច់ជាច្រើនគ្រឿង ដឹកមិនគ្របឲ្យបានត្រឹមត្រូវ ដឹកទាំងទឹកហូរលាយឡំជាមួយខ្សាច់ហូរជ្រុះពាសពេញផ្លូវចាប់ពីដេប៉ូរហូតដល់គោលដៅចាក់ខ្សាច់ ជាងពិសេសដឹកឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រហើយមិនព្រមចូលថ្លឹងនោះទេ។ តើស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រដាក់មកដើម្បីថ្លឹងអ្វី ថ្លឹងរថយន្ត ឬសម្រាប់តែឲ្យថ្លឹងលុយ? តើមេស្ថានីយ៍ជអញ្ជីងថ្លឹងរថយន្តខាងលើនិងមន្ត្រីប្រចាំការបាត់ស្រមោលទៅណាអស់ហើយ ហេតុអ្វីគេមិនឃើញនៅប្រចាំការ ឬមួយដល់ម៉ោង ចែវគល់ អីស្រោប សាកសំលេងតាមបារខារ៉ាអូខេអស់ហើយឬមួយគិតថា មិនបាច់នៅក៏បាន ព្រោះរថយន្តដឹកទំនិញ ខ្សាច់ ថ្ម ដី ទាំងអស់នោះដឹងតួនាទី ដឹងខ្លួនអស់ហើយថា ត្រូវបង់លុយក្បាលឡានយ៉ាងដូចម្ដេចនោះ? គួររំលឹកជូនថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល […]