(កំពង់ស្ពឺ)៖ កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបាន ការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥនទានKEP ។ តាមបណ្តឹងពីតំណាងក្រុម ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល ។ ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ទៅព្យាបាលឪពុកមានជម្ងឺនៅមន្ទីពេទ្យពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តនីវិធី ៕
Tag: ឆបោក
កុំចេះតែហ៑ាន! លួចបើកគណនីយ៍តេឡេក្រាមក្លែងក្លាយបន្លំធ្វើជាលោកអធិការស្រុកលើកដែកយកលុយជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធលួចបើកគណនីយ៍តេឡេក្រាមក្លែងក្លាយបន្លំធ្វើជាលោកអធិការស្រុកលើកដែកដើម្បីយកលុយពីជនរងគ្រោះ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២និង០០នាទី នៅ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ដោយមានជនរងគ្រោះចំនួន ០២នាក់៖ ១.ឈ្មោះ តែ អៃគាង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ៧E0 ផ្លូវ១០៥ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ២.ឈ្មោះ អាំ ធូ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យឈ្មោះ អ៊ុំ សុខនិមល ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិដកពោធិ៍ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដម។ តាមសមត្ថកិច្ចឱ្យដឹងថាក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ជនសង្ស័យ បានបង្កើតគណនីយ៍តេឡេក្រាមដោយក្លែង […]
សម្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ម ស៊ីថា នាយកក្រុមហ៊ុន គោកមនវីឡាហ្គោ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ ចេញសែកគ្មានទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានចាប់ឃាត់ខ្លួន ឈ្មោះ ប៉ម ស៊ីថា តួនាទីជា ប្រធានក្រុមហ៊ុន គោកមនវីឡាហ្គោ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៤ ផ្លូវ៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ភ្នំពេញ។ ការឃាត់ខ្លួននេះ ធ្វើតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន លេខ៤៦៤ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ របស់ លោក ហន សុខេមរិន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។ តាមដីកាដដែលបានសម្រេចបង្គាប់ឱ្យភ្នាក់ងារនគរបាលយុត្តិធម៌ ចាប់ខ្លួនឈ្មោះ ប៉ម ស៊ីថា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ២១៥ ង១ ចុះថ្ងៃទី២៧ខែមករា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ និងបង្គាប់ឱ្យនាំជននេះ ទៅឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ នៃក្រសួងមហាផ្ទៃ។ ដើមហេតុនៃរឿងនេះ គឺ ឈ្មោះ ប៉ម ស៊ីថា បានយកទំនិញ/ផលិតផលពីដើមបណ្តឹងទៅលក់បន្ត ហើយបានចេញសែកចំនួន៥ដង សរុបទឹកប្រាក់ជិត […]
ប៉ូលិស ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ឆបោក បញ្ជូន ទៅកាន់តុលាការ
(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសម្នាក់ ពីបទ «ឆបោក» បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ការឃាត់ខ្លួនបុរសម្នាក់ខាងលើនេះ បានធ្វើឡើងតាមដីការបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីសាកធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ឈ្មោះ ប៉ូ សំណាង។ បើតាមដីការរបស់ព្រះរាជអាជ្ញា បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ តាំង គឹមឡុង អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩អា ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ូ សំណាង។ ជនរងគ្រោះបានឱ្យដឹងថា គាត់បានដឹងថា ជនសង្ស័យឈ្មោះ តាំង គឹមឡុង នេះមានឈ្មោះមិនល្អនៅក្នុងមុខរបររកស៉ីលើវិស័យទូរស័ព្ទ ប៉ុន្តែ ដោយមានការអាណិតអាសូរដល់ជនសង្ស័យខ្លួនក៏បានសម្រេចចិត្តឱ្យជនសង្ស័យទិញទូរស័ព្ទជំពាក់ គឺប្រគល់ប្រាក់លើវិកយបត្រចាស់ និងជំពាក់លើវិយកបត្រថ្មី។ ប៉ុន្តែ ជនសង្ស័យរូបនេះ មិនបានធ្វើអ្វីទៅតាមការសន្យានោះទេ […]
លោក ជុំ លីវណ្ណារិទ្ធ ត្រូវបាន លោក លាវ ស្រេង ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តកណ្តាលចេញដីកាបញ្ជាឲ្យចូលខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណី«ឆបោក»
(កណ្តាល)៖ អតីតថៅកែហាងផឹកស៊ី សៀងហៃ និងបច្ចុប្បន្នជាម្ចាស់យានដ្ឋានជួសជុល សៀងហៃ អូតូ សឺវ៉ីស Shanghai Auto Service នៅក្រុងតាខ្មៅ លោក ជុំ លីវណ្ណារិទ្ធ ត្រូវបាន លោក លាវ ស្រេង ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តកណ្តាលចេញដីកាបញ្ជាឲ្យចូលខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណី«ឆបោក»។ នេះបើយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងខេត្តកណ្តាលដែលភ្នាក់ងារអង្គភាពយើងទើបទទួលបាននៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។ នៅក្នុងដីកាបញ្ជាឱ្យចូលខ្លួនបានឲ្យដឹងថា យើង លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានឃើញមាត្រា ៣៧ ៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, បានឃើញសំណើចសុំដីកាបញ្ជាឱ្យចូលខ្លួនលេខសូន្យអាមួយសណចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជាឲ្យឈ្មោះ ជុំ លីវណ្ណារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចូលបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៩៣ ខែមិថុនា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរពាក់ព័ន្ធករណី «ឆបោក»។ គួរជម្រាបថាដីកាបញ្ជាឱ្យចូលខ្លួននេះ ត្រូវបានចុះហត្ថលេខាដោយលោក […]
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេច ឃុំខ្លួន លោក ឌួង ងៀប បណ្ដោះអាសន្ន នៅពន្ធនាគារ
(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសម្រេចឃុំខ្លួន លោក ឌួង ងៀប បណ្ដោះអាសន្ន នៅពន្ធនាគារ ក្រោយសមត្ថកិច្ច បានឃាត់ខ្លួន លោកបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបានបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់ដដែលនេះ ។ ការឃាត់ខ្លួន លោក ឌួង ងៀប គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើស « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ដែលមានទឹកប្រាក់ប្រមាណ ១០លាន ដុល្លារ សហរដ្ឋអាមេរិក៕
អុញនោះ!ប្តឹង លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អគ្គនាយករងពន្ធនាគារ ពីបទ ឆបោកប្រាក់ជាង៧ម៉ឺនដុល្លារ តាមរូបភាពរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិតែមិនបានសម្រេច
(ភ្នំពេញ)៖លោក លៀង សៀវគួង អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បានដាក់ពាក្យបណ្ដឹងចូលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃក្នុងកម្មវត្ថុប្ដឹង «លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អាយុ៥១ឆ្នាំ មានតួនាទីជាអគ្គនាយករងពន្ធនាគារ» ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពីបទឆបោកប្រាក់ចំនួន៧១.០០០ដុល្លារអាមេរិក តាមរូបភាពរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល ។ បើយោងតាមពាក្យបណ្ដឹង បានរៀបរាប់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អគ្គនាយករងពន្ធនាគារ បានអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ហើយជនរងគ្រោះក៏បានទំនាក់ទំនងជាមួយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ថា […]
លោកជា ផា មេការរបស់ក្រុមហ៑ុន HMM International Co.,Ltd មិនទួទាត់លុយឲ្យក្រុមគ្រឿងចក្រជាង១មុឺនដុល្លាដោយអូសបន្លាយពេលជាយូរខែមកហើយ
(ខេត្ដព្រៃវែង)៖ក្រុមគ្រឿងចក្រថា៖លោកជា ផា ជាមេការរបស់ក្រុមហ៑ុន HMM International Co.,Ltd មិនទួទាត់លុយឲ្យក្រុមគ្រឿងចក្ររបស់គាត់ជាង១មុឺនដុល្លាបន្ទាប់ពីមេការរូបនេះបានជួលពួកគាត់យកគ្រឿងចក្រចុះឈួសឆាយដីចំការមួយកន្លែង ដែលស្ថិតនៅស្រុកកំចាយមារ ខេត្ដព្រៃវែង ដែលមានចំនួន៦៨២ហិកតា ដោយសរុបថវិកាជាង១មុឺនដុល្លារ ។ ក្រុមគ្រឿងចក្រលើកឡើងថា ចាប់តាំងពីពួកគាត់នាំគ្នាដាក់គ្រឿងតាមការជួលរបស់មេការនៃក្រុមហ៑ុនHMM International Co.,Ltd រហូតដល់ឈួសឆាយរួចរាល់ហើយមេការមានឈ្មោះជា ផា នេះមិនបានទួទាត់លុយអោយពួកគាត់នោះទេរហូតដល់ពេលនេះដោយអូសបន្លាយពេលជាយូរខែមកហើយ។ម្យ៉ាងវិញទៀតក្រុមគ្រឿងចក្របានទាក់ទង់ទៅលោកជា ផា តែទូរសព្ទតេមិនចូលរួចក្រុមគ្រឿងចក្របានទំនាក់ទំងទៅ អគ្គនាយកក្រុមហ៑ុនHMM International Co.,Ltd ដែលមានមុខងារជា ជំទាវ បានឆ្លើយថា៖លោកជំទាវបានទួទាត់ជួនទៅលោក ជា ផា អស់ហើយ លោកជំទាវមិនទាក់ទងរឿងក្រុមគ្រឿងនោះទេ ដោយទួទាត់អស់ហើយសរុបចំនួន១៣០០០ដុល្លារទាំងអស់ទៅអោយលោកជា ផារួចរាល់ហើយ។ ក្រុមគ្រឿងចក្រ សូមសំណូមពរដល់អគ្គនាយកក្រុមហ៑ុនHMM International Co.,Ltd ជួយដាស់តឿនឬទំនាក់ទនងទៅលោកជា ផា ដែលមានមុខងារជាមេការសូមឲ្យគាត់ចូលមកដោះស្រោយជាមួយក្រុមគ្រឿងចក្រផង បើពុំដូច្នេះទេក្រុមគ្រឿងចក្រនឹងដាក់ពាក្យបណ្ដឹងលោក ជា ផា ដើម្បីចាត់ការតាមផ្លូវច្បាប់។ ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងព្យាយាមទំនាក់ទៅលោក ជា ផា សុំការបំភ្លឺ តែទូរសព្ទមិនអាចទំនាក់ទំនង់បាន។ អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយបំភ្លឺពីសមុីភាគីពាក់ព័ន្ធទាំង អស់រៀងរាល់ម៉ោងធ្វើការ៕
ចាប់ខ្លួនប្ដីប្រពន្ធ ២នាក់យកទៅដាក់គុកតាមដីការបស់តុលាការ រឿងឆបោកប្រាក់
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះបានចាប់ និងបញ្ជូន ប្ដីប្រពន្ធ២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់។ បើតាមសមត្ថកិច្ច ជនជាប់ចោទទី១មានឈ្មោះ សេង ណាំ ភេទស្រី អាយុ ៥៣ឆ្នាំ ជាប្រពន្ធ និងទី២មានឈ្មោះ អឿន គា ភេទប្រុស អាយុ ៥៥ឆ្នាំ ជាប្ដី ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួន របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។ ការចាប់ខ្លួនធ្វើឡើងតាមអំណាចសាលក្រម នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសជនជាប់ចោទឈ្មោះ សេង ណាំ និងឈ្មោះ អឿន គា ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ នៅរសៀលនេះជនជាប់ចោទទាំង ២នាក់ប្ដីប្រពន្ធ កំពុងស្ថិតនៅក្រោមចំណាត់ការរបស់តុលាការ ដើម្បីសម្រេចបញ្ជូនទៅដាក់គុកតាមនីតិវិធី៕