ព័ត៌មានសន្តិសុខសង្គម

អាសូរណាស់ ! ក្មេងស្រី១៧ឆ្នាំចុះពីលើគ្រែជាន់បែកព្រីភ្លើង បណ្តាលឱ្យឆក់ស្លាប់

(ខេត្តស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិទាំងព្រឹកទាបភ្លឺបន្ទាប់ពីក្មេងស្រីម្នាក់បានចុះពីលើគ្រែចៃដន្យអកុសលជាន់បែកលើព្រីភ្លើងឆក់ស្លាប់គួរអោយសង្វេគ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី ០១ខែ ធ្នួ ឆ្នាំ២០២២ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះសែ ស្រីឌឿន អាយុ១៧ឆ្នាំមុខរបរសិស្ស រស់នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។ តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុក្មេងស្រីខាងលើបានក្រោកពីដំណេកដូចសព្វដងដើម្បីជួយលក់បបរបាញ់កាញ់អោយគេ ។ ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាក្មេងស្រីខាងលើឆក់ខ្សែភ្លើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះអកុសលយឹតពេលទៅហើយខណះចុះពីលើគ្រែជាន់លើព្រីភ្លើងបណ្ដាលអោយបែកឆក់ដេកដួលក្បែរគ្រែតែម្ដង។ ក្រោយមកសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន។ ក្រោយពីពិនិត្យសពនិងធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានសន្តិសុខសង្គម

បុរស់ម្នាក់ស្រវឹងស្រា តខ្សែភ្លើងឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធនិងកូន២នាក់ឲ្យកំព្រានៅស្រុកកំពង់រោទ៌

( ខេត្តស្វាយរៀង)៖បុរស់ម្នាក់នាំប្រពន្ធនិងកូនមកលេងផ្ទះម្តាយ ដោយគ្មានម្ហូប ក៏បូមទឹកស្រះដើម្បីចាប់ត្រី ពេលបាចត្រីរីងទឹកចាប់ត្រីបណ្តើរ ដុតក្លែមស្រាបណ្តើរ ពេលស្រវឹង បែកគំនិត្យក៏បានតខ្សែភ្លើងឆក់ត្រីក្នុងស្រះម្តាយដែលបូមរីងហើយនោះ ភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតចោលប្រពន្ធនិងកូនៗតូចៗ២នាក់ឲ្យកំព្រា។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងែទី០១ខែកុម្ភៈឆ្នាំ២០២២នៅចំណុចភូមិពោធ៌ថ្មីឃុំស្វាយតាយានស្រុកកំពង់រោទ៌។បើតាមនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយានបានឲ្យដឹងថា លោកទទួលពត៍មានពីឈ្មោះព្រាប​ សានភេទ ប្រុសអាយុ៨០  ឆ្នាំមុខងារជាមេភូមិពោធិថ្មីបានរាយការណ៍តាមរយៈលេខទូសព្វ០៩៧៧៤៧១២៥៩បានអោយដឹងថាមាន ករណីតខ្សែភ្លើងឆក់ត្រីក្នុងស្រះដែលបានបូមរួចហើយក៍បានឆក់ស្លាប់ខ្លួនឯងក្នុងស្រះដែលស្ថិតនៅក្នុងភូមិពោធិថ្មីឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ប្រភពបន្តថា ក្រោយពីទទួលពត៍មានខាងលើនេះភ្លាមកម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយានបានចុះទៅដល់កន្លែងកើតហេតុភ្លាមបានឃើញថា មានឈ្មោះថន ចាន់ថាតហៅអួចភេទប្រុសអាយុ២៩ឆ្នាំនៅភូមិដើមពោធិឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមុខរបរកសិករ ប្រពន្ធឈ្មោះជិត សុខី អាយុ២៩ឆ្នាំមុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ បច្ចុប្បន្នរស់នៅភូមិដើមពោធិឃុំស្វាយតាយានស្រុកកំពង់រោទ៌ បាននាំប្រពន្ធកូនទៅលេងផ្ទះម្តាយបង្កើតឈ្មោះមី យន់ អាយុ៧២ឆ្នាំនៅភូមិពោធិថ្មីហើយក៍បាន បូមទឹកស្រះដើម្បីចាប់ត្រី ក្រោយពីបូមទឹករីងហើយចាប់ត្រីបណ្តើ ក៏ប៉ុន្តែចាប់ត្រីមិនអស់ដោយមានដីល្បាប់ជ្រៅ ក៏បានតខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀត បានឆក់ខ្លួនឯងស្លាប់តែម្តង។ក្រោយពីកម្លាំងជំនាញនគរបាលស្រុកកំពង់រោទិ៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ថបាលឃុំស្វាយតាយានព្រមទាំងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយាន បានធ្វើកោសល្យវិច្ចយ័រូចសមត្ថកិច្ចឲ្យដឹងថាឈ្មោះខាងលើនេះ បានតខ្សែភ្លើងឆក់ត្រីបង្កឲ្យឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន។ មូលហេតុ៖ឈ្មោះខាងលើនេះផឹកស្រា ស្រវឹងហើយបានតខ្សែភ្លើងឆក់ត្រីទើបឆក់ខ្លួនឯងស្លាប់បែបនេះ។ក្រោយពីពិនិត្យសពរួច មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានប្រគល់សពឲ្យក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី៕  

ព័ត៌មានសន្តិសុខសង្គម

ទីតាំងបូមខ្សាច់ដ៏ធំមួយកន្លែង​ បានឆក់យកជីវិតបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម្

(​ ភ្នំពេញ)៖ បុរសម្នាក់ជាកម្មករបូមខ្សាច់មួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​