(ខេត្ថបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២២ នេះ ក្រុមការងាររបស់រដ្ឋបាលក្រុង សហការជាមួយរដ្ឋបាលសង្កាត់អូរជ្រៅ បានធ្វើការឃាត់ខ្លួន ប្តីប្រពន្ធ២នាក់ បានដឹកសំរាមយកទៅចោលនៅតាមទីសាធារណៈ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ តាមការសាកសួរ ពួកគាត់ទាំង២នាក់បានឆ្លើយថាសំរាមនេះ គាត់បានដឹកជញ្ជូនពីអគារផ្ទះជួល១កន្លែង ដោយបានកម្រៃ ៣ម៉ឺនរៀល ហើយនេះជាលើកទី១ប៉ុណ្ណោះ ។ ក្រោយមកក្រុមការងារបានធ្វើការអប់រំ ណែនាំដោយធ្វើកិច្ចសន្យា មិនអោយធ្វើដូច្នោះទៀត ប្រសិនបើមានលើកក្រោយ រដ្ឋបាលក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់ ។ រដ្ឋបាលក្រុង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងសហការជាមួយក្រុមហ៊ុនដឹកសំរាម ដើម្បីយកសំរាមឱ្យបានទៀងទាត់ ចៀសវាងយកសំរាមទៅចោលពាសវាលពាស កាលនាំឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុងយ៉ាងខ្លាំង ។ សូមចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវទាំងអស់គ្នា ៕