ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

(ភ្នំពេញ)៖នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦និង៤០នាទី នៅចំណុចមុខផ្ទះលេខ១៣៥ ផ្លូវ១១០ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ខណៈកម្លាំងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន។ ជនសង្ស័យឈ្មោះ ឡេង ប៉ោឆាយ ហៅទី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៥០៥E0 ផ្លូវ១២៨ ភូមិ៧ សង្កាត់ផ្សរដេប៉ូទី៣ ខណ្ឌទួលគោក។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ

លួចឆក់គេបានវាគ្រាន់សមត្ថកិច្ចទាន់ ចាប់វាយខ្នោះ បញ្ចូនទៅតុលាការ!

  (ខេត្ដព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២វេលាម៉ោង ១១និង៣០នាទីមានករណីចោរឆក់កាបូបកេីតឡេីងនៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូរម៉ែត្រលេខ៩៣-៩៤ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង។ ដោយមានការយកចិត្ដទុកពីដាក់ពីលោកវរសេនីយ៍ឯកសួន សំអឿន បន្ទាប់ពីទទូលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានដឹកនាំកម្លាំងតាមប្រម៉ាញ់រហូតដល់ភូមិព្រៃក្តួចឃុំឈេីកាច ស្រុកបាភ្នំ ទេីបឃាត់ខ្លួនបានជនសង្ស័យធ្វើសកម្មភាពបានចំនួន២ នាក់។ លោកវរសេនីយ៍ឯកសួន សំអឿន បានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះ៖ ១-ឈ្មោះហ៊ន គីមហុង ភេទប្រុសអាយុ ១៦ឆ្នាំនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ២-ឈ្មោះ យ៉ាន់-ចាន់ណីហៅអាខ្ញី ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរោងដំរី ឃុំ ជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកឯដកហូតវត្ថុតាងបានរួមមាន៖១-ម៉ូតូ១គ្រឿងម៉ាកC125 សេរី ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1O-5583 ២-កាំបិតតាំងតោចំនួន ២ ៣-ខោអាវ១កំផ្លេរ ៤-កាបូបដៃពណ៌ខ្មៅចំនួន០១ ៥.ថវិកាជនរងគ្រោះចំនួន២,៩០៥,០០០រៀលនិងដុល្លារ300ដុល្លា។ ៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក។ លោកវរសេនីយ៍ឯកសួនសំ អឿន បានបន្ដថានៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២នេះ ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង […]