ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិន២នាក់ យកកាំបិតចាក់ប្លន់រថយន្ដពីជនជាតិខ្មែរ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន

ខេត្ដព្រះសីហនុ៖ នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍ថា អ្នកបើកបររថយន្តរបស់គាត់ បានជិះរថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន ២នាក់ ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុចស្ថានីយប្រេងតូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង២នាក់ បានហៅឲ្យគាត់ឈប់ និងបានព្រួតគ្នាវាយ ប្រើកំាបិតចាក់គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន។ សមត្ថកិច្ចបាន ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន២នាក់ ជនជាតិចិន នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ JIN JR-HAN និងទី២៖ឈ្មោះ KANG JIH-YAO ឬឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ជនជាតិចិន (ចិនតៃវ៉ាន់ សញ្ជាតិថៃ)។ សម្ភារដកហូតបាន […]

ព័ត៌មានសន្តិសុខសង្គម

ពេទ្យម្នាក់បែកគំនិត មកចាប់របរប្លន់ម៉ូតូ ត្រូវអាវុធហត្ថភ្នំពេញ ចាប់បញ្ជូនទៅតុលាការ!

(ភ្នំពេញ)៖នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ធាក់ជនរងគ្រោះយកម៉ូតូ១គ្រឿង នៅចំណុច ស្តុប ផ្លូវ១០០៣កែង ផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី កាលពីនៅវេលាម៉ោង ៧.៤០នាទីព្រឹក ថ្ងៃទី២៩ ២០២២។ ជនសង្ស័យឈ្មោះ ហេង ពិសី ហៅ វិរៈ ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរពេទ្យ ស្នាក់នៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានជិះ pass app មកចុះនៅ ស្តុបអ៊ីអន២ ហើយអង្គុយរង់ចាំធ្វើសកម្មភាព ធាក់គេយកម៉ូតូ រហូត ឃើញនារីម្នាក់ជិះម៉ូតូស្កុបពី តែម្នាក់ឯង ឈប់ស្តុបក្រហម រូបគេក៏ធ្វើសកម្មភាព ធាក់រុញច្រាន នារីម្នាក់នោះ ធ្លាក់ពីលើម៉ូតូ រួចឡើងជិះម៉ូតូគេចខ្លួន ស្រាប់តែនាទីម្នាក់នោះបានស្ទុះមកចាប់ជនសង្ស័យភ្លាមៗ និងស្រែកឆោឡោ ផ្អើលដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅមូលដ្ឋាន អហខណ្ឌសែនសុខ តែម្ដង។ ចំណែកម៉ូតូត្រូវបាន […]

ព័ត៌មានសន្តិសុខសង្គម

អុញនោះ! ក្រុមចោរវាយប្លន់យកម៉ូតូបាត់ ដោយសុវត្ថិភាពនៅខណ្ឌ​ពោធិ៍​សែន​ជ័យ​

(ភ្នំពេញ)៖​ប្តី​ប្រពន្ធ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាកនិ​ច​មួយគ្រឿង​ចេញពី​កន្លែងធ្វើការ ត្រូវបាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ ពីរ​គ្រឿងធ្វើ​សកម្មភាព​ធាក់​ផ្ដួលរួច​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច​គេចខ្លួន​ដោយ​សុវត្ថិភាព​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទីរំលង​អា​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១៥ ខែធ្នូ​ ឆ្នាំ២០២១ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​ ជនរងគ្រោះ​ប្ដីមានឈ្មោះ ​ស៊ាន ​តុលា ភេទ​ប្រុស​អាយុ២៨ឆ្នាំ មុខរបរ​ធ្វើ​ចុងភៅ ស្នាក់នៅ​ម្ដុំ​ក្បែរ​ផ្សារ​ព្រៃទា មាន​ស្រុកកំណើត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ​ចំណែក​ប្រពន្ធមានឈ្មោះ ​ស្រីអូន អាយុ​៣០​ឆ្នាំ មុខរបរ​មេការ​នៅ​ហាង​មួយកន្លែង ស្នាក់នៅ​ជាមួយគ្នា​។ តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ មុន​កើតហេតុ​រូបគេ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ suzuki និ​ច មួយគ្រឿង​ ពណ៌​ស លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1TZ-9210 ចេញពី​កន្លែងធ្វើការ​គោ​បំណង​មក​កន្លែង​ស្នាក់នៅ ដោយ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​២គ្រឿង​ម៉ាក pcx មួយគ្រឿង និង​ម៉ា​កនិច​មួយ​គ្រឿង​ដោយ​មិន​ចាំ​ស្លាក​លេខ ជិះ​តាម​ពួកគេ​ពីក្រោយ ហើយ​បានធ្វើ​សកម្មភាព​ធាក់​ពួកគេ​ឲ្យ​ដួល​រួច​យក​មួក​សុវត្តិភាព​វាយ​ទៅលើ​ពួកគេ​បន្ថែមទៀត​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ស្រាល ។​ភ្លាមនោះ​ជនសង្ស័យ​ក៏បាន​នាំគ្នា​លើកយក​ម៉ូតូ រួច​ជិះ​គេចខ្លួនបាត់​ស្រមោល​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​។ ជ​នរង​គ្រោះ​បាន​បញ្ជាក់ថា ជនសង្ស័យ​មួយក្រុម​នោះ​ត្រូវ​រូបគេ​ស្គាល់មុខ​ទាំងអស់​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ប្ដី​ប្រពន្ធ​ពីរ​នាក់​បាននាំគ្នា​ដើរ​រហូតមកដល់​ផ្សារ​ព្រៃទា រួច​បាន​ទំនាក់​ទំនង​ហៅ​សាច់ញាតិ​មក​យកទៅដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោងក្រោម​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕