(ខេត្តកណ្តាល)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យពីរនាក់ថា បានសមគំនិតក្នុងអំពើ ធាក់ប្លន់យកម៉ូតូនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ” សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស ” តាមមាត្រា២៩ និងមាត្រា៣៥៣ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។ដែលបានប្រព្រឹត្តនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី នៅចំណុចផ្លូវលេខ២១ មុខហាងលីហួរអយស្ទ័រ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សេង សារ៉ុម ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកហាងម៉ាស្សា។ ជនត្រូវចោទ៖ ទី១.ឈ្មោះ មឿន វិចិត្រា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី២.ឈ្មោះ គី […]
Tag: ចោរឆក់
ចោរឆក់ទូរស័ព្ទម្នាក់ទៀតហើយ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចោឆក់
(ភ្នំពេញ)៖នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។ ជនសង្ស័យឈ្មោះ រី ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលម្តុំឡនុំប៉័ងផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលកំពុងប្រចាំការនៅគោលដៅ ចំណុចក្តាន់ពីរ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេចពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីវេលាម៉ោង១៩៖០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្តាន់ពីរ ផ្លូវ១២៨ កែងផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពិតប្រាកដមែន។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត៕
ស្ត្រីម្នាក់កំពុងអង្គុយហូបបបរនៅលេីបង់សួនច្បារមាត់ទន្លេ ត្រូវបានចោរលួចកាបូបយកទៅបាត់
(ភ្នំពេញ)៖ ស្ត្រីម្នាក់យំលែងចេញ ខណៈកំពុងអង្គុយហូបបបរនៅលេីបង់សួនច្បារមាត់ទន្លេ ត្រូវជនសង្ស័យមកលួចកាបូបយកទៅបាត់ ដោយក្នុងនោះមានលុយប្រាក់ខែទេីបបេីក និងលុយគេផ្ញេីមួយចំនួនទៀត បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទាំងយប់ និងជួយជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផងដែរ។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចមាត់ទន្លេ ទល់មុខកាហ្វេអាម៉ាហ៊្សូន (ជិតព្រះបរមរាជវាំង) ផ្លូវស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ បេីតាមសម្ដីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយេីងថា នៅមុនពេលកើតហេតុ រូបនាងជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពណ៍ស ពាក់ស្លាកលេខកណ្ដាល 1Y-8700 ចេញពីធ្វេីការ និងបានមកអង្គុយជជែកគ្នាលេង នៅសួនច្បារមាត់ទន្លេកន្លែងកេីតហេតុខាងលេី ជាមួយបុរសស្ត្រី២នាក់ទៀតដែលជាអ្នករាប់អានគ្នា ខណៈពេលនោះរូបនាងបានទិញបបរមកហូប និងបានទុកកាបូបស្ពាយនៅក្បែរខ្លួន មួយសន្ទុះក្រោយមក ស្រាប់តែអ្នកលក់ភេសជ្ជៈនៅក្បែរនោះស្រែកសួរគាត់ថា “មានបាត់សម្ភារៈអ្វីទេ ? គាត់ឃេីញបុរសម្នាក់ឈ្មោះ “ញាញ់” រត់កាត់មុខគាត់ ឆ្លងផ្លូវគេចខ្លួនបាត់ទៅហេីយ ដោយឃេីញមានទឹកមុខគួរឲ្យសង្ស័យ និងកាន់កាបូបស្ពាយ ពណ៌ខ្មៅនៅជាប់ដៃផងដែរ“ ទេីបគាត់មកសួរនាំ។ លឺដូច្នេះទេីបរូបនាងដឹងថា កាបូបដែលទុកនៅក្បែរខ្លួននោះ ត្រូវបានជនមិនស្គាល់មុខមកលួចយកទៅបាត់ ដោយរូបនាងមិនបានដឹងខ្លួនបន្តិចសោះ ធ្វេីឲ្យរូបនាងស្រឡាំងកាំងយំលែងចេញ ព្រោះក្នុងកាបូបស្ពាយនោះ មានលុយទេីបបេីកប្រាក់ខែ និងលុយមួយចំនួនទៀតជារបស់អ្នកធ្វេីការជាមួយផ្ញេីរូបនាងទុកអោយសិន សរុបជិត៥០០ដុល្លារ និងខ្សែចង្កេះ១ខ្សែ […]
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆក់កាបូប
(ភ្នំពេញ)៖នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩:៥០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆក់កាបូប បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស ប្រព្រឹត្តចំណុចទល់មុខធនាគារABA ផ្លូវមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ ជនសង្ស័យឃាត់ខ្លួនចំនួន២នាក់៖ ១-ឈ្មោះ សៅ លីហេង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លក់ផ្កា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២-ឈ្មោះ សុក វ៉ាន់ដេត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕