ភ្នំពេញ៖ ទន្ទឹមជាមួយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ ដោយខ្វះការ ប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិត ប្រើភាពចន្លោះប្រហោង ទៅជាការឆបោក គ្រប់រូបភាព ធ្វើឲ្យមាន ជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះ រងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ ការធ្វើអត្តឃាតក៏មាន។ កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជន ធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើ វត្ថុមានតម្លៃ ឬថវិកា ឲ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។ ហើយក៏មានករណីឆបោកតាមការតេទូរស័ព្ទ ដោយជនទុច្ចរិត បានប្រើវិធីសាស្ត្រ ចុចលេខទូរស័ព្ទសម្រាប់តេ តាមការចៃដន្យ បោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ហើយក៏បញ្ឆោតឲ្យជនរងគ្រោះ ផ្ទេរប្រាក់ខ្លះ ត្រឡប់ទៅវិញ ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ និងខ្លះទៀតក្លែងជាសាច់ញាតិជនរងគ្រោះ ហើយកុហក់ថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ឬជួបឧបទ្ទហេតុផ្សេងៗ រួចក៏បញ្ឆោតបំភ័យឲ្យជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន រហូតផ្ញើប្រាក់ជាច្រើន យកទៅដោះស្រាយបញ្ហាភ្លាមៗ ក៏ក្លាយជាការខាតបង់ប្រាក់កាស តាមល្បិចបោកបញ្ឆោតរបស់ជនល្មើស។ […]
Tag: ចោឆក់
ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជនសង្ស័យ០២នាក់ បានជិះម៉ូតូសណ្តោងរ៉ឹម៉កធ្វើសកម្មភាព ឆក់ខ្សែ-ក ពីជនរងគ្រោះដែលកំពុងរង់ចាំប្រពន្ធនៅក្នុងផ្សារ បានសម្រេច រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹងបាន៥ថ្ងៃ គឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញអាវុធហត្ថ ខណ្ឌមានជ័យ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ យកមកធ្វើការសាកសួរតាមនីតិវិធី។ ជនសង្ស័យ ឈ្មោះ ពេជ្រ ម៉ៅ អាយុ ៤៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានសារភាពថា ខ្លួន និងបក្ខពួកឈ្មោះ តុលា ពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ […]
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ធ្វើការបង្ក្រាបឃាត់ខ្លួន
(ភ្នំពេញ)៖នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៧និង៣០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅចំណុចតាមបណ្តោយផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៦៦ ក្រុមទី៣៨ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ Jung Jiyoung ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរ ជាអ្នកទេសចរណ៌ ស្នាក់នៅបណ្តោះអាសន្ន នៅអាគារCondo J-avy លេខ៣៥ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពៅ ឥស្សរា ហៅ រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២ វិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះ១៩០ ផ្លូវបេតុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda គុបជ្រុង ពណ៌ខៀវ ស៊េរី២០០២ ពាក់ផ្លាកលេខ ភ្នំពេញ […]
ជនសង្ស័យពហុមុខរបរម្នាក់ ត្រូវបានអាវុធហត្ថភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ភ្នំពេញ៖ជនសង្ស័យម្នាក់ ឈ្មោះ នេន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងដីឡូត៍ អតីតឌ្រីមលែនមុខណាហ្គាវើល មានមុខរបរ រត់រ៉ឺម៉កកង់បីផង រត់ផាស្អាប់ផង ហើយក៏បន្ថែមមុខរបរឆក់ទូរស័ព្ទដៃមួយទៀត តែភ្លាត់ស្នៀត ត្រូវបានធ្លាក់ចូលដៃអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង៤និង00នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងបក្ខពួកម្នាក់ទៀតបានសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះកំពុងអង្គុយក្នុងរ៉ឺម៉កកង់បីនៅចំណុចផ្លូវនរោត្តមភូមិ១៣ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ក្រោយពេលកើតហេតុកំលាំងល្បាតរបស់អ.ហខណ្ឌចំការមនបានចុះទៅដល់កន្លែងកើតហេតុ ឃើញម៉ូតូ១គ្រឿងម៉ាកnexខាងលើផ្ដួលចោនៅលើផ្លូវ ហើយជនរងគ្រោះកំពុងស្ថិតនៅទីនោះដោយបានប្រាប់សមត្ថកិច្ចថាជនសង្ស័យបានឆក់យកទូរស័ព្ទរបស់ខ្លួន និងបានរត់ចូលទៅក្នុងភូមិបាត់ បន្ទាប់មកសមត្ថកិច្ចក៏បានរុករកតែពុំឃើញក៏លើកយកម៉ូតូមករក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្ត។ ដោយមានការសហការណ៍ល្អពីប្រជាពលរដ្ឋ និងក្រុមអ្នកសារពត៌មានC007ព្រមទាំងមិត្តភ័ក្រ្ក៤ទៅ៥នាក់ ដែលបានជួយចូលរុករក នៅម៉ោង៥និង២២នាទីក៏ប្រទះឃើញជនសង្ស័យដែលមានសភាពភ័យញ័រក៏នាំគ្នាឃាត់ទុក និងដឹកយកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន។ ជនសង្ស័យបានបន្ថែមថារូបខ្លួនជាអ្នកឆក់និងឈ្មោះតុងជាអ្នកបើកម៉ូតូ ក្នុងខណះពេលដែលជនរងគ្រោះកំពុងកាន់ទូរស័ព្ទអង្គុយក្នុងរឺម៉កកង់បីពេលធ្វើសកម្មភាពឆក់បានហើយក៏បើកម៉ូតូបន្ថែមល្បឿនប៉ុន្តែត្រូបានជនរងគ្រោះកញ្ឆក់ចាប់ដៃបានបណ្ដាលឲ្យដួលម៉ូតូឃើញសភាពបែបមិនស្រួលក៏នាំគ្នារត់គេចខ្លួនដោយរូបគេរត់ទៅបុកនិងថ្មរនាំងទ្រូងផ្លូវបណ្ដាលឲ្យដួលរួចងើបឡើងរត់ត្រឡប់ទៅក្រោយតាមផ្លូវនរោត្តមឡើងតាមផ្លូវសុធារសចូលតាមផ្លូវលំទៅលាក់ខ្លួននៅផ្សាររន្ទះបាញ់ហើយត្រូវបានមនុស្សមួយក្រុមរកឃើញ រួចចាប់ខ្លួនបាន ចំណែកបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះអាតុងបានយកទូរស័ព្ទរត់គេចខ្លួនបាត់មិនដឹងថាគេទៅទីណាទេ ហើយក៏មិនស្គាល់កន្លែងស្នាក់នៅរបស់វាដែរ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបន្ត និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ក្រុមចោរឆក់ ០៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ!
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលារៀន IU ស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១-ឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរដឹកឥវ៉ាន់ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ២-ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាងជួសជុលរថយន្ត ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ៣-ឈ្មោះ យេន វ៉ាន់នី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរលក់ដូរ […]
ចេញឆក់កាបូបលើកទី១បរាជ័យ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែផ្សារ ធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ៖ ១-វ៉ា វីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិទួលកណ្តាល ឃុំកោះ២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ២-ញ៉ែម រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ម្តុំបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ពួកខ្លួន […]
នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចឆក់យកកាបូប
(ភ្នំពេញ )៖ យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបក្រវាត់ចង្កេះមានប្រាក់ ទូរស័ព្ទ និងឯកសារ) នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវលេខ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី។ សមត្ថកិច្ចបានបន្តថា បង្កដោយជនសង្ស័យ៤នាក់ គេចខ្លួនរួចម្នាក់ ឈ្មោះ ឌី និងម៉ូតូ០២គ្រឿង។ ចំណែកជនសង្ស័យ៣នាក់ទៀតរួមមាន៖ ទី១-ឈ្មោះ ហេង សុខលី (ហៅ តឿ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។ ទី២-ឈ្មោះ យ៉េង ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះសង់ថ្មី […]
ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេស
(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ប្រដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជាក់ស្ដែង តែមិនបានសម្រេច ពីជនបរទេស កំពុងដើរតាមដងផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤ និង៤០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជនសង្ស័យទាំងនាក់ ទី១ ឈ្មោះ សោម ចាន់ អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ជាអ្នកបេីកម៉ូតូ។ ទី២ឈ្មោះ សុខ សុភ័ក្រ្ត អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូ ម៉ែតលេខ៦ ខណ្ឌឫស្សីកែវ អ្នកធ្វើសកម្មភាពឆក់។ ដោយមានកាបញ្ជាផ្ទាល់ ពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជាឱ្យ លោក ឧ ត្តមសេនីយ៍ទោ […]
នាំគ្នាដាក់ខ្សែតោងឡើងចូលធ្វើសកម្មភាព អស់លក្ខណ៍ត្រឹមកម្លាំងល្បាត
(ភ្នំពេញ )៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក ឃាត់ខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឡើងរបងបំរុងចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋដែលទុកចោល កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ចំនុចផ្លូវ១៨៣ កែងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់សួរនាំឈ្មោះ ជៀម ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំបឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សំភារៈដកហូត មានកង់កញ្ចាស់មួយគ្រឿង ។ តាមសមត្ថកិច្ចបានអោយអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យម្នាក់នេះយកទៅសាកសួរ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើល្បាតក្នុងមូលដ្ឋាន លុះដល់គោលដៅផ្លូវម៉ៅសេទុង កែង១៨៣ ក៍ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន៣នាក់ កំពុងតែដាក់ខ្សែ ប្រយិតប្រតោងបំរុងឡើងចូលទៅផ្ទះមួយកន្លែងដែលម្ចាស់ទុកចោល ហើយពេលនោះក្រុមជនសង្ស័យទាំងនោះ គ្រាន់តែក្រឡេកឃើញកម្លាំងសមត្ថកិច្ចភ្លាម ក៍ស្រាប់តែនាំគ្នារត់គេចខ្លួន ដោយមានទាំងអ្នកជិះកង់ផងដែរ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានជិះម៉ូតូដេញតាម រហូតមកដល់ផ្លូវបំបែកជា៥ ក្នុងទឹកដីខណ្ឌចំការមន ទើបឃាត់ជនសង្ស័យម្នាក់ ដកហូតកង់១គ្រឿង និងបាននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹកតែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យម្នាក់ខាងលើបានសារភាព ខ្លួនមិនបានធ្វើសកម្មភាពលួចនោះទេ តែពេលនោះខ្លួនបានជិះកង់មកអង្គុយនៅក្បែរនោះ ក៍ត្រូវកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនយកទៅសួរនាំតែម្តង ។ ក្រោយពេលសាកសួររួចហើយ […]