ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាកាច់ក និងឆ្កឹះសោម៉ូតូបានម្នាក់ក្នុងចំណោមបក្ខពួក០៣នាក់!

(ភ្នំពេញ )៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន និង២នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីជួបកម្លាំងល្បាតរបស់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ទីតាំងនៅចំណុចផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១-ឈ្មោះ សេង ហួ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន)។ ទី២-ឈ្មោះ អា តា ស ភេទប្រុស អាយុ២៧ឆ្នាំ (គេចខ្លួន) ។ ទី៣-ឈ្មោះ អា សូ ភេទប្រុស អាយុ២៣ឆ្នាំ (គេចខ្លួន) ។ បន្សល់ទុកនៅមធ្យោបាយធ្វើដំណើរម៉ូតូ១គ្រឿង ម៉ាកហុង ដា គុបជ្រុង ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ កណ្តាល 1A-9262 និងវត្ថុតាង ដែកឆ្លឹះសោ១ កូនសោលេខ៨ចំនួន១ និងដែកសម្រាប់កាច់សោក ម៉ូតូចំនួន១ ។ តាមប្រភពព័ត៌មាន ពេលឃាត់ខ្លួនជនសង្ស័យខាងលើ […]